« អរគុណ » សម្លេងតូចឆ្មាររបស់រាងតូចបន្លឺឡើងអរគុណយ៉ាងគួរសមដល់បុគ្គលិកផ្នែកបង្អែម ព្រោះ Tae បានប្រាប់ថាប្អូនស្រីរបស់CEO សណ្ឋាគារគេងឈឺ នៅមន្ទីរពេទ្យហើយចង់ញ៊ាំបង្អែមទើបមកពឹងគេឲ្យធ្វើឲ្យ ព្រោះដើម្បីរាងតូចយកវាទៅសួរសុខទុក្ខអ្នកជំងឺនោះអី ។
« Jungkook នៅមើលថែនាងម្នាក់ឯងច្បាស់ជា ហត់ហើយចាំខ្ញុំទៅជួយមើលក៏បានដែរ » Tae ញញឹមចុងមាត់មើលទៅបង្អែមក្នុងដៃ ហីយ៉ា!! Jungkook គឺជាមនុស្សប្រុសរឹងមាំច្បាស់ជាមិនចេះរឿងមើលថែអ្នកជំងឺនោះទេ បែបគេត្រូវហត់ចេញ មុខជំនួសហើយមើលទៅ ។
@មន្ទីរពេទ្យ
_ Yarin នាងដេកនៅលើគ្រែក្នុងស្ថានភាពជាអ្នកជំងឺតែផ្ទៃមុខនាងបែរជាមានស្នាមញញឹមស្រស់បស់ កែវភ្នែកក៏សម្លឹងមើលមុខស្រស់សង្ហាររបស់ Jungkook ដែលអង្គុយក្បែរនោះទៅវិញ ។
« បងKook... » Yarin
« បាទ?! » Jungkook
« ខ្ញុំចង់ញ៊ាំផ្លែប៉ោម បងជួយចិតឲ្យបន្តិចបានទេ? » Yarin នាងទទូចសុំការមើលថែពីគេតែរាងក្រាសក៏ធ្វើមុខអានមិនដាច់ទៅវិញ ។
« តែបង...មិនចេះធ្វើវាទេ » Jungkook
« ចាំអូនធ្វើជំនួសបងក៏បានដែរ » សម្លេងស្រួយស្រេះរបស់រាងតូចនិយាយឡើងធ្វើឲ្យ Jungkook លឺហើយងាកមកភ្លាមក៏បានឃើញ Tae ឈរញញឹមនៅមាត់ទ្វារដែលចំហរស្រាប់នោះទៅវិញ ។
« Tae!! អូនមកបានយ៉ាងម៉េចហ្នឹង? » Jungkook
« ក៏...អូនបារម្ភពីអ្នកនាងYarin ទើបយកបង្អែមមក សួរសុខទុក្ខទៅ តែមុននេះលឺបងថាមិនចេះចិតប៉ោម ហ្អ៎? » Tae សួរនាយដោយមិនភ្លេចគ្រវាសភ្នែកទៅឃើញ Yarin សម្លក់មកកាន់ខ្លួនឯង មើលទៅបែបស្អប់មិនចង់ឲ្យគេមករំខានពេលវេលានាងជាមួយ សង្សាររបស់គេហើយ ។
« អឹម Ya ចង់ញ៊ាំប៉ោមតែបងមិនចេះធ្វើវាទេ » Jungkook
« អ៊ីចឹងចាំអូនធ្វើវិញ Jungkook ទៅរកញ៊ាំបាយ សិនទៅណា៎ » Tae ស្នើខ្លួនមើលថែបន្តធ្វើឲ្យរាងក្រាសមើលមុខគេភ្លឹះៗ ។
« ណា៎...ប្រយ័ត្នឈឺថែមម្នាក់ទៀត អ្នកនាងYarin ច្បាស់ជាអស់អ្នកមើលថែហើយពិតមែនទេ? » រាងតូចអោបដៃ Jungkook ណែនហើយសួរទៅYarin នាងតូចក៏ធ្វើជាញញឹមដាក់គេវិញដូចគ្នា ។