ភាគទី ៧

2.9K 275 2
                                    

_ ក្រោយពេលញាំបាយហើយ Jungkook ក៏បើក ឡានជូនរាងតូចមកលេងទឹកជ្រោះនៅខាងចុងភូមិមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់គេ ។

« វ៉ា~~~ស្អាតខ្លាំងណាស់ ខ្ញុំមិនដែលបានមកលេងទឹកជ្រោះអីស្អាតបែបនេះទេពីមុនមកទេ » Tae

« ទីនេះគ្រប់គ្នាហៅថាទឹកជ្រោះស្នេហ៏ព្រោះមានគូ ស្នេហ៏ភាគច្រើនគេនាំគ្នាមកស្បថស្បែនៅទីនេះហើយក៏រស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខរហូតទៅ » Jungkook

« អញ្ចឹងលោកធ្លាប់យកគូស្នេហ៏មកទីនេះដែរទេ? » រាងតូចនិយាយឲ្យ Jungkook ញញឹមអឹមអៀនឡើងមកភ្លាម ។

« តាមការពិតខ្ញុំតែងតែមកទីនេះម្នាក់ឯងហើយអ្នក នាង Taehyung ជាមនុស្សស្រីទីមួយហើយដែលខ្ញុំនាំមក » នាយនិយាយចប់ Tae ក៏រឹងខ្លួនឆ្កឺតបានន័យថាគេចាត់ទុកខ្លួនជាគូស្នេហ៏ហើយមែនទេទើបបានជានាំមកបែបនេះទើបប្រឹងនិយាយបន្លប់ពេលខ្លួនមានអារម្មណ៏ថាកាន់តែអៀននឹងប្រុសគ្នាឯងខ្លាំងឡើងហើយ ។

« ពួកយើងលេងទឹកទៅយ៉ាងម៉េចដែរ? » Tae

« អ្នកនាងចង់លេងទាំងស្លៀករ៉ូបហ្នឹងហ្អេស? » លឺគេសួរបែបនេះទើប Tae ភ្ញាក់ខ្លួនថាកំពុងស្លៀក រ៉ូបចុះបើត្រូវទឹកពេលនេះសក់អាចរបូតទៅគេមិន ដឹងការពិតថាអ្នកឈរនៅចំពោះមុខនេះជាប្រុសទៅ ហើយទេហ្អេស?

« អឺខ្ញុំភ្លេច ចាំពេលណាល្អចាំលេងក៏បានដែរបើ អញ្ចឹងពួកយើងថតរូបជាមួយគ្នាទៅល្អទេ? » Tae

« បាទ » នាយឆ្លើយភ្លាមមិនដំអក់ រាងតូចក៏លើក ទូរស័ព្ទមកថតរូបជាមួយគ្នាទាំងអៀនខ្មាសគ្នាសង ខាងពេលថតរួច Jungkook ក៏សុំឲ្យ Tae ផ្ញើររូបថត នោះឲ្យដែរថែមទាំងសុំលេខទូរស័ព្ទទៀតផង ពួកគេ ប្ដូរលេខគ្នាទៅវិញទៅមករួចក៏ញាំបាយនៅខាង ក្រៅហើយត្រឡប់មកផ្ទះវិញខណៈមេឃបាក់ងងឹតទៅហើយ ។

« អរគុណលោកហើយណា៎ដែលបានជូនទៅដើរ លេងថ្ងៃនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ » Tae

« មិនអីទេ (ព្រោះខ្ញុំក៏មានក្ដីសុខដែរ) » ពាក្យចុង ក្រោយនាយនិយាយក្នុងចិត្តទាំងសម្លឹងមើលមុខរាងតូចមិនឈប់ធ្វើឲ្យ Tae ចាប់ផ្ដើមអៀនឡើងរឹងខ្លួន ។

CHEATER 🦋 (Completed)Where stories live. Discover now