ភាគទី ៨

2.7K 254 0
                                    

_ ក្រោយពេលញាំអាហារពេលព្រឹករួច Jungkook ក៏បាននាំ Tae ដើរប្រាប់ក្មេងៗនៅក្នុងភូមិពាក់ កណ្ដាលរីឯពាក់កណ្ដាលទៀត Tammo ជាអ្នក ទទួលខុសត្រូវ ។

« យើងចូលផ្ទះនេះសិនទៅ » Jungkook

« ចា៎ » ក្រោយយល់ស្របគ្នា រាងក្រាសក៏នាំ Tae ចូលទៅផ្ទះនោះដែលត្រូវជាផ្ទះរបស់ Bensou ។

« មានអ្នកនៅផ្ទះទេ? » Jungkook ស្រែកហៅពី ក្រៅរបងទៅទើប Bensou លឺហើយរត់មកទទួល។

« នៅបាទពូមេភូមិ!! វ៉ាស អ្នកណាហ្នឹងស្អាតដល់ ហើយសង្សារពូហ្អី? » Bensou ខ្សឹបរាងក្រាសតិចៗពេលឃើញសម្រស់របស់រាងតូចហើយ ។

« មិនមែនទេ Bensou » Jungkook ឆ្លើយតប បែបអៀន ។

« មែនក៏អី? » Bensou

« អឹម » Jungkook

« បើចឹងខ្ញុំញ៉ែហើយ » អាល្អិតវ័យ11ឆ្នាំនិយាយហើយក៏ដើរមកកៀសរាងក្រាសចេញដើម្បីឲ្យបានឈរក្បែរ Tae ។

« សួស្ដីបាទអ្នកមីងស្អាត!! អ្នកមីងស្អាតដល់ហើយ ខ្ញុំអត់ដែលឃើញមីងសោះ » Bensou ញញឹមដាក់ធ្វើឲ្យ Tae ឆ្ងល់មុននឹងងាកទៅមើល Jungkook ដែលឈរធ្វើមុខជូរហួញ អាកម្លោះតូច Bensou នេះហ៊ានណាស់ឃើញស្រីស្អាតមិនបានញ៉ែភ្លាម ។

« ព្រោះពូអឺ...គឺមីងទើបតែមកនៅទីនេះទេណា៎ » Tae ញញឹមឆ្លើយវិញ វិះនឹងហៅខ្លួនឯងថាពូទៅ ហើយ ។

« អ្នកមីងមានមិត្តប្រុសហើយនៅ? » Bensou សួរ មិនក្រែងចិត្តឯ Jungkook លឺតែចឹងក៏ងាកខ្វាច់សឹងដាច់កមកមើលរាងតូចភ្លាម ។

« មីងមិនទាន់មានទេ » Tae

« បើចឹងល្អណាស់ ខ្ញុំនឹងតាមញ៉ែមីងធ្វើសង្សារឲ្យ បានចាំមើលទៅ » ទៀតហើយណា៎ Jungkook ត្រូវគ្រឺតនឹងក្មេងនេះដល់កំពូលហើយ អត់ចេះមើលថារបស់អ្នកណាសោះ ។

« នេះនៅក្មេងសោះចេះញ៉ែដែរហ្អ៎? » Tae សួរទាំងអស់សំណើចហើយញីក្បាលគេតិចៗ ។

« មែនហើយអ្នកនាង Tae និយាយត្រូវ » Jungkook លូកមាត់ចូលមុននឹងទាញដៃរាងតូចឲ្យមកឈរក្បែរខ្លួនវិញ ប្រហែសៗមិនបានទេខ្លាច
ក្មេងដណ្ដើមបាត់តែការដែលគេធ្វើបែបនេះក៏ធ្វើឲ្យ Tae អត់នឹងមិនចម្លែកចិត្តបានដែរព្រោះដៃដែលកាន់គេនេះគឺជាប់ណែនហាក់បីដូចជាខ្លាចគេរត់ចោលចឹង ។

CHEATER 🦋 (Completed)Where stories live. Discover now