"កូនឃាតករ"

422 38 4
                                        

You are not my brother
Part44

ផឹប!

«តែកាំភ្លើងកាន់មិនចង់នឹងផង ចង់មកបាញ់ខ្ញុំ?» គ្រាប់កាំភ្លើងដែលត្រូវកៃចេញមក វាមិនបានត្រូវរាងក្រាស់នោះទេ ព្រោះគេរហ័សជាងលោកសារេនឆ្ងាយណាស់ ត្រឹមតែមួយប៉ព្រិចភ្នែកកាំភ្លើងនៅដៃរបស់លោកសារេនក៏ធ្លាក់ដល់ដី ចំណែកឯដៃទាំងពីរក៏ត្រូវបានជុងហ្គុកព័ទ្ធមកក្រោយយ៉ាងងាយស្រួល

«លែងយើង!»

«ដេកចាំទៅលោកអ៊ំ អម្បាញ់មិញឲ្យពួកនោះវាយខ្ញុំយ៉ាងម៉េចខ្លះ?ចាំទទួលពីខ្ញុំវិញទៅ!» មិនថាតែមាត់ឡើយ សកម្មភាពក៏មកព្រមគ្នាដែរ រាងក្រាស់ទាញលោកសារេនមកឈរនៅចំពោះមុខ ដាក់មួយដៃចំកណ្តាលមុខឡើងលោកសារេន សឺដើរមិនចង់ត្រូវផ្លូវព្រោះកម្លាំងដៃរបស់គេខ្លាំងពេក

«មួយដៃនេះ សម្រាប់គ្រប់យ៉ាងដែលអ៊ំបំភ្លៃខ្ញុំ អត់ទេ គួរតែនិយាយថា សម្រាប់គ្រប់យ៉ាងដែលតាកញ្ចាស់ឯងបំភ្លៃយើងកន្លងមក!»

មួយដៃនេះមិនគ្រប់គ្រាន់ទេ រាងក្រាស់រត់ទៅតាមទាញករបស់លោករេនមកឈរនៅចំពោះមុខគេ រួចវាយទៅមួយទំហឹងទៀត ព្រមទាំងនិយាយថា

«មួយនេះ សម្រាប់ឯងដែលសម្លាប់ម៉ាក់របស់យើង អាតិរច្ឆាន!»

នរៈសង្ហានិយាយដល់រឿងនេះគេកាន់តែខឹងនឹងខ្លួនឯង ហេតុអីពេលនោះគេនៅតូចម្លេះ ហេតុអីគេមិនដឹងអ្វីសឬខ្មៅ ហើយថែមទាំងមិនអាចការពារម្តាយខ្លួនឯងបានទៀត គេពិតជាស្តាយក្រោយណាស់ ដែលរឿងគ្រប់យ៉ាងទៅជាបែបនេះ

«មួយដៃនេះទៀត សម្រាប់ឯងដែលធ្វើដាក់គ្រួសាររបស់យើង» ជុងហ្គុកនៅតែបន្តវាយរហូតដល់លោករេនបាត់បង់ស្មារតី តដៃមកគេវិញក៏មិនរួច បានត្រឹមតែអង្គុយអោយគេវាយតាមចិត្ត ព្រោះគាត់ពេលនេះដល់ថ្នាក់ស្តូកហើយ ទាំងដែលត្រូវទើបតែបានបីដៃប៉ុណ្ណោះ

«ផឹប!» មួយដៃចុងក្រោយដែលគេវាយនោះ ទើបធ្វើអោយលោកសារេនសន្លប់ឈឹងតែម្តង តាមពិតបើខ្លួនគេចង់សម្លាប់លោករេនក៏បាន ប៉ុន្តែគេមិនធ្វើទេ គួរតែអោយប៉ូលីសចាត់ការទៅតាមផ្លូវច្បាប់ទៅ ព្រោះគេមិនចង់ជាប់គុកជាប់ច្រវ៉ាក់ព្រោះតែការគិតមួយពេលនេះទេ

You're not my brother(✅)Where stories live. Discover now