You are not my brother
Part36
«ចៅហ្វាយ ទុកអោយខ្ញុំមើលថែគេចុះ ចៅហ្វាយអាចទៅសម្រាកបាន ហើយខ្ញុំសុំដាស់តឿនជាសុវត្ថិភាពសម្រាប់ចៅហ្វាយ មិនថាទៅទីណាក៏ដោយ ត្រូវមានអ្នកការពារទៅតាម ព្រោះបើតាមខ្ញុំគិត ប្រហែលជនសង្ស័យបានដឹងខ្លួនថាចៅហ្វាយកំពុងរកភស្តុតាងទាក់ទងនឹងការសម្លាប់ឳពុកម្តាយរបស់ចៅហ្វាយ ទើបពួកគេចង់សម្លាប់កូនចៅរបស់ចៅហ្វាយតែម្តង ថាមិនត្រូវលើកក្រោយ ខ្ញុំជាគោលដៅបន្ទាប់របស់ពួកវាក៏ថាបាន» មិត្តរបស់នាយហានដែលមានឈ្មោះថាខេននេះ ជាក្រុមភ្នាក់ងារប៉ូលីសស្របច្បាប់ គេត្រូវជាមិត្តនឹងហាន តាំងពីតូចមកម្លេះហើយកាលដែលគេមានការងារមកសព្វថ្ងៃក៏បានមកពីជុងហ្គុកនេះហើយ ដែលជយយនាំផ្លូវគេទៅរកការងារអាជីពដែលត្រឹមត្រូវ ទើបមកទល់ពេលនេះគេមិនត្រូវភ្លេចគុណរបស់ចៅហ្វាយ ហើយត្រូវតែតាមការពារអ្នកមានគុណចំពោះគេវិញ
«ខ្ញុំដឹងហើយ អរគុណដែលបានដាស់តឿន» រាងក្រាស់ញញឹមស្រាល លើកដៃទៅគោះស្មារបស់នាយខេនតិចៗ គិតសព្វៗទៅពិតជាសំណាងគេមែន ដែលជួយចំតែមនុស្សល្អ មិនភ្លេចគុណ និងតែងជយយត្រឡប់មកកាន់គេវិញ រាល់ថ្ងៃនេះបើមិនបានពួកគេ ម្លេះពេលនេះមិនដឹងមានអ្នកណាអាចជួយគេបានទេ
«អរមួយទៀត ករណីដែលចៅហ្វាយមានរឿងបន្ទាន់ ចៅហ្វាយអាចចុចប៊ូតុងនេះជាសញ្ញា នោះវានឹងរាយការណ៍មកកាន់ខ្ញុំពីកន្លែងដែលចៅហ្វាយនៅយ៉ាងរហ័ស ដែលឧបករណ៍នេះស្រដៀងទៅនឹងការតាមដានទីកន្លែងដែលចៅហ្វាយបានទៅដែរ» ខណៈរាងក្រាស់បម្រុងនឹងដើរចេញទៅហើយ គេក៏ឃាត់ម្តងទៀត ដើម្បីអោយឧបករណ៍នោះទៅកាន់រាងក្រាស់ ដែលប៊ូតុងត្រូវបានលាក់នៅក្រោយបន្ទោងខ្សែក ដែលអាចលាក់បង្កប់ពីមនុស្សទូទៅនឹងមិនអាចដឹងឡើយមានឧបករណ៍បង្កប់នៅក្រោយបន្ទោងខ្សែកនោះ
«ឡូយដល់ម្លឹង?ឯងនេះពិតជាល្អិតល្អន់មែន»
«ដើម្បីសុវត្ថិភាពចៅហ្វាយ ខ្ញុំត្រូវតែខំប្រឹងអោយអស់ពីសមត្ថភាព»
«អរគុណណាស់ សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកឯងទាំងពីរ»
«បាទ មិនស្មើអ្វីដែលចៅហ្វាយបានជួយមកកាន់ពួកខ្ញុំទេ»
YOU ARE READING
You're not my brother(✅)
Любовные романыស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
