ភាគទី ៥១

2.4K 196 1
                                    

« នេះមានរឿងអីកើតឡើងទៅ? នាងស្លៀកបែប ហ្នឹងធ្វើអី Yarin? » Areum សួរឡើងទាំងមិនយល់ពីចេតនារបស់នាង ស្របពេលដែលស្រីស្រស់បែរជាញញឹមសម្លឹងមើលទៅ Tae គេគាំងនិយាយលែងចេញដោយសាររូបភាពនៅចំពោះមុខនេះហើយ ។

« បើចង់ដឹងក៏...ទៅសួរបងKook ខ្លួនឯងទៅតែថា...មនុស្សអស់កម្លាំងប្រហែលជាគេងលក់បាត់ ហើយន៎? » Yarin ឆ្លើយយ៉ាងទំនងឌឺដងឲ្យរាងតូចញ័របបូរមាត់ សន្សើមក្ដៅក៏ជ្រាបពេញរង្វង់ភ្នែកហាមឃាត់មិនបាន គេនឹងមិនសូវអីបើ Jungkook ប្រាប់ថាមកជួបនាងតាមសម្រួលតែបែរជាឲ្យគេឃើញ នាយនិងនាងក្នុងស្ថានភាពបែបនេះ គេពិបាកទទួល យកពិតមែន ។

« បង...បងប្រុស ពួកយើងទៅផ្ទះវិញទៅ » Tae បបួលបងប្រុសទាំងទឹកភ្នែកហូរស្រក់ទប់លែងជាប់ធ្វើឲ្យ Namjoon ខឹងជំនួសប្អូន ស្ទុះដើរចូលទៅក្នុងបន្ទប់រួចក្រឡេកឃើញទឹកក្នុងកែវ នាយក៏ទាញវា មកចាក់ស្រោចពីលើមុខ Jungkook ដែលកំពុងសន្លប់ឲ្យភ្ញាក់ដឹងខ្លួនភ្លាម ។

« លោក!! » Areum បើកភ្នែកធំៗដូចគ្នានឹង Tae មុននឹងនាំគ្នាដើរចូលទៅរកឯ Yarin ក៏ឈរអោបដៃ ចាំមើលទៅវិញ ។

« ខិះៗ មានរឿងអីហ្នឹង? » Jungkook បើកភ្នែកហើយក៏ឈ្លក់ទឹកដែល Namjoon ចាក់ពីលើមុននេះ ប្រឹងទប់ក្បាលដែលវិលៗងើបអង្គុយឡើង ។

« មានរឿងអីចឹងហ្អេ៎? នេះឯងលួចមកដេកជាមួយ ស្រីផ្សេងបាំងភ្នែកប្អូនយើងហើយនៅមានមុខមក សួរទៀតហ្អេ៎? អាចង្រៃ!! » នាយសង្ហារចង្អុលមុខ រាងក្រាសទាំងកំហឹង ដោយទ្រាំមិនបានក៏ក្ដាប់ដៃ ដាល់ Jungkook យ៉ាងកម្រោល ម្ដងជាពីរដង ហើយដែលគេធ្វើឲ្យ Tae ឈឺ គេបែបនៅស្ងៀមលែងបានហើយ ។

« លោក!! កុំអី » Areum

« បងប្រុស បានហើយឈប់ទៅ!! » Tae និង Areum ចូលទៅចាប់នាយមិនឲ្យដាល់ Jungkook ទៀតតែថាមិនបានទេព្រោះ Namjoon ទប់កំហឹងក្នុងខ្លួនមិនជាប់ ដាល់យកៗរហូតរាងក្រាសចេញ ឈាមតាមមាត់ទៅហើយធ្វើឲ្យរាងតូចឃើញរូបភាពគួរឲ្យអាណិតរបស់ Jungkook គេកាន់តែឈឺជាង នាយរាប់ពាន់ដងទៅទៀត ។

« ប៉ុណ្ណឹងបានហើយបងប្រុសហុឹកៗ កុំវាយគេទៀតអី សូមអង្វរហុឹក បងប្រុស... » រាងតូចអង្វរជាមួយសម្លេងស្រែកយំបណ្ដាលចិត្តឲ្យ Namjoon លឺ ហើយបញ្ឈប់សកម្មភាពងាកមើលមុខប្អូនប្រុសដែលកំពុងយំសស្រាក់ ដៃតូចៗប្រឹងចាប់នាយឃាត់មិនឲ្យវាយដំមនុស្សដែលគេស្រឡាញ់ហើយក៏ធ្វើឲ្យឈឺ ចាប់ក្នុងពេលតែមួយ ។

CHEATER 🦋 (Completed)Where stories live. Discover now