_ ពេលព្រឹកនៃថ្ងៃថ្មីឈានចូលមកដល់ នាយកម្លោះដែលទើបតែភ្ញាក់ពីដំណេកខំរាវដៃរកអ្នកដែលគេងអោបកាលពីយប់មិញតែមិនប៉ះធ្វើឲ្យ Jungkook បើកភ្នែកជ្រួញចិញ្ចើមពេលមិនឃើញរាងតូចនៅក្នុងបន្ទប់ កាបូបខោអាវក៏បាត់ទៀតបានន័យថាលួចចេញទៅតាំងបាត់ហើយតែភ្លាមនោះ គេក្រឡេកឃើញកូនក្រដាសតូចមួយនៅលើតុក៏ងើបអង្គុយហើយទាញវាយកមកអាន....
អូនដឹងថាមុនពេលបងអានសំបុត្រនេះច្បាស់ជាឆ្ងល់ថាអូនបាត់ទៅណាហើយតែបងមិនបាច់តាមរកអូនទៀតទេហើយក៏កុំតាមរករហូតដែរ ត្រូវត្រៀម ខ្លួនធ្វើជាស្វាមីល្អរបស់ Yarin ទើបប្រសើរជាង
អូនជឿថា Jungkook របស់អូនពូកែគ្មានអ្វីដែលបង មិនអាចធ្វើបានទេសូម្បីតែបំភ្លេចអូន មើលថែខ្លួនឲ្យល្អណា៎មនុស្សល្អ អូនស្រឡាញ់បង ♡« អូនដាច់ចិត្តពេកហើយ Tae ហុឹក... » ទឹកភ្នែក ស្រក់ហូរក្រោយអានសំបុត្រលាដ៏ខ្លីនោះចប់ ទីបំផុត Tae នៅតែព្រលែងដៃឲ្យគេទៅ Yarin ដដែលទាំងដែលធ្លាប់សន្យាហើយថានឹងស្រឡាញ់ហើយកាន់ ដៃគ្នារហូត មើលទៅស្នេហាពួកគេដើរដល់ផ្លូវបញ្ចប់មិនអាចសង្គ្រោះលែងបានទៀតហើយ ។
________« Tae ចេញមកញ៊ាំបាយសិនមក កុំសម្ងំចឹងទៀតអី ម៉ាក់បារម្ភកូនណាស់កូនលឺទេ? » នេះជាការហៅ លើកទី3ហើយដែលអ្នកម៉ាក់តឿនឲ្យចេញមកញ៊ាំ បាយព្រោះតាំងតែពីថ្ងៃបែកគ្នាលើកចុងក្រោយជាមួយ Jungkook មក រាងតូចសម្ងំនៅតែក្នុងបន្ទប់ ពេលយប់ឡើងដែលគ្រប់គ្នាគេងលក់អស់ទើបគេ ចេញមកផឹកទឹកដោះគោមួយកែវហើយត្រឡប់ចូលទៅដេកវិញមិននិយាយស្ដីរកអ្នកណាទាំងអស់ គិតតែ ពីដេកមើលរូបថតនិងសារដែលធ្លាប់លេងជាមួយ Jungkook ពួកគេធ្លាប់និយាយពាក្យផ្អែមល្ហែម ហើយធ្វើឲ្យគ្នាសើចគ្រប់ពេលតែឥឡូវលែងមានទៀតហើយ គេនឹកគ្រប់យ៉ាងខ្លាំងណាស់ គ្មានអ្នកណាដឹងថាពេលនេះគេមានអារម្មណ៍យ៉ាងណានោះឡើយ ។
_ អ្នកស្រីKim អស់វិធីហៅកូនប្រុសឲ្យចេញមកទើប ងាកមកសម្លឹងមុខ Namjoon ដែលអង្គុយមើលមក ទាំងតឹងទ្រូង គេអាណិតប្អូនណាស់តែក៏ដឹងថា Tae កំពុងខូចចិត្តព្រោះស្អែកនេះជាថ្ងៃដែល Jungkook និង Yarin រៀបការជាមួយគ្នាហើយ ដោយសារតែអ្នកស្រីJeon មិនចង់ឲ្យលេចលឺរឿងអាស្រូវក្រុមគ្រួសាររបស់គាត់ ព្រោះតែបែបនេះទើប Tae កាន់ តែចង់នៅស្ងប់ស្ងាត់ម្នាក់ឯងដើម្បីធ្វើចិត្ត តែនាយ ខ្លាចថាសម្ងំយូរទៅ Tae អាចនឹងស្ត្រេសរហូតដល់ឡប់សតិមិនខាននោះទេ ។