you are not my brother
part19
.......
កាត់មកដល់ពេលល្ងាចបន្ទាប់ពីបានរៀនគួរចប់រួចរាល់តាមមុខវិជ្ជារួចហើយ សិស្សគ្រប់គ្នាក៏រុះរាន់រៀបចំកាតាបរៀងខ្លួនដើម្បីត្រឡប់ទៅសម្រាកនៅផ្ទះ ឬអាចជាទៅរៀនខ្លួនឯងបន្ថែមទៅតាមសិស្សនីមួយៗដែលមានគោលដៅ
ងាកមកខាង ពីរនាក់ពួកម៉ាកគេឯណេះវិញក៏មិនខុសពីសិស្សឯទៀតដែរ កំពុងដើរកៀកកគ្នាទៅខាងក្រៅសាលាដើម្បីរង់ចាំតៃកុងឡានមករៀងៗខ្លួន
«ជីមីន ខ្ញុំសុំនិយាយជាមួយឯងបន្តិចបានទេ?» លើកនេះស៊ូហេនៅតែមិនបោះបង់ នាងនៅតែរង់ចាំរហូតដល់ជីមីនមកដល់ ហើយពោលពាក្យដដែលដូចកាលពីម្សិលមិញ ត្បិតថាលើកនេះនាងមានសង្ឃឹមត្រឹមមួយភាគរយក៏ដោយចុះ
«យើងទៅសិនហើយ ពីរនាក់ឯងនិយាយគ្នាទៅ ស៊ូៗណាស៊ូហេ» ថេមីនប្រឡែងដៃចេញពីករបស់មិត្តខណៈដឹងថាស្ថានការណ៍នេះគួរតែទុកអោយពួកគេជម្រះគ្នា ជួនពេលនោះគេក៏មិនភ្លេចគោះស្មានាងតិចៗជាការលើកទឹកចិត្តផងដែរ ព្រោះគេយល់ពីនាងក៏ដឹងថានាងធ្វើឡើងសុទ្ធតែជាកំហុសអចេតនានោះទេ
«អ៎េ ថេមីន ចាំទៅជាមួយគ្នាទៅ?» ជីមីនតាមហៅថេមីនអោយត្រឡប់មកវិញ ខណៈថេមីនមិនព្រមងាកហើយនៅឆ្លៀតលើកដៃមកលាគេទៀត ទើបជីមីនធ្វើអ្វីមិនត្រូវក៏មានតែផ្តើមសួរស៊ូហេមុនតែម្តង
«មានអីដែលនាងចង់និយាយ?»
«ខ្ញុំដឹងថាជីមីនខឹងនឹងខ្ញុំ នៅថ្ងៃនោះដែលខ្ញុំមិនបានមកមើលឯងដោយផ្ទាល់ ប៉ុន្តែខ្ញុំហ៊ានស្បថថាខ្ញុំពេលនោះបានឃើញឯងដោយផ្ទាល់ភ្នែក ហើយគិតថាឯងមិនអីទើបខ្ញុំដាច់ចិត្តចេញទៅ...»
«នាងលើកយកហេតុផលបែបនេះមកនិយាយជាមួយខ្ញុំ? នាងតែងតែនិយាយប្រាប់ខ្ញុំ ថានាងមិនទៅណាចោលខ្ញុំទេ ចុះហេតុអីពេលនោះ ពេលនោះជាពេលដែលខ្ញុំលំបាកបំផុត ហេតុអីនាងទៅចោលខ្ញុំហ៎ាស? នាងដឹងទេថាខ្ញុំពេលនោះឈឺចាប់ប៉ុណ្ណា?» ជីមីននិយាយទាំងក្នុងទ្រូងឈឺពឺតផ្សា អោយតែនិយាយពីរឿងនេះគេមានអារម្មណ៍អួលៗ ច្រាលអារម្មណ៍ចង់ចេញទឹកភ្នែកចេញមក ប៉ុន្តែស្ថានការណ៍នេះគេមិនគួរបញ្ចេញអោយនាងឃើញឡើយ នាងមិនសមឃើញទឹកភ្នែកគេឡើយ
YOU ARE READING
You're not my brother(✅)
Romanceស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
