You are not my brother
Part31«អញ្ចឹងខ្ញុំសុំអនុញ្ញាតត្រឡប់ទៅវិញសិនហើយ ចៅហ្វាយសម្រាកឲ្យបានស្រួលបួលចុះ» ពេលឃើញចៅហ្វាយនាយមិនតបបែបនេះ គឺមានតែទុកអោយគេនៅម្នាក់ឯងទេ ព្រោះធ្វើការជាមួយរាងក្រាស់មករាប់ឆ្នាំ គេដឹងច្បាស់ថាចៅហ្វាយរបស់គេមានអត្តចរិតបែបណា។ នាយហានអោនលំទោនជាការគោរពទៅលើអ្នកបង្គាប់មុននឹងដើរចេញទៅរកឡានរបស់ខ្លួនបើកចេញទៅ
ជុងហ្គុកនៅតែម្នាក់ឯង គេនៅតែគិតអំពីរឿងដែលម្តាយឪពុករបស់គេបានប្រាប់គេថាមានការសំខាន់ទៅពិនិត្យការងារនៅឯខេត្ត តែជាក់ស្តែងបែរជាគ្មាន ហើយនៅថែមទាំងកុហកមកគេបែបហ្នឹងទៀត តើពួកគាត់កំពុងចង់ធ្វើអ្វី?ហេតុអីលាក់បាំងពីគេ?សូម្បីតែជីមីនក៏លាក់បាំងដែរ?
«ខ្ញុំមិនគួរមានមន្ទិលច្រើនពេកទេ ជួនកាលប្រហែលជាពួកគាត់ដើរលេងលម្ហែអារម្មណ៍ក៏ថាបាន ស្ងប់អារម្មណ៍សិនទៅជុងហ្គុក~~» នរៈសង្ហាប្រាប់ខ្លួនឯង ព្រមនឹងលើកដៃមកវាយក្បាលខ្លួនឯងតិចៗដើម្បីបណ្តេញគំនិតអាក្រក់ចេញពីខួរក្បលរបស់គេអោយអស់ គេពិតមិនចង់មានការគិតខុសនោះទេ ដូច្នេះគេគួរតែហាមឃាត់ខ្លួនឯង ជៀសជាងប្រើប្រាស់អារម្មណ៍លើសធ្វើអោយមានរឿងល្អក់កករ
«នៅមិនទាន់ដេកទៀតហ្អេស៎?» ជុងហ្គុកដើរសម្តៅតែបន្ទប់របស់ខ្លួន តែជួនអីក៏ទាក់ភ្នែកទៅឃើញភ្លើងបន្ទប់របស់ប្អូនប្រុសនៅបើកនៅឡើយ ទើបគេចង់ឲ្យប្រាកដចិត្តក៏ដើរទៅគោះទ្វារបន្ទប់ប្អូនឡ៍មើល ក្រែងលោជីមីនមិនទាន់គេង
«ជីមីន គេងឬនៅ?»
«....» ស្ងាត់គ្មានពាក្យឆ្លើយតបត្រឡប់មកវិញឡើយ មិនអស់ចិត្តគេក៏បើកទ្វារបន្ទប់ចូលទៅ ក៏ឃើញថាជីមីននៅកាន់ក្រដាសមេរៀន តែភ្នែកបិទដេកស្តូកទៅលើគ្រែបាត់ហើយ ជុងហ្គុកឃើញអស់សំណើចតិចៗមុននឹងដើរទៅជិតប្អូនដោយដំណើរថ្នមៗ
«បើសិនជាអាច សូមកុំអោយដូចអ្វីដែលបងបានដឹងពីលោកអ៊ំឲ្យសោះ ព្រោះបងមិនអាចទទួលយកបានទេ ព្រោះជីមីនក៏សំខាន់សម្រាប់បងដូចគ្នា...» រាងក្រាស់ដើរមកជិតគ្រែគេងរបស់ប្អូនប្រុស លុតជង្គង់ចុះ ប្រើដៃស្តាំទៅវាសសក់ដែលស្ទើរតែបាំងភ្នែករបស់ជីមីនជិតនោះចេញ ព្រមទាំងអង្អែលថ្ពសល់ថ្នមៗ បូករួមនឹងសម្តីដែលពោរពេញទៅដោយសេចក្តីសោកសៅ គេតែងបារម្ភចំពោះរឿងនេះរាល់ថ្ងៃ សឹងតែមិនចង់ដឹងឮអ្វីទាំងអស់ ព្រោះវាធ្វើអោយគេនេះឈឺចាប់ណាស់
«សង្ឃឹមថាគ្រប់យ៉ាងនឹងប្រសើរ គេងឲ្យបានស្រួលចុះណា» មួយម៉ាត់ចុងក្រោយទៅកាន់ប្អូនប្រុស គេក៏មិនភ្លេចភួយមកដណ្តប់ឲ្យរាងតូចបានត្រឹមត្រូវដែរ មុននឹងចាកចេញទៅកាន់បន្ទប់ផ្ទាល់ខ្លួនវិញ ដោយមិនភ្លេចបិទទ្វារជិតឡើយ

YOU ARE READING
You're not my brother(✅)
Romanceស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin