You are not my brother
Part48
«ចៅហ្វាយ ចាំពួកខ្ញុំជូនទៅ» រាងក្រាស់បែរខ្នងបម្រុងដើរចូលទៅក្នុងគេហដ្ឋានវិញទៅហើយ ស្រាប់តែនាយហានក៏ដើរមកពីក្រោយដោយប្រយោគនេះ ខណៈគេក៏ងាកមកមើលមុខរបស់កូនចៅដោយស្រុញចិញ្ចើមហាក់កំពុងឆ្ងល់នឹងទង្វើនាយហានពេលនេះជាខ្លាំង
«មិនបាច់ទេ ខ្ញុំទៅជាមួយជីមីនហើយ»
«តែខ្ញុំរៀបចំឡានរួចហើយចៅហ្វាយ បញ្ឆេះរួចហើយទៀត ខ្ញុំខ្ជិលយកឡានទៅទុកវិញណាស់»
«ខេន! ហានកើតអី?ម្តេចក៏ធ្វើឫកប្លែកៗអញ្ចឹង?» រាងក្រាស់ងាកទៅសួរខេនវិញ ព្រោះឃើញសកម្មភាពរបស់នាយហានហាក់មិនប្រក្រតីហើយនៅចង់ជូនគេទៅទៀត។ ធម្មតាធ្វើជាកូនចៅ ឮតែចៅហ្វាយមិនប្រើអ្នកណាមិនអរ?ប៉ុន្តែនាយហានថ្ងៃនេះបែរជាចង់ជូនគេទៅ ទៅវិញ ប្រាកដជាមានរឿងអ្វីមួយមិនស្រួលហើយ
«មិនដឹងដែរចៅហ្វាយ គេប្រហែលជាចង់ជួបអ្នកនាងប៊ែលហើយ»
«អាខេន!»
«ពិតមែនហ្អេស?ចង់ជួបនាង?»
«មិនមែនទ-»
«ទៅចាំក្នុងឡានមុនទៅ ខ្ញុំទៅយករបស់ចាំបាច់សិន» មិនឲ្យនាយហានឆ្លើយតបទាន់ឡើយ រាងក្រាស់ហាក់យល់នូវអ្វីដែលនាយហានបានបង្ហាញតាមរយៈទឹកមុខហើយ ទើបគេយល់ព្រមភ្លាម រួចដើរចូលទៅខាងក្នុងបាត់ទៅ
«ឯងទៅប្រាប់គាត់អញ្ចឹងធ្វើអីទៅ?ប្រយ័ត្នតែគាត់យល់ច្រឡំលើយើងទៅ»
«យើងសួរតាមត្រង់អាហាន ឯងស្រឡាញ់អ្នកនាងប៊ែលមែនទេ?»
«ឆ្កួតបំផុតហើយ មានរឿងអ្វីដែលយើងត្រូវស្រឡាញ់នាង?»
«តែយើងមើលដឹង យើងជាមិត្តឯង ហើយដូចគ្នានោះ យើងឃើញឯងដូចជាចង់ជួបនឹងអ្នកនាងប៊ែលណាស់ បើស្រឡាញ់ក៏ថាស្រឡញ់ទៅ កុំលាក់ពីយើងអី»
«គ្មានទេ ឯងកុំចេះតែគិតផ្តេសផ្តាស»
ថាចប់រួច នាយហានក៏បែរខ្លួនទៅរកឡានចោលនាយខេនបាត់ទៅ ត្បិតអីពេលនេះគេហាក់ទទួលយកពាក្យនោះមិនបាន ហើយក៏មិនយល់ពីអារម្មណ៍ខ្លួនឯងដូចគ្នា ទើបគេមិនចង់នៅនិយាយច្រើនជាមួយនឹងមិត្តគេទេ នាំតែវាសួរនាំច្រើនឥតប្រយោជន៍
YOU ARE READING
You're not my brother(✅)
Romanceស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
