"ស្រវឹង"

657 40 1
                                        

you are not my brother

part10

30votes for next part✨

          «ម្តេចក៏ឯងទៅយូរម្លេះ?» ជុងហ្គុកអង្គុយលើកចិញ្ចើមឆ្ងល់សម្លក់ទៅកាន់កូនចៅដែលជាដៃស្តាំ អោយទៅវិញកាហ្វេតែមួយកែវសោះក៏រាប់ម៉ោងដែរ មិនដឹងជាទៅធ្វើស្អីមកទេ

          «ខ្ញុំត្រូវតម្រង់ជួរចាំកាហ្វេ ថ្ងៃនេះគាត់លក់ដាច់ពេក»

          «អញ្ចឹងហ៎?»

          «បាទ ខ្ញុំទៅកុហកអ្នកប្រុសធ្វើអី នេះរបស់អ្នកប្រុស»

          «អរគុណ» គេពោលពាក្យគួរសមបែបនេះមែន តែភ្នែកគេមិនបានដកចេញពីកូនចៅនោះទេ ព្រោះគេមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតី ឬលោកហាននេះមានអ្វីលាក់បាំងនឹងគេទេដឹង?

          «ចៅហ្វាយ អាស៎ច្រឡំ អ្នកប្រុស កុំសម្លឹងខ្ញុំបែបនេះ ខ្ញុំមិនមែនជាពិរុទ្ធជននោះទេ»

          «បើមិនមែនក៏មិនមែនទៅ ខ្ញុំគ្រាន់តែចង់មើល ឬក៏មិនបាន?»

          «ស្រេចតែអ្នកប្រុសទៅ» មាត់គេនិយាយថាមិនខ្វល់ ស្រេចតែអ្នកប្រុសទៅអញ្ចឹងមែន តែគេធ្វើខ្លួនមិនត្រូវទេ ព្រោះអារម្មណ៍ដែលមនុស្សត្រូវគេសម្លឹងពិតជាធ្វើអ្វីមិនត្រូវមែន

          «ឈប់សម្លឹងខ្ញុំទៅ សូមអង្វរ»

          «ឯងពិតជាមិនប្រាប់យើងមែនហ្អេស៎?ថាមានរឿងអី?» រាងក្រាស់មិនឈប់សម្លឹង ហើយនៅឆ្លៀតសួរចាក់ចុចអោយគេនិយាយចេញមកទៀត ព្រោះគេធ្វើការជាមួយហានមកច្រើនឆ្នាំហើយ រឿងអីគេមិនដឹងពេលហានកុហកម្តងៗនោះ

          «ពិតជាគ្មានរឿងអីមែន»

          «បើគ្មាន ល្អហើយអញ្ចឹង» ជុងហ្គុកដូចជាអស់អ្វីសួរហើយ ព្រោះគេខំចាក់អស់ហើយ ប៉ុន្តែហានដូចជាគ្មានអ្វីនិយាយប្រាប់គេសោះ ទោះយ៉ាងណាក៏គេជឿជាក់ ប្រហែលជាហានគ្មានរឿងអ្វីពិតមែន គេគិតច្រើនខ្លួនឯងក៏ថាបាន

          .........

          «ថ្ងៃនេះ ឯងគួរតែមានពេលវេលាដើរលេងលំហែខួរក្បាលសិនទៅ ប៉ាមិនរំខានទេ ប៉ាទៅជួយការងារបងប្រុសឯងហើយ» បន្ទាប់ពីចរចាអស់ជាច្រើនម៉ោងកន្លងមក ទីបំផុតជីមីនក៏សម្រេចចិត្តជ្រើសរើសឡាននោះដែលមានពណ៌ខ្មៅគ្រើមស្អាតយ៉សងប្រណីត ដែលនិយាយពីតម្លៃវិញក៏មិនអន់ប៉ុន្មានដែរ ព្រោះវាជាសេរីចុងក្រោយទៅហើយ រឿងតម្លៃគឺមិនបាច់និយាយទេ

You're not my brother(✅)Where stories live. Discover now