"គួរឲ្យសង្ស័យ"

481 38 2
                                        

You are not my brother
Part30

ទម្រាំចប់មួយរឿង ជុងហ្គុកត្រូវប្អូនក្រសោបឡើងជាប់ សូម្បីតែមួយវិនាទីក៏មិនប្រឡែង ដល់ថ្នាក់ណាជុងហ្គុកលែងមានអារម្មណ៍មើលបន្ត បើហ៊ានតែសួរគេពីសាច់រឿង ច្បាស់ណាស់គេមិនយល់អ្វីឡើយ ព្រោះអារម្មណ៍មិនបានផ្តោតលើរឿងនៅចំពោះមុខទេ តែផ្តោតលើម្នាក់អង្គុយជិតគេទៅវិញទេ

«រឿងនេះល្អមើលណាស់មែនទេ?សមជារឿងខ្មោចមែន ព្រោះមានភាគរន្ធត់ច្រើនណាស់» ពួកគេទាំងបីបណ្តើរគ្នាដើរទៅរកចំណតឡានបណ្តើរ ខណៈម៉ាប៊ែលបន្លឺប្រយោគឡើងដោយស្នាមញញឹម ធ្វើមើលតែនាងបានមើលរឿងស្នេហា ទាំងដែលរឿងជារឿងខ្មោចសោះ

«មានភាគរន្ធត់ច្រើន តែបងញញឹមធ្វើមើលតែបានមើលរឿងស្នេហា? មិនយល់ពីបងសោះ»

«ក៏ញញឹមរឿងផ្សេង មិនមែនរឿងនឹងទេ»

ពេលឮម៉ាប៊ែលតបទៅកាន់ជីមីនបែបនេះ ជុងហ្គុកងាកមកចង់បាក់ក ប្រញាប់ផ្តល់សញ្ញាអោយម៉ាប៊ែលកុំឲ្យនាងនិយាយអ្វីបន្ត ព្រោះបើនាងលើកវាមកនិយាយពិតមែន គេធ្វើខ្លួនមិនត្រូវនោះទេ

«រឿងអី?» រាងតូចឮម៉ាប៊ែលនិយាយបែបនេះជ្រួញចិញ្ចើមឆ្ងល់សួរបកទៅកាន់មិត្តរាងក្រាស់វិញ ខណៈនាងបម្រុងនិយាយតបទៅហើយ ជុងហ្គុកក៏បិទមាត់ម៉ាប៊ែលជាប់ ព្រមទាំងបន្លឺប្រយោគឡើងថា

«តោះប្រញាប់ទៅ ម៉ោង9ជាងហើយ» និយាយចប់ នាយប្រឡែងដៃចេញមាត់ម៉ាប៊ែល រួចអូសដៃអ្នកទាំងពីរចូលឡាន ស្របពេលម៉ាប៊ែលអស់សំណើចហួសចិត្ត មិត្តនាងពូកែអៀនយ៉ាងហ្នឹង?នាងទើបតែដឹងទេនេះ

នៅក្នុងឡានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ម៉ាប៊ែលនិងជីមីនឆ្លើយឆ្លងគ្នានិយាយហូរហែរ មិនដឹងជារឿងស្អីខ្លះទេដែលពួកគេទាំងពីរនិយាយគ្នា ខណៈអ្នកបញ្ជាចង្កូតបានត្រឹមស្តាប់ គ្មានអ្វីនិយាយជាមួយអ្នកទាំងពីរ ព្រោះមើលទៅដូចត្រូវដៃត្រូវជើងគ្នាណាស់ មិនដូចពេលមុនបញ្ជាំងកុនទេ ឈ្លោះគ្នាសឹងផ្អើលរោងកុន

ធ្វើដំណើរអស់ប្រមាណដប់ប្រាំនាទី ពួកគេទាំងបីក៏ត្រឡប់មកដល់ផ្ទះវិញដោយសុវត្ថិភាព អ្នកទាំងបីនាំគ្នាចុះពីលើឡាន ដើរចូលទៅក្នុងបន្តទៅបន្ទប់គេងរៀងខ្លួនខណៈជុងហ្គុកក៏បន្លឺប្រយោគឡើងភ្លាមៗថា

You're not my brother(✅)Where stories live. Discover now