ភាគទី ២០

2.9K 231 2
                                    

_ ឈានចូលដល់ព្រឹកថ្ងៃថ្មី Jungkook បានជូនបងប្រុសទៅធ្វើឯកសារប្លង់ដីឲ្យហើយដើម្បីគេត្រឡប់ទៅសេអ៊ូលវិញគូរប្លង់គម្រូព្រោះ Yoongi ជាអ្នកគូរប្លង់ស្រាប់មិនជាបញ្ហាឡើយ ចំណែក Tae វិញក៏ជួបជុំក្មេងៗដើម្បីចែកលទ្ធផលប្រឡងផងដែរ ។

« ទាំងអស់គ្នាប្រឡងបានពិន្ទុសុទ្ធតែល្អៗទាំងអស់ អ្នកគ្រូសប្បាយចិត្តខ្លាំងណាស់ » Tae និយាយឡើងដោយទឹកមុខរីកស្រស់ស្រាយពេលក្មេងៗទទួលបាន លទ្ធផលល្អថ្វីត្បិតវាជាការបង្រៀនលើកទីមួយរបស់គេក៏ដោយ ។

« អ៊ីចឹងអ្នកគ្រូមានរង្វាន់ឲ្យពួកខ្ញុំដែរទេបាទ? » Bensou

« អឹម...បើចឹងពួកយើងទៅញ៊ាំស៊ុបជាមួុយគ្នាល្អទេ? » Tae

« ល្អណាស់ៗ » ក្មេងៗនាំគ្នាស្រែកហ៊ោឡើង ទឹកមុខម្នាក់ៗត្រេកអរពន់ពេកធ្វើឲ្យរាងតូចជាគ្រូក៏រីករាយតាមនោះជាពិសេសពេលងាកមុខទៅឃើញ Yesoung ញញឹម ពួកគេក៏ញញឹមដាក់គ្នាទៅវិញទៅ មកប្រហែលជាលែងមានរឿងទាស់ចិត្តគ្នាទៀត ហើយ ។

@ពេលថ្ងៃត្រង់

_ រាងតូចបានធ្វើម្ហូបជាមួយ Jiminប៉ុន្មានមុខចាំ Jungkook និង Yoongi មកវិញហើយញ៊ាំបាយជាមួយគ្នា ។

« Jungkook!! » Tae

« បាទ » Jungkook

« គឺថាបន្តិចទៀតលោកជួយជូនខ្ញុំទៅផ្សារបានទេ? ខ្ញុំចង់ទិញរបស់មកធ្វើស៊ុបឲ្យក្មេងៗញ៊ាំ » Tae

« ចាំថ្ងៃស្អែកមិនបានទេហ្អេ៎? » Jungkook

« អត់ទេព្រោះថាស្អែកនេះខ្ញុំត្រូវត្រឡប់ទៅសេអ៊ូល វិញជាមួយលោក Yoon និង Jimin » លឺរាងតូច ប្រាប់បែបនោះJungkookក៏ទម្លាក់ស្លាបព្រាចុះភ្លាម។

« ត្រឡប់ទៅវិញ? ម៉េចក៏លឿនម្ល៉េះ? »Jungkook

« គឺអស់ពេលខ្ញុំនៅទីនេះហើយ ខ្ញុំត្រូវត្រឡប់ទៅ វិញតាមកិច្ចសន្យាជាមួយអ្នកស្រីJeon នោះអី » Tae

« បងមិនឲ្យទៅវិញទេ Tae នៅទីនេះជាមួយបង ហើយ » នាយនិយាយដោយទឹកមុខមាំគេស្រឡាញ់ Tae ខ្លាំងណាស់មិនចង់ឲ្យទៅឆ្ងាយពីខ្លួនទេ ។

« ប៉ុន្តែលោក... » Tae

« ញ៊ាំបាយហើយចាំបងជូនទៅផ្សារ » រាងក្រាសចាប់កាន់ស្លាបព្រាញ៊ាំបន្តហាក់ដូចជាមិនខ្វល់ធ្វើឲ្យ Tae មានអារម្មណ៏ថាខ្លួនឯងធ្វើខុសចំពោះនាយច្រើនពេកហើយឯ Jimin និង Yoongi ក៏មើលមុខគ្នាហើយចាប់ផ្ដើមញ៊ាំបាយដោយតានតឹងតាមពួកគេ ទាំងពីរ ។

CHEATER 🦋 (Completed)Where stories live. Discover now