"មកពីបងប្រុស"

252 31 1
                                    

you are not my brother

part11


ថ្ងៃនេះពីរនាក់ពួកម៉ាកគេ បានទៅដើរលេងនៅកន្លែងជាច្រើន ដែលពួកគេពីមុនសុទ្ធតែមិនធ្លាប់បានទៅ ព្រោះមួយថ្ងៃៗរវល់តែដើរវាយគ្នា រួចក៏ចូលបន្ទប់ឃុំរួចប៉ូលីសប្រឡែងចេញមកវិញ ហើយស្អែកឡើងក៏នៅតែប្រព្រឹត្តអំពើដដែល នោះវាកើតឡើងសុាំទៅហើយក្នុងជីវិតរបស់គេ គឺមិនដែលធ្វើអ្វីដែលថ្មីលើសពីនេះនោះទេ ព្រោះសុទ្ធតែកូនចម្រុងចម្រើន....

បន្ទាប់ពីដើរឡើងហត់រហូតមកដល់ពេលល្ងាចហើយ ក៏នាំគ្នាយួរថង់ស្រាប្រហែលប្រាំដប ដើរមកអង្គុយនៅមាត់ទឹកមួយកន្លែង ដែលវាគឺនៅក្បែរក្រុមហ៊ុនរបស់លោកចនដែរ។ កាលដែលពួកគេមកអង្គុយនៅទីនេះ ព្រោះចង់និយាយគ្នាបានខ្លះ ហើយថេមីនផ្ទាល់ក៏មានរឿងចង់សួរទៅជីមីនផងដែរ

«មានអារម្មណ៍ ការដើរលេងបែបនេះក៏ល្អម្យ៉ាងដែរ» ថេមីនលើកនិយាយឡើងបូករួមនឹងភ្នែកសម្លឹងមើលទៅលើមេឃដែលព្រះអាទិត្យសន្សឹមៗចាប់ផ្តើមឆ្លាស់វេនគ្នាជាមួយនឹងព្រះច័ន្ទវិញហើយ

«អឹម មានអារម្មណ៍ថាមានបទពិសោធន៍ច្រើនណាស់ ហេតុអីពួកយើងមិនធ្វើបែបនេះតាំងពីយូរ» ជីមីនហើបមាត់និយាយប្រយោគបែបនេះឡើយ ខណៈថេមីនសម្លក់ឡើងថ្លែរ មកធ្វើជានិយាយស្អី បើរឿងគ្រប់យ៉ាងជីមីននេះហើយជាមេខ្លោងនោះ

«មកនិយាយស្អី គ្រប់យ៉ាងគឺមកពីឯងនឹង!»

«ចង់និយាយថា យើងជាអ្នកបបួលឯងវាយគេមែនទេ?»

«ក៏បែបនឹងហើយ»

«ចឹងបានន័យថា ឯងក៏មិនចង់ធ្វើអញ្ចឹង?»

«មិនមែនទេ ចង់បានន័យថា..»

«បានហើយ ខុសតែទាំងពីរនឹង! ណ៎េស ស្រា»

«ឯងចង់ផឹកកណ្តាលវាលនឹងអាមីន?»

«អឹម មានបញ្ហាអី?»

«អត់ខ្លាចប៉ូលីសចាប់ទេ?»

«មានប៉ូលីសឯណាមកចាប់ ថ្មាលនេះហើយ ផឹកទៅ»

ថេមីនក្រោយឮមិត្តឆ្លើយតបបែបនេះហើយ វាក៏ត្រូវណា ព្រោះយប់ថ្មាលនេះហើយ គ្មានប៉ូលីសឯណាមកយាមល្បាតទេ បើមានប៉ូលីសមកមែន មានតែអ្នករាយការណ៍ទៅប៉ូលីស?

You're not my brother(✅)Where stories live. Discover now