"នៅខ្មាស់បង?"

250 29 4
                                    

you are not my brother

part14


ចូលមកដល់ក្នុងថ្នាក់ទាំងពីរនាក់ ពួកគេក៏បានចូលទៅអង្គុយនៅក្នុងតុរៀងៗខ្លួនក្រោមក្រសែភ្នែករបស់សិស្សជាច្រើនដែលសម្លឹងមើលមកកាន់ពួកគេទាំងពីរ ប៉ុន្តែគ្មានអ្នកណាម្នាក់ហ៊ាននិយាយអ្វីពីគេឡើយ ព្រោះក៏បានដឹងហើយថាសិស្សទាំងពីរនេះមានប្រវត្តិបែបណា

«ម្តេចក៏គេមើលយើងខ្លាំងម្លេះ?» ជីមីនងាកទៅក្រោយនិយាយជាមួយថេមីនខណៈសម្លឹងមើលមនុស្សជុំវិញខ្លួន មិនថាស្រីឬប្រុសទេ សម្លឹងមើលគេមិនដាក់ភ្នែកសោះម្នាក់ៗ

«អោយគេមើលទៅ មកពីយើងសង្ហាទេដឹង?» ថេមីនមិនបានខ្វល់នោះទេ ព្រោះមុននឹងមករៀននៅទីនេះគេដឹងច្បាស់ហើយថាប្រាកដជាមានសិស្សតាមសម្លឹងមើលលើ មើលក្រោមពួកគេ ព្រោះគេជាក្មេងមានប្រវត្តិមិនល្អ តែទោះយ៉ាងណាក៏មានតែផ្ញើខ្លួនផ្ញើប្រាណនៅទីនោះសិនទៅ តែមួយឆ្នាំប៉ុណ្ណោះគេនឹងត្រូវឡើងទៅរៀននៅសាកលវិទ្យាល័យហើយ

ខណៈភ្លាមៗនោះលោកគ្រូ តាមមុខវិជ្ជាក៏បានមកដល់ សិស្សគ្រប់គ្នាក៏ស្ងាត់ហើយចាប់ផ្តើមផ្តោតទៅលើអ្វីដែលលោកគ្រូបានបង្រៀននៅថ្ងៃនេះរៀងៗខ្លួន ហើយការសម្លឹងពីសិស្សគ្រប់គ្នាក៌បានផ្តាច់ត្រឹមនោះទៅ

......

«ថ្ងៃទីមួយយ៉ាងម៉េចដែរ?» បន្ទាប់ពីរៀនចប់អស់បីមុខវិជ្ជារួច ម៉ោងចេញទៅសម្រាកដើម្បីបាយថ្ងៃត្រង់ក៏បានមកដល់ ខណៈជីមីនបានសួរទៅកាន់ថេមីន ជួនពេលនោះក៏កំពុងរៀបកាតាបរៀងខ្លួនដែរ

«មានអី ល្អតើស៎ គ្រូបង្រៀនក៏ដឹកដល់ណ៎ា មិនចាញ់សាលាឯកជននោះទេ»

«អឹម យើងក៏គិតអញ្ចឹងដែរ»

«តោះទៅ»

«អឹម លោក!» បន្ទាប់ពីរៀបចំកាតាបរៀងខ្លួនរួចបម្រុងចេញទៅហើយ ស្រាប់តែមានស្រីម្នាក់លេចមុខចេញមក បើមើលមិនខុសទេ ប្រហែលស្រីម្នាក់នេះរង់ចាំជួបមុខពួកគេនោះហើយ

«លោកណា?» ថេមីនធ្វើជានិយាយលេងសើចជាមួយនាងព្រមទាំងងាកទៅខាងក្រោយដើម្បីសម្លឹងមើល ក្រែងមានលោកណាផ្សេងនៅពីក្រោយពួកគេទាំងពីរ

You're not my brother(✅)Where stories live. Discover now