ភាគទី ១១

2.6K 252 0
                                    

@New day

_ គ្រាន់តែមេឃភ្លឺឡើងភ្លាម Jungkook ក៏រហ័សក្រោកពីព្រលឹមស្លៀកពាក់ដើម្បីរត់ហាត់ប្រាណ ហើយក៏ចង់បបួលរាងតូចទៅជាមួយគ្នាផងដែរ ។

<តុកតុក>

« អ្នកនាងTae!! ក្រោកហើយនៅ? » សម្លេងហៅ របស់នាយធ្វើឲ្យរាងតូចដែលដេកហៀរទឹកមាត់នោះភ្ញាក់ឡើងភ្លាមតែម្ដង ។

« អ្នកនាងTae!! » លឺច្បាស់ម្ដងទៀតទើបរាងតូច ងើបញីភ្នែកឡើងហើយក៏ដឹងថាអ្នកហៅជា Jungkook ទៀត នេះគេនៅមិនទាន់ពាក់សក់ផាត់ មុខនៅឡើយទេចុះបើគេចាប់បាននោះងាប់មិនខាន។

« លោក Jungkook?? ស្លាប់ហើយមករកស្អីទាំងព្រឹកនេះវុឺយ » Tae ស្លន់ស្លោរមិនឆ្លើយតបធ្វើឲ្យរាងក្រាសនៅខាងក្រៅឆ្ងល់ឡើងភ្លាមខ្លាចថាមានរឿងអីកើតឡើងលើរាងតូច ។

« អ្នកនាងTae កើតអីម៉េចមិនឆ្លើយចឹង? » Jungkook

« អឺខ្ញុំ...ខ្ញុំ...ចាំមួយភ្លែតសិនលោក » មិនដឹងធ្វើម៉េច Tae ក៏ទាញសក់មកពាក់ហើយទាញកន្សែងមក រុំក្បាលមួយតង់ទៀតកុំឲ្យរបូតទើបដើរទៅហើបទ្វារ ឲ្យ Jungkook ឃើញតែមុខប៉ុណ្ណោះ ។

<ក្រាក>

« អរុណសួស្ដីលោក » រាងតូចនិយាយហើយស្ញេញ ដាក់ធ្វើឲ្យ Jungkook អស់បារម្ភទៀត ។

« អ្នកនាងក្របើកទ្វារម្ល៉េះ? ខ្ញុំបារម្ភស្មានតែមានរឿងអីទៅហើយ » Jungkook

« គឺយប់មិញនិយាយទូរស័ព្ទជាមួយម៉ាក់យូរពេកទើបបានជាចូលគេងយឺតហើយក៏...គេងទ្រមក់ចឹងទៅ ហិហិ » Tae សើចតិចៗ រាងក្រាសឃើញហើយកាន់តែក្នាញ់រឹតតែស្រឡាញ់លើសដើម ។

« អ៎ចឹងនាងទៅគេងវិញទៅកុំឲ្យអត់ងងុយ » Jungkook

« មិនអីទេតែថាលោកមករកខ្ញុំមានការអីឬ? » Tae

« ខ្ញុំគិតថាមកបបួលនាងទៅហាត់ប្រាណជាមួយគ្នាតែមិនអីទេនាងគេងវិញចុះ ចាំម៉ោង8ពួកយើងទៅ រៀបចំថ្នាក់រៀនជាមួយគ្នា » Jungkook

« អ៎ចា៎ » Tae

« អ៊ីចឹងខ្ញុំទៅហើយ » Jungkook ក៏ចេញទៅរត់ហាត់ប្រាណឯរាងតូចបិទទ្វារបន្ទប់ហើយក៏ទៅទម្លាក់ខ្លួនដេកបន្តទៀតទាល់ែឆ្អែតទើបចាប់ផ្ដើមងូតទឹក ហើយតែងខ្លួនជាមនុស្សស្រីម្ដងទៀត ។

CHEATER 🦋 (Completed)Where stories live. Discover now