"សូមកុំអោយដូចការគិត"

381 36 2
                                        

You are not my brother
Part32

.......

ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាគឺដើរលឿនណាស់ មិនបានទន្ទឹងរង់ចាំនរណាម្នាក់ឡើយ ដូចពាក្យចាស់លោកពោលថា អ្វីៗអាចទិញបាន តែពេលវេលាមិនអាចទិញបាននោះទេ។ មនុស្សគ្រប់គ្នានៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ មានកិច្ចការត្រូវបំពេញរៀងខ្លួន ខ្លះធ្វើការអោយសហគ្រិន ខ្លះទៀតក៏ប្រកបរបររកសុី ដែលវាជាទូទៅទៅហើយ ដែលមនុស្សគ្រប់គ្នា ត្រូវមានកិច្ចការត្រូវបំពេញជាកាតព្វកិច្ចរៀងខ្លួនកុំបីអាកខាន

ចំណែកឯរាងតូចនៅពេលនេះ ការប្រឡងបាក់ឌុបបញ្ចប់ឆ្នាំសិក្សានៅវិទ្យាល័យក៏បានបញ្ចប់ហើយ និទ្ទេសក៏ទទួលបាននិទ្ទេសល្អនិងទទួលបានរង្វាន់ជាច្រើនពីមនុស្សជុំវិញខ្លួន មិនថាប៉ាម៉ាក់ ឬបងប្រុសសំណព្វរបស់គេនោះទេ

រីឯនាយហានក៏មានកាតព្វកិច្ចត្រូវបំពេញ ដោយការតាមដានរាល់សកម្មភាពផ្សេងៗនោះហើយ ដែលពេលនេះហើយកំពុងឱនមុខចុះនៅចំពោះមុខលោកអគ្គនាយ ហាក់ដូចជាកំពុងតែធ្វើអ្វីខុសមួយ ដោយមិនហ៊ានសម្លឹងមុខរបស់ចៅហ្វាយចំៗ

«ខ្ញុំមិនចូលចិត្តនិយាយច្រើនទេ តែរឿងនេះខ្ញុំទុកពេលឲ្យឯង មួយខែជាងហើយ ហេតុអ្វីនៅតែរកមិនឃើញពីការពិត?» រាងក្រាស់ឈរនៅចំពោះមុខ សម្លឹងមើលនាយហានដែលអោនមុខចុះ មិនសូម្បីតែសម្លឹងមុខគេចំ ព្រោះតែមិនហ៊ានប្រឈមមុខនឹងគេនោះហើយ

«ឲ្យខ្ញុំសុំទោសផងចៅហ្វាយ មានរឿងជាច្រើនដែលខ្ញុំត្រូវដោះស្រាយ តែខ្ញុំសន្យា ថាមួយសប្តាហ៍ទៀត ខ្ញុំនឹងរកឲ្យឃើញ ហើយប្រមូលភស្តុតាងឲ្យចៅហ្វាយបានទាំងអស់» ត្បិតនាយហានជាមនុស្សស្មោះត្រង់ យល់ពីទោសកំហុសរបស់ខ្លួនឯង ទើបគេតែងតែទទួលស្គាល់ហើយកែតម្រូវជានិច្ច ហើយក៏កុំភ្លេចម្យ៉ាងទៀត ថានាយហានទាល់តែច្បាស់ពិតប្រាកដ100% ទើបគេបញ្ជូនឯកសារមកឲ្យចៅហ្វាយនាយ បើគេមិនច្បាស់ទេ ដូចពេលនេះអញ្ចឹង គឺគេមិនអាចឲ្យចៅហ្វាយមើលឃើញអ្វីដែលគេរកឃើញដាច់ខាត

«ល្អ ខ្ញុំយល់ដល់ឯង ដែលតែងតែបំពេញកិច្ចការអោយខ្ញុំបានល្អកន្លងមក មួយសប្តាហ៍នេះត្រូវរកឲ្យឃើញ បើមិនអញ្ចឹងទេ ខ្ញុំនឹងលែងទុកចិត្តឯងហើយ»

You're not my brother(✅)Where stories live. Discover now