« ថាម៉េច?? 50លាន?? » កម្លោះតូចស្រស់សង្ហារ មុខមាត់ដូចមនុស្សស្រីស្រែកឡើងទាំងភ្ញាក់ផ្អើលខណៈដែលម្ដាយនិងបងប្រុសរបស់ខ្លួនឯងកំពុងអង្គុយធ្វើមុខខ្មូរដាក់គេ។
« ចាំបាច់ស្រែកធ្វើអីវុឺយថ្លង់ណាស់ដឹងទេ?? » អ្នកជាបងប្រុសដែលមានឈ្មោះថា Namjoon យកចង្អុលដៃមកញុកចូលត្រចៀកស្ដីឲ្យប្អូនវិញ។
« នេះ50លានបងនិងម៉ាក់ទៅខ្ចីមកធ្វើអីច្រើនម្ល៉េះ? » Taehyung ទម្លាក់ខ្លួនលើសាឡុងទាំងហត់នឿយគ្រាន់តែលឺថា50លានភ្លាមគេស្ទើរតែទៅលោតទឹកស្ពានបាត់ហើយ។
« គឺ...ម៉ាក់ហើយនិងបងឯងទៅខ្ចីឲ្យឯងរៀននៅជប៉ុនហ្នឹងណាTae » ម៉ាក់របស់គេហារឡើងដោយក្រែងចិត្តកូនប្រុសព្រោះខ្ចីមកច្រើនពេកមិនមែនព្រោះហេតុផលនោះមួយមុខនោះអី។
« តែខ្ញុំគិតថាកាលដែលខ្ញុំទៅរៀននោះមិនបាច់ចំណាយអីច្រើនដល់ថ្នាក់នេះទេ ម៉ាក់ប្រាប់ខ្ញុំតាមសម្រួលម៉ោលុយ50លានម៉ាក់ខ្ចីគេយកទៅធ្វើអីខ្លះ? » Tae សម្លឹងមុខម៉ាក់គេចំៗធ្វើឲ្យស្ត្រីចំណាស់និងបងប្រុសងាកមើលគ្នាលេបទឹកមាត់ក្អឹកៗ។
« បងJoonក៏ប្រាកដជាដឹងដូចគ្នាដែរឆាប់ប្រាប់ភ្លាម »
« អឺៗ បងយកទៅដណ្ដឹងស្រីម្នាក់ធ្វើប្រពន្ធតែ...គេរត់ចោលបាត់ហើយ » Namjoon និយាយតិចៗបែបខ្លាចៗតែវាធ្វើឲ្យ Tae ហួសចិត្តខ្លាំងណាស់។
« យើស!!នេះបងហ៊ានទៅខ្ចីលុយគេដណ្ដឹងស្រីផងហ្អេស?? ឆ្កួតស្លាប់មិនខានទេលោកអើយ ហេតុអីក៏ខ្ញុំមានបងប្រុសដូចជាបងបែបនេះទៅវិញ?? » Tae ស្ដីឲ្យបងខ្លួនឯងខ្លាំងៗហើយក៏ដើរចូលទៅបន្ទប់របស់គេ ទៅរៀននៅឯជប៉ុនបួនឆ្នាំទើបតែត្រឡប់មកវិញមិនទាន់បាត់ហត់ផងក៏ត្រូវម៉ាក់ប្រាប់ថាខ្ចីលុយសេដ្ឋីនីម្នាក់ដល់ទៅ50លាន ស្លាប់ហើយ!! ដើររកមួយជីវិតក៏សងគេមិនគ្រប់ផងមើលទៅ។
< Ding Dong >
« អ្នកណាមកចេះ? » ម៉ាក់សួរឡើងទើប Namjoon ដើរទៅបើកទ្វារផ្ទះតែធ្វើឲ្យគេសឹងតែជ្រុះបេះដូងចេញមកព្រោះអ្នកដែលមកជាមនុស្សរបស់ម្ចាស់បំណុលដែលសុទ្ធតែជាមនុស្សប្រុសបីនាក់មាឌធំក្រាសមិនចាញ់គេឡើយ។
« សួស្ដីបាទអ្នកស្រីឲ្យមកអញ្ជើញគ្រួសារលោកទៅជួបគាត់ »
« អ្នកណាគេមកហ្នឹងម៉ាក់? » Tae លឺសម្លេងក៏ដើរចេញមកមើលឃើញប្រុសបីនាក់កំពុងឈរនិយាយជាមួយបងប្រុសទើបដើរទៅមើល។
« អ្នកណាគេហ្នឹងបង? » គេងាកសួរទៅ Namjoon តែរាងសង្ហារនិងគេបែរជាប្រឈមភ្នែកគ្នាភ្លឹសៗ។
« អឺគឺ.... »