you are not my brother
part21
ធ្វើដំណើរមិនបានយូរប៉ុន្មាន ទីបំផុតពួកគេក៏ធ្វើដំណើរមកដល់ផ្ទះធំវិញ ជីមីននិងបងប្រុសក៏ចេញពីឡានមកដំណើរគ្នា ខណៈជុងហ្គុកក៏បានហុចសោរឡានទៅអោយលោកអ៊ំដែលជាអ្នកយាមកាមនៅទីនោះ មុននឹងដើរទៅប្អូនប្រុសដែលដើរលឿនដូចគ្រាប់រំសេវ
«ដើរលឿនម្លេះ យ៉ាងម៉េច?ប្រច័ណ្ឌបងមិនទាន់បាត់ទេហ្អេស៎?» ជុងហ្គុកដើរតាមសួរប្អូនខ្សឹបៗទៅលើត្រចៀករបស់រាងតូច ខណៈរាងតូចបានត្រឹមក្តាប់មាត់ ក្តាប់ដៃ រួសរាន់ដើរចូលបន្ទប់រួចបិទទ្វារយ៉ាងជិតឆឹង មិនឲ្យសូម្បីតែជុងហ្គុកនិយាយអ្វីដាក់បានឡើយ
«សុបិនល្អណ៎ា កុំភ្លេចដាក់ម៉ោងរោទិ៍ផង~» ជុងហ្គុកដើរមកបង្ហើរសម្លេងតាមទ្វារបន្ទប់ប្រាប់ទៅប្អូនប្រុសដោយស្នាមញញឹម ខណៈគេក៏ដើរចូលទៅបន្ទប់ផ្ទាល់ខ្លួនដែលនៅក្បែរនោះ មុននឹងទ្រេតខ្លួនទៅលើគ្រែដោយការហត់នឿយជាខ្លាំង ព្រោះគេអង្គុយមួយថ្ងៃហើយ ខ្នងគេមិនបានសម្រាកទាល់តែសោះ
ទឹង!
សម្រាកបានបន្តិច ភ្លាមនោះសារក៏លោតមកដែលចេញពីទូរស័ព្ទនៅក្នុងហោប៉ៅខោរបស់គេ ខណៈជុងហ្គុកក៏ទាញមកមើលភ្លាម ខ្លាចក្រែងនាយហានមានអ្វីរាយការណ៍មកកាន់គេបន្ទាន់ពីរឿងការងារនោះហើយ
"ខ្ញុំបានទៅដល់ទីតាំងហើយចៅហ្វាយ សម្រាប់ចម្លើយខ្ញុំនឹងរៀបរាប់ជាpdfឲ្យចៅហ្វាយងាយស្រួលបានមើល"
ជុងហ្គុកបានត្រឹមតែអានត្រឹមប៉ុណ្ណេះរួចក៏បិទទូរស័ព្ទ ទាញកន្សែងចូលទៅងូតទឹកជម្រះកាយបាត់ទៅ យ៉ាងណាមិញវាមិនមែនជារឿងបញ្ហាធំដុំទេ ហើយនាយហានផ្ទាល់ក៏បានដោះស្រាយរួចហើយ គ្មានអ្វីត្រូវព្រួយបារម្ភនោះទេ
.......
ព្រឹកថ្ងៃថ្មីក៏បានមកដល់ ដូចរាល់ដងមិនខុសឡើយ អាហារពេលព្រឹកត្រូវបានតម្រៀបពេញលើតុដោយស្នាដៃរបស់អ៊ំណាន ខណៈសមាជិកគ្រួសារក៏បានជួបជុំគ្នា ស្រស់ស្រូបអាហារដ៏រីករាយ
រីឯជុងហ្គុកក៏ជូនជីមីនទៅរៀនតាមទម្លាប់ ធ្មិចបើកៗ បីខែកន្លងផុតទៅហើយ ដែលជុងហ្គុកប្រើសកម្មភាពដដែលនេះជូនប្អូនទៅមក ដើម្បីដាក់នៅសាលារៀន ដែលភាពស្និទ្ធិស្នាលក៏កើនឡើងទៅតាមពេលវេលា ព្រោះពួកគេមានពេលវេលានៅក្បែរគ្នាច្រើន មិនដូចពីមុននោះឡើយ
YOU ARE READING
You're not my brother(✅)
Roman d'amourស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin
