You are not my brother
Part34
«ប៉ានិងម៉ាក់ទៅផ្ទះមុនហើយ នាំគ្នាតាមសប្បាយចុះ បើស្រវឹងខ្លាំងកុំបើកបរ រកសណ្ឋាគារគេងនៅក្បែរនេះទៅណា» លោកចនដើរមកក្បែរកូនប្រុសទាំងពីរដែលកំពុងនិយាយសាសងគ្នាតែពីរនាក់នោះ មុននឹងគាត់ចេញទៅ ព្រោះគាត់ដឹងថាទីនេះសុទ្ធតែក្មេងៗ ពួកគេសុទ្ធតែចង់សប្បាយ បើគាត់នៅទីនេះខ្លាចថាពួកក្មេងៗក្រែងចិត្តគាត់
«បាទលោកប៉ា អរគុណខ្លាំងណាស់ប៉ា ម៉ាក់» ជីមីនដើរមកឱបអ្នកទាំងពីរដោយភាពកក់ក្តៅ មុននឹងលិកចននិងភរិយាដើរចេញទៅដោយមានអង្គរក្សដើរនិងអ្នកបើកឡានដើរតាមពីក្រោយ
«ចង់ផឹកខ្លះទេ?» ពេលឃើញប៉ាម៉ាក់ទៅផុតភ្លាម បងប្រុសក្បាលខូចលើកស្រាដែលចាក់កែវរួចហើយនោះទៅឲ្យប្អូនប្រុស ព្រោះនៅចំពោះមុខប៉ាម៉ាក់ គេមិនចង់អោយពួកគាត់ឃើញពួកគេផឹកទេ ត្បិតប៉ាម៉ាក់គេមិនបានហាមប្រាមក៏ដោយ
«ផឹក តែថ្ងៃនេះសុំផឹកតិចៗទេ» រាងតូចតបទៅកាន់បងប្រុសដោយទទួលកែវស្រានោះមកផឹកក្រេបតិចៗ ត្បិតអ្វីថ្ងៃនេះគេមិនចង់ផឹកច្រើនទេ ចង់និយាយជាមួយបងប្រុសឲ្យបានច្រើន
«ចឹងថ្ងៃនេះបងសុំផឹកច្រើនហើយ បើកឡានជូនបងទៅផ្ទះផង» ជុងហ្គុកញញឹមស្រាលនិយាយលេងសើចជាមួយប្អូនប្រុស ពេលឮគេនិយាយថាផឹកតិចៗបែបនេះ អញ្ចឹងទុកអោយគេជាអ្នកដាក់ម៉ាអស់ដៃវិញចឹង ទាន់ប្អូនប្រុសមិនសូវចង់ផឹក
«តាមសប្បាយចុះ ខ្ញុំជាអ្នកបើកក៏បាន»
«មកៗ មកចូលរួមជាមួយមិត្តភក្តិឯងទៅ តោះ» រាងក្រាស់ពេលងាកសម្លឹងទៅឃើញមិត្តភក្តិរបស់ជីមីនកំពុងលេងហ្គេម ចាញ់ឬឈ្នះផឹកនោះ ហៅជីមីនទៅលេងនឹងគេដែរ ព្រោះគេក៏ចង់ចុះសម្រុងជាមួយមិត្តជីមីនបានខ្លះដែរ
«សុំលេងដែរផង»
«អាយុជិតសាម គេមិនឲ្យលេងទេបង» គ្រាន់តែឮជុងហ្គុកចង់លេងដែរភ្លាម ថេមីនបានជិតឌឺរាងក្រាស់ភ្លេត និយាយទៅមិនដែលត្រូវគ្នាទេ អោយតែឃើញមុខគ្នា ចង់តែឈ្លោះគ្នាតែម្តង
«ថេមីន! ឯងចង់ថាបងចាស់?»
«ប្រហែលហើយ»
YOU ARE READING
You're not my brother(✅)
Любовные романыស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
