"ពេញលេញ"

936 34 2
                                        

You are not my brother
End Part

«ជុង! មកវិញភ្លាម បងមិនមែនជាមនុស្សគ្មានហេតុផលបែបនឹងទេ»

«....» ឮសម្តីភរិយឋបែបនេះហើយគេនៅតែមិនព្រមដើរត្រឡប់មកវិញទៀត ត្បិតគេពិតមិនចង់បានពិតមែន មានអារម្មណ៍ថាមិនចង់ឈឺចាប់ ហើយក៏មិនចង់ជឿជាក់លើមិត្តភាពម្តងទៀតដែរ

«ឬបងចង់អោយអូនខឹងបងមួយខែទៀត?អត់និយាយរកបង អត់ធ្វើម្ហូបអោយបងញុាំ?»

«ហ៊ើយមីន~» តែប្រយោគចុងក្រោយហាក់ធ្វើអោយគេឈានជើងបន្តទៅមុខទៀតមិនបាន ព្រោះអារឿងប្រពន្ធខឹងនេះមួយគេសុំខ្លាចរអាតែម្តង វាគួរអោយខ្លាចជាងវិយោគទុនខុសទៅទៀត

និយាយដល់រឿងនេះ ក៏គួរតែរំលឹកអោយអ្នកចង់ដឹងរឿងគេបានដឹងដែលថា កាលពីមួយខែមុននេះឯង គ្មានទៅណាឆ្ងាយទេ ជុងហ្គុកបានធ្វើអោយភរិយាខឹង ព្រោះពេលនឹងមកពីគេនោះចូលចិត្តញ៉ោះ តែញ៉ោះជ្រុលពេកបណ្តាលអោយប្រពន្ធនោះខឹង ប៉ុន្តែគេបែរមិនលួងហើយនៅធ្វើឫកហីដាក់ជីមីនថែមទៀត។ រហូតបានពីរថ្ងៃកន្លងទៅក៏ចាប់ផ្តើមទៅលួងប្រពន្ធវិញ មានឯណាប្រពន្ធអត់និយាយរក បាយទឹកក៏មិនធ្វើអោយញុាំ លុះដល់សូកលុយ បានប្រពន្ធព្រមឈប់ខឹង ទម្រាំដឹងចំណុចខ្សោយប្រពន្ធវាអស់រយៈពេលមួយខែគត់បាត់ទៅហើយ ដែលគេត្រូវទៅញុាំនៅខាងក្រៅរាល់ថ្ងៃ កម្មង់ម្ហូបមកញុាំនៅផ្ទះរាល់ថ្ងៃ ខុសពីកូនប្រុសរបស់គេដែលមានប្រពន្ធគេទំនុកបម្រុងបាយទឹកគ្រប់បីពេល ទើបលើកនេះគេចង់រៀងចាល ឮតែប្រពន្ធចង់ឈប់និយាយរកមួយខែទៀតគឺខ្លាចតែម្តង។ រឿងគឺវាបែបនឹងឯង

«យ៉ាងម៉េច?ប្រពន្ធបងដែលចង់អោយបងអាក្រក់ពីអង្កាល់?ធ្វើតាមអូនម្តងទៅមើល»

«បងធ្វើតាមអូនរហូតនឹង តែលើកនេះ-»

«ជឿអូនទៅ បើសិនជាថ្ងៃក្រោយបងប៊ែលនៅតែមិនកែប្រែចរិត អូនសុខចិត្តលែងលះជាមួយបង អោយបងទៅរកប្រពន្ធថ្មី!»

«ដល់ថ្នាក់នេះផង?អូនលេងសើចពេកហើយ»

«ព្រោះអូនជឿជាក់លើគាត់ ម៉ោះ អ្នកបម្រើរៀបចំអាហារនៅលើតុរួចរាល់ហើយ ពួកយើងទៅញុាំទៅ ម៉ោះប្តីសម្លាញ់ កុំភ្លេចញញឹមផង» និយាយដំបូងមិនចង់ទៅទេ ហើយនៅធ្វើមុខស្អុយទៀត លុះដល់ប្រពន្ធហៅប្តីសម្លាញ់បានព្រមទៅជាមួយ តែប្រពន្ធសម្តីផ្អែមហើយ ប្រើអោយធ្វើអីក៏ធ្វើដែរ ទោះមិនចង់ក៏ដោយ

You're not my brother(✅)Where stories live. Discover now