You are not my brother
Part55
បុរសក្នុងឈុតពណ៌ស ក្នុងសម្លៀកបំពាក់ក្រហ្សែ មានក្រវ៉ាត់កពណ៌ខ្មៅអមជាមួយ កំពុងកាន់នឹងបាច់ផ្កាពណ៌សដែលជាផ្កាកុលាប រង់ចាំរាងតូចជាមួយនឹងស្នាមញញឹមស្រទន់ សម្លឹងមកកាន់ខ្លួនដោយទឹកមុខស្រស់បស់ក្នុងឈុតកូនកម្លោះដ៏សែនសង្ហា
រាងក្រាស់ត្រដាងដៃទាំងសងខាង បកហៅរាងតូចអោយដើរមកកាន់គេ ស្របនឹងសេចក្តីរំភើបដែលមានក្នុងចិត្តរបស់គេនៅពេលនេះវាធំធេង ហាក់មិនអាចកាត់ថ្លៃបាន ពេលដែលបានឃើញរាងតូចនៅចំពោះមុខរបស់គេពេលនេះ
រាងតូចបន្តជំហានបោះទៅមុខ ស្របពេលដែលកែវភ្នែក ហាក់គេសឹងតែមិនអាចទប់ទឹកនេត្រាជាប់ព្រោះតែសេចក្តីរំភើបក្នុងវិនាទីទេ ព្រោះមិននឹកស្មានទេថាក្តីស្រម៉ៃរបស់គេនៅពេលនេះកំពុងស្ថិតចំពោះមុខគេហើយ គេមិនបានសុបិនទៀតទេ...
«ជុង~» ដើរមកដល់នៅចំពោះមុខរាងក្រាស់ភ្លាម ជីមីនក៏ចូលទៅក្រសោបឱបពេញដៃភ្លាមៗដោយមិនរង់ចាំយូរ ត្បិតទឹកនេត្រាពេលនេះក៏មិនអាចទប់ជាប់ ព្រោះវាហាក់រំភើបខុសពីការស្មាន មានអារម្មណ៍ថាខ្លួនមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយ
«កុំយំ ថ្ងៃនេះជាថ្ងៃពិសេសសម្រាប់អូននិងបង បងមិនដឹងថាប៉ុន្មានថ្ងៃនេះអូនគិតច្រើនយ៉ាងណាទេ ព្រោះបងឃើញសាររបស់ថេមីនបានផ្ញើមកបងនៅថ្ងៃនេះ តើអូនដឹងទេ ហេតុអីបានជាបងគេចពីអូន?» រាងក្រាស់យកដៃរបស់ខ្លួនទាំងសងខាងវាសទឹកភ្នែករបស់រាងតូចចេញ ស្របនឹងការសួរទៅកាន់រាងតូចនូវសំណួរខាងលើនោះផងដែរ
«ហេតុអីទៅ?បងដឹងទេ?ថាខ្ញុំគិតច្រើនប៉ុណ្ណា?...ហ្អឹកៗ»
«បងឃើញអូនរៀបផែនការចង់សុំបងរៀបការ បងមិនចង់ជួបអូនទេ ហើយបងក៏មិនចង់អោយអូនជាអ្នកដែលសុំបងដែរ ព្រោះរឿងទាំងនោះគួរតែជាបងទេ ដែលត្រូវបំពេញវាសម្រាប់អូន បងដឹងថាអូនចង់បានបែបនេះ ស្រស់ស្អាតទេ?» ជុងហ្គុកបន្តត្រដាងដៃបង្ហាញពីរូបភាពដែលនៅខាងក្រោយខ្នងរបស់គេ គឺជារូបថតដែលគេនិងរាងតូចមានជាមួយគ្នាតាំងតែពីនៅតូចៗមកម្លេះ គេរៀបចំយ៉ាងពិសេសនៅថ្ងៃនេះព្រោះចង់បង្ហាញរឿងមួយចំនួនដែលរាងតូចមិនដឹងពីគេកាលពីគេក្មេងនៅឡើយនោះ
YOU ARE READING
You're not my brother(✅)
Romanceស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
