You are not my brother
Part47ព្រឹកថ្ងៃថ្មីក៏បានមកដល់ បន្ទាប់ពីរឿងគ្រប់យ៉ាងត្រូវបានដោះស្រាយនិងបញ្ចប់រួចរាល់ហើយ សម្រាប់អ្នកគ្រប់គ្នានៅពេលនេះ ដូចជាកំពុងកើតជាថ្មីក្នុងពិភពលោកដដែលយ៉ាងអញ្ចឹង ជាពិសេសគឺជុងហ្គុកតែម្តង ដែលនៅទីបំផុតគេពិតជាអាចដោះស្រាយគ្រប់យ៉ាងដោយសន្តិភាព ត្បិតត្រូវឈឺខ្លួនឯងបន្តិចក៏ដោយចុះ
រាងក្រាស់យកដៃបាំងភ្នែកដែលត្រូវពន្លឺចាំងចូលមក ខណៈវាំងននកំពុងត្រូវបើកដោយនរណាម្នាក់ ហាក់ដូចជាកំពុងចង់ដាស់គេឲ្យក្រោកពីដំណេកយ៉ាងអញ្ចឹង«បង! ក្រោកឡើង ម៉ោងដប់ហើយ បងគេងដល់ថ្មាលណាទៀត?» រាងតូចដើរមកឈរច្រត់ចង្កេះក្បែរគ្រែរបស់អ្នកកម្លោះសម្ពឹក ដេកមិនចង់ក្រោកនៅចំពោះមុខខ្លួននេះ។ នេះដល់ថ្នាក់គេបើកវាំងនន អោយពន្លឺចាំងចូលដាស់ហើយ នៅឆ្លៀតយកដៃបាំងគេងបន្តទៀត បើថាគេដាស់ម៉ោងប្រាំពីរព្រឹកមិនថាទេ តែនេះគេចាំដល់ម៉ោងដប់បានមកដាស់ហើយនៅចង់គេងបន្តទៀត!
«ឲ្យបងគេងបន្តិចតិចទៅ មកគេងក្បែរបងមក» នរៈសង្ហានិយាយទាំងសម្លេងងុលៗ ស្របពេលដៃក៏បក់ហៅឲ្យរាងតូចមកគេងក្បែរគេដែរ តែភ្នែកមិនព្រមបើកសោះ មិនដឹងជាចង់គេងដល់ថ្មាលណាទៀតទេ
«អត់ទេ បងត្រូវទៅងូតទឹក ខ្ញុំត្រូវលាងរបួសឲ្យបងណា ក្រោកមក»
«អត់ទេ មិនចង់ក្រោក»
«ជុងហ្គុក បងជឿថាខ្ញុំនឹងខឹងបងទេ?ខ្ញុំឈប់និយាយរកបងឥឡូវហើយ ឬបងចង់ឲ្យខ្ញុំខឹងបងពិតមែន?»
គ្រាន់តែឮពាក្យគម្រាមភ្លាម ជុងហ្គុកក៏ព្រមក្រោកចេញពីគ្រែ ដោយក្រសែភ្នែកតាមសម្លឹងមើលរាងតូច ហាក់ដឹងពីល្បិចរបស់ជីមីន ព្រោះកាលដែលគម្រាមបែបនេះមកពីដឹងថាគេមិនចង់ឲ្យជីមីនខឹងនោះទេ ទើបមានតែពាក្យមួយនេះប៉ុណ្ណោះដែលអាចគម្រាមគេបាន
«ដឹងហើយ បងទៅងូតទឹកហើយ ជុប៎ Good morning~» រាងក្រាស់ដើរមកក្បែរនឹងរាងតូច ឆ្មក់ថើបមួយខ្សឺត មុននឹងរត់ចូលបន្ទប់ទឹកបាត់
ខណៈជីមីនបានត្រឹមតែសើចហួសចិត្តនឹងគេ ពូកែកេងចំណេញណាស់ តាំងពីដើមមកហើយ គឺពូកែតែម្តង ខាងឆ្មក់ថើប ហើយសុីគ្រឿងក្នុងនឹង
ប្រមាណជាដប់នាទីកន្លងផុតទៅ ជុងហ្គុកក៏ចេញពីបន្ទប់ទឹកវិញជាមួយនឹងអាវអាប៉ូឡូដៃខ្លីពណ៌ត្នោត ហើយនិងខោវែងខ្មៅលើប្រអប់ជើង ដែលមួយឈុតនេះពីដើមមកហើយ គេមិនដែលបានពាក់ម្តងណាទេ ដែលធ្វើអោយអ្នកមិនធ្លាប់ឃើញដូចជាជីមីននេះ ឈរភ្លឹកនឹងភាពសង្ហារបស់អ្នកកម្លោះនៅចំពោះមុខ យ៉ាងខ្លាំង

YOU ARE READING
You're not my brother(✅)
Romantizmស្នេហាដែលគ្រប់គ្នាគិតថាមិនអាចទៅរួច តើចុងក្រោយនឹងទៅជាយ៉ាងណា? lysin