"បើខ្លាំងហក់មក"

207 28 1
                                    

You are not my brother

part23


ធ្វើដំណើរប្រមាណដប់នាទី និយាយគ្នាបណ្តើរបើកបរបណ្តើរក៏បានមកដល់ខនដូររបស់ជុងហ្គុកល្មម។ អ្នកជាម្ចាស់បន្ទប់ ក៏ដើរនាំផ្លូវប្អូនប្រុសទៅមុន ត្បិតអីទោះជីមីនធ្លាប់មកពិតមែន ប៉ុន្តែប្រហែលជាមិនបានចាំលេខបន្ទប់គេទេ អញ្ចឹងមានតែនាំទៅៗ កុំអោយខាតពេលវេលានោះ

«សួស្តីលោក» គ្រាន់តែដើរមកដល់មុខបន្ទប់ភ្លាមក៏បានឃើញថាជាងធ្វើសក់ មកតាំងពីថ្មាលណាក៏មិនដឹង ប្រញាប់និយាយសួស្តីទៅកាន់លោកអគ្គនាយកដែលបានហៅគេមកទីនេះ

«សុំទោសដែលអោយចាំយូរ» ជុងហ្គុកនិយាយបណ្តើរឆូតកាតបើកទ្វារបន្ទប់ចូលបណ្តើរ ខណៈជាងធ្វើសក់ពីរនាក់ក៏បានប្រមូលឥវ៉ាន់របស់គេពួកគេដើរចូលក្នុងបន្ទប់ដោយជីមីនក៏ចូលទៅតាមក្រោយ

«មិនអីទេលោក ខ្ញុំក៏ទើបតែដល់ប្រហែលប្រាំនាទីមុនដែរ»

«បាទ ចាំបន្តិចសិន ចាំអោយប្អូនខ្ញុំប្តូរឈុតសិន ជីមីនមកតាមបងមក» រាងក្រាស់និយាយគួរសមជាមួយនឹងអ្នកជំនាញធ្វើសក់រួច ក៏ងាកទៅហៅប្អូនប្រុស ដែលឈរធ្វើមុខឡេះឡោះនៅខាងមុខទ្វារ ព្រោះមិនដឹងនិយាយអ្វីនោះ ខណៈជីមីនក៏ដើរទៅតាមបងប្រុសតាមការហៅ

«ដូរខោអាវនេះក្នុងបន្ទប់បងទៅ ចាំចេញមកអោយគេធ្វើសក់អោយឯង» និយាយចប់ភ្លាម គេទាញទ្វារបន្ទប់មកបិទឡើងជិត ស្របពេលជីមីនក៏លើកឈុតមកមើលនូវអ្វីដែលបងប្រុសបានរៀបចំសម្រាប់គេ មើលទៅដូចល្អិតល្អន់ណាស់ តាំងពីជាងធ្វើសក់ហៅមកដល់ខនដូរទៀត អត់សរសើរពុំបាន

រាងតូចញញឹមក្រវីក្បាលហួសចិត្ត មុននឹងទាញសម្លៀកពាក់នោះចេញមក ហើយធ្វើការស្លៀកតែម្តង ខណៈកំពុងសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ដោយការសម្លឹងមើលឈុតដ៏ទាន់សម័យ បងប្រុសពូកែរើសឈុតពិតមែន ហាក់ដូចជាដឹងនូវចំណង់ចំណូលចិត្តរបស់គេយ៉ាងអញ្ចឹង

អាវក្រហ្សែពណ៌ស មានខ្សែក្រវ៉ាត់រឹបចង្កេះ ឃើញរាងដ៏សែនស្រឡូនរបស់គេយ៉ាងតូច មានអារម្មណ៍ថាបានពាក់ឈុតនេះហើយ ពិតជាស្រឡាញ់ខ្លាំងណាស់

You're not my brother(✅)Where stories live. Discover now