ភាគទី ៣០

3.3K 232 0
                                    

< ក្រាក >

« Wahh ធំណាស់ » Tae លាន់មាត់ពេលចូលដល់បន្ទប់របស់ Jungkook ដែលនៅជាន់លើគេបង្អស់នៃសណ្ឋាគារ ជាកន្លែងឯកជនគ្មាននរណាអាចចូលផ្ដេសផ្ដាសបានទេលើកលែងតែអ្នកមាន Keycard ប៉ុណ្ណោះ ។

« បែបនេះហើយទើបបងចង់ឲ្យអូនមកនៅជាមួយ នៅម្នាក់ឯងបងមិនទម្លាប់ទេ » Jungkook និយាយ ស្របពេលដោះអាវធំចេញ រីឯខោអាវរាងតូចក៏មាន បុគ្គលិកយកមកដាក់ទុកក្នុងទូឲ្យរួចរាល់អស់ហើយ ។

« ដឹងហើយៗតែថាឯណាបន្ទប់អូននោះ? » Tae

« នៅខាងនោះ » រាងក្រាសចង្អុលបន្ទប់មួយនៅជាប់នឹងបន្ទប់របស់ខ្លួនទើប Tae ដើរទៅមើលក៏ឃើញបន្ទប់នេះស្អាតគួរឲ្យចង់នៅថែមទាំងអាចមើល ទេសភាពក្រុងសេអ៊ូលបានពេញភ្នែកទៀតផង ។

« Jungkook... » បបូរមាត់តូចហើបតិចៗទៅអ្នក ដែលមកលូកដៃអោបចង្កេះតូចរបស់ខ្លួនព្រមទាំង ដាក់ចង្ការអឹបលើស្មារគេផងដែរ ។

« បងចង់អោបអូនបែបនេះយូរហើយដឹងទេ? » នាយបន្តឹងរង្វង់ដៃហើយញីចង្ការតិចៗដូចក្មេងទាម ទារភាពកក់ក្ដៅធ្វើឲ្យរាងតូចញញឹមឡើងមក ។

« ចុះអោបហើយមានអារម្មណ៏យ៉ាងម៉េចដែរ? » Tae

« ក៏កក់ក្ដៅ ស្រួលខ្លួនហើយមានអារម្មណ៏សុវត្ថិភាព ចង់អោបបែបនេះរហូតទៅរាល់ថ្ងៃ » Jungkook និយាយមើលទៅមុខមានក្ដីសុខខ្លាំងមែនទែន ។

« ចង់អោបអូនឲ្យអោបបានតែបើលើសពីហ្នឹងមិន បានទេប្រាប់ឲ្យដឹង ទោះបីអូនជាប្រុសក៏ដោយតែក៏ មិនចង់ធ្វើឲ្យម៉ាក់ខូចចិត្តដែរ » Tae

« បាទដឹងហើយៗ » នាយច្បិចសាច់ថ្ពាល់រាងតូចថ្នមៗបែបគ្រឺតក្នាញ់ យ៉ាងណាក៏គេមិនគិតផ្ដេសផ្ដាសដូចគ្នាបើម្ខាងទៀតមិនយល់ព្រមម្យ៉ាងគេក៏ស្រឡាញ់រាងតូចពិតមែនមិនចង់បានអ្វីលើសពីហ្នឹងទេ ។

« នេះល្ងាចណាស់ហើយ អូនឃ្លានហើយនៅចាំបងធ្វើអីឲ្យញ៊ាំ » Jungkook

« មិនបាច់ទេ ទុកអូនធ្វើវិញបងទៅងូតទឹកចុះ » Tae

« មានអារម្មណ៏ថាដូចមានប្រពន្ធម្នាក់ចឹងល្អដល់ ហើយ » គេនិយាយញ៉ោះហើយច្បិចចង្ការតូចម្ដង ឲ្យ Tae អៀនមុខក៏ឡើងក្រហមព្រាលៗ ។

CHEATER 🦋 (Completed)Where stories live. Discover now