@New Day
_ Jungkook បានភ្ញាក់ពីគេងមុនហើយចូលងូតទឹក រួចចេញមកវិញទៅហើយតែរាងតូចនៅមិនទាន់ភ្ញាក់ពីគេងទៀតទើបគេស្លៀកពាក់រួចរាល់ហើយឡើងទៅទ្រោបពីលើរាងតូច ។
« អ្ហឹមចេញមើល...គេចង់គេង... » Tae រអ៊ូព្រម ទាំងរុញរាងក្រាសចេញតែនាយមិនក្រោក គេក៏ឈប់រុញថែមទាំងអោប Jungkook គេងបន្តទៀតផង ។
« Tae ក្រោកឡើងព្រឹកហើយណា៎ » Jungkook ថើបញីញក់ថ្ពាល់ក្រអូបមួយនោះខ្លាំងធ្វើឲ្យរាងតូចត្រូវភ្ញាក់ឲ្យទាល់តែបាន ។
« អ្ហឹមម៉ោងប៉ុន្មានហើយ? » Tae
« ម៉ោង7 » Jungkook
« អូនទៅងូតទឹកសិនចឹង » រាងក្រាសងើបចេញឲ្យ Tae អង្គុយញីភ្នែក ។
« មិនបាច់ទេថ្ងៃនេះអូននៅធ្វើម្ហូបចាំបងបានហើយ» Jungkook និយាយពេលឃើញរាងតូចទាញកន្សែង បម្រុងចូលបន្ទប់ទឹកទើបគេដើរមករកនាយវិញ ។
« តែអូនជាលេខាបង » Tae
« បងជានាយកឲ្យឈប់គឺត្រូវតែឈប់» Jungkook និយាយបែបបញ្ជា Tae ក៏ស្រាប់តែទម្លាក់ទឹកមុខចុះភ្លាម ។
« ធ្វើមុខបែបនេះខ្លាចបងលួចមានស្រីមែនទេហ្នឹង? » Jungkook
« មានស្រីមិនអីទេ កុំឲ្យតែលួចមានប្រុសមិនចឹងអូន នឹងសុំបែកគ្នាជាមួយបងភ្លាម » Tae ចង្អុលមុខហួងហែងកម្មសិទ្ធិធ្វើឲ្យរាងក្រាសញញឹមចាប់រាងតូចពរឡើងដូចពរកូនក្មេងអាយុពីរឆ្នាំចឹង ។
« បាទ... » Jungkook ឆ្លើយបង្អូសសម្លេងឯ Tae ក៏ញញឹមតែក៏ក្រឡេកទៅឃើញអ្វីម្យ៉ាងលើអាវរាងក្រាសក៏ទាស់ភ្នែកតែម្ដង ។
« ក្រវ៉ាត់កមិនមែនចង់បែបហ្នឹងទេ Jungkook បងជាអគ្គនាយកសណ្ឋាគារមួយទាំងមូលបើពាក់ចឹង ទៅក្រៅ ច្បាស់ជាគេនាំគ្នាសើចបងមិនខានទេ » រាងតូចរអ៊ូផង ដៃក៏រៀបក្រវ៉ាត់កឲ្យគេឡើងវិញព្រោះរាល់ដងនាយមិនចងក្រវ៉ាត់កទេទើបថ្ងៃនេះធ្វើមិនសូវជាស្អាត Tae ដែលជាមនុស្សរៀបរយចាំបាច់ត្រូវតែជួយហើយ ។ ការយកចិត្តទុកដាក់បែបទន់ភ្លន់របស់គេធ្វើឲ្យរាងក្រាសញញឹមឡើងដោយមិនដឹងខ្លួន ក្មេងម្នាក់នេះកាន់តែបង្ហាញចំណុចល្អឲ្យគេឃើញច្រើនឡើងទាំងការងារផ្ទះសំបែង ធ្វើម្ហូប មើលបង្រៀនក្មេងៗ គឺ Tae ចេះធ្វើមិនឲ្យចន្លោះត្រង់ណាសោះ ដឹងទេថាមនុស្សបែបនេះហើយដែលនាយប្រាថ្នាចង់បានធ្វើជាគូនាពេលអនាគត មើលទៅគេមិនអាច
បណ្ដោយឲ្យនៅបែបនេះរហូតទេត្រូវតែធ្វើឲ្យរាងតូចក្លាយជាកម្មសិទ្ធិពេញលេញរបស់គេនៅថ្ងៃណា មួយឲ្យទាល់តែបាន ។