ភាគទី ១៤

2.4K 230 0
                                    

_ រសៀលបន្តិច Jungkook ក៏បើកឡាននាំរាងតូច មកកាន់ទីរួមខេត្តដែលឆ្ងាយពីភូមិរៀងគួរសមដែរ ពេលមកដល់ក៏សំដៅទៅរោងបោះពុម្ពសៀវភៅតែម្ដង ។

« សួស្ដី ខ្ញុំចង់បោះពុម្ពសៀវភៅ » Jungkook

« យកប៉ុន្មានដែរលោក? » Boy

« យកពីរមុខ មួយមុខៗយកម្ភៃក្បាល » Jungkook

« ត្រូវការអ្វីផ្សេងទៀតដែរទេ? » Boy

« អ្ហឹម...សុំសៀវភៅសរសេរហាសិបក្បាលហើយនិងសម្ភារៈសម្រាប់សិក្សាមួយឈុតទៀត » Tae និយាយឡើងមុនរាងក្រាសទៅទៀតទើប Boy កត់ ទុកហើយដើរចូលទៅខាងក្នុង មួយសន្ទុះក៏មកវិញ ។

« លោក!! ពេលនេះម៉ាស៊ីនខូចតិចតួចត្រូវចាំទាល់ តែល្ងាចម៉ោងប្រហែលជា7ទើបបោះពុម្ពរបស់លោក រួច លោកអាចអង្គុយចាំសិនឬក៏មកយកនៅថ្ងៃស្អែកក៏បានដែរ » Boy

« អ៎ចឹងល្ងាចនេះខ្ញុំមកយកចុះ អរគុណ » Jungkook និងរាងតូចក៏ចេញពីកន្លែងនោះវិញ ។

« នៅសល់ពេលច្រើន Tae ចង់ទៅញ៊ាំអីសិនឬអត់? ទីនេះមានរបស់ឆ្ងាញ់ៗច្រើនណាស់ » Jungkook បបួលទើប Tae បើកមើលកាបូបសិន ។

« ខ្ញុំថាកុំអីល្អជាង លុយខ្ញុំសល់មិនច្រើនទេទុកឲ្យថ្លៃសៀវភៅគេវិញ » Tae

« នេះអ្នកនាងចង់ចេញលុយខ្លួនឯងបោះពុម្ពសៀវភៅចឹងហ្អេ៎? » Jungkook សួរទាំងឆ្ងល់
តាមធម្មតាអ្នកដទៃច្បាស់ជាឲ្យនាយចេញថ្លៃមិនខានទេព្រោះគេជាមេភូមិមានភារកិច្ចនេះស្រាប់ហើយចម្លែកអីតែរាងតូចម្នាក់នេះបែរជាគិតចង់ចេញលុយខ្លួនឯងទៅវិញ ។

« មានបញ្ហាអីទៅលោក? ខ្ញុំជាអ្នកចង់បោះពុម្ពខ្លួន ឯងត្រូវតែចេញលុយខ្លួនឯងចឹងស្រាប់ហើយ » Tae

« អ៎...អ៊ីចឹងអញ្ចេះចុះ ពួកយើងដើរមើលគេលេងៗក៏បានដែរក្រែងលោមានរបស់អីដែល Tae ត្រូវចិត្ត ចាំខ្ញុំទិញឲ្យ » Jungkook

« អេ៎មិនសមទេដឹងលោក » មិនចាំឲ្យតវ៉ាទាន់
រាងក្រាសក៏កាន់ដៃ Tae ដើរចូលទៅក្នុងផ្សារមើលអ្វីផ្សេងៗជារឿយៗ ។ ដើរសុខៗ Jungkook ស្រាប់តែ ប្រទាក់ភ្នែកនឹងពួកដង្កៀបបូរសក់ស្អាតៗតាំងយ៉ាងច្រើនក៏ទាញដៃរាងតូចចូលទៅតែម្ដង ។

CHEATER 🦋 (Completed)Where stories live. Discover now