ភាគទី ៤

3.2K 295 0
                                    

« កូនប្រុសខ្ញុំមានឈ្មោះថា Jeon Jungkook ឆ្នាំនេះគេអាយុ25 ជិតចូល26ហើយ រៀនចប់អនុ បណ្ឌិតផ្នែកគ្រប់គ្រងហើយទៅធ្វើជាមេភូមិនៅតំបន់ដាច់ស្រយាលមួយនៃប៊ូសាន គេជាមនុស្សមិនសូវ មាត់.កច្រើន ចូលចិត្តធ្វើការងារ មានភាពទទួលខុស ត្រូវខ្ពស់ហើយថ្មីៗនេះលឺថាភូមិរបស់គេកំពុងរកគ្រូឲ្យទៅបង្រៀនក្មេងៗ ដូច្នេះហើយឯងត្រូវទៅកាន់ការងារនៅទីនោះក្នុងនាមជាគ្រូបង្រៀន »
« គ្រូបង្រៀន? តែខ្ញុំរៀនចប់ខាងផ្នែកឌីហ្សាញគ្រឿងសង្ហារឹមទេលោកស្រី »
« ខ្ញុំមិនខ្វល់ យ៉ាងណាភាសាអង់គ្លេសឯងក៏គ្រាន់បើ ល្មមអាចយកទៅបង្រៀនក្មេងក្នុងភូមិនបានមិនខាន សម្រេចតាមហ្នឹងចុះ »
_ ខណៈពេលកំពុងជិះរថភ្លើង Tae នឹកគិតដល់អ្វីដែល Mrs Jeon ប្រាប់គេកាលពីម្សិលមិញទាំងក្នុងដៃកំពុងកាន់រូបថតរបស់ Jungkook ផងដែរ ។
« ជាគ្រូបង្រៀនគួរធ្វើអ្វីមុនទៅ?? » គិតចុះគិតឡើងកាន់តែឈឺក្បាល ណាត្រូវរកនឹកវិធីបង្រៀន ណាត្រូវទៅរស់នៅតំបន់ជនបទមិនដឹងប្រើ
អុិនធើណិតបានឬអត់ហើយត្រូវធ្វើយ៉ាងម៉េចដើម្បីនាំប្រុសក្នុងរូបថតទៅសេអ៊ូលវិញឲ្យបាន
គិតយូរទៅចង់រួញសរសៃសក់អស់ហើយ ។
« សង្ឃឹមថាលោកដូចដែលអ្នកនាងAreum និយាយទៅចុះ » រាងតូចនិយាយដាក់រាងក្រាសក្នុង រូបថត អារម្មណ៏ក៏ប្រឹងបន់ស្រន់ឲ្យគេស្លូតបូតដូច ដែល Areum ប្រាប់កាលពីម្សិលមិញ ។
_ ការធ្វើដំណើរតាមរថភ្លើងដ៏សែនឆ្ងាយទីបំផុតTae
ក៏បានមកដល់ចំណតរថភ្លើងក្នុងក្រុងប៊ូសានហើយចុះដើរមកអង្គុយចាំរាងក្រាសនៅក្បែរនោះព្រោះតែ សម្រស់ដ៏ស្រស់ស្អាតគួរឲ្យស្រឡាញ់របស់គេធ្វើ ឲ្យមនុស្សដែលដើរកាត់សម្លឹងមើលគ្រប់គ្នាព្រោះមិនធ្លាប់ឃើញពីមុនមក ចៃដន្យពេលនេះTae ស្លៀក រ៉ូបពណ៌សលើជង្គង់ហើយដៃប៉ោងបិទបាំងរាងតូចច្រឡឹង សក់ខ្លីក្ដោបដូចព្រះនាងគ្មានអ្នកណាមើលដឹងថាជាប្រុសតែងស្រីនោះទេ ។
« មើលស្អី?យើងចម្លែកណាស់ទៅហ្អេស?? » រាងតូចរអ៊ូម្នាក់ឯងង៉ូវៗទាំងជ្រួញចិញ្ចើម ជាពិសេស
ពួកប្រុសៗពីរនាក់អង្គុយនៅតុមួយទល់មុខនោះនាំគ្នាមើលមកគេមិនដាក់ភ្នែក កុំតែទីនេះមិនមែននៅ សេអ៊ូលទេកុំអីហ្នឹងដាល់ពួកវាឲ្យបែកភ្នែកតែម្ដង ។
« នែ៎ៗ ស្រីម្នាក់នោះស្អាតដល់ហើយវុី!! » ពួក ប្រុសអស់នោះនាំគ្នាខ្សឹបខ្សៀវគ្នាលិតមាត់លិត.ក ធ្វើមើលតែ Tae ជាមាន់ដុតចឹង ។
« ប្រហែលមកពីសេអ៊ូលទេដឹងស្អាតៗបែបនេះបើបានភ្លក់ម្ដងច្បាស់ជាឆ្ងាញ់មាត់មិនខានទេ » Man2
« គិតទៅរាក់ទាក់គ្នាតិចទៅហ្អី?? ម៉ោះ!! » Man1
« អើតោះ!! » Man2, ពួកគេនិយាយហើយនាំគ្នាដើរទៅរករាងតូចឈរ ម្នាក់ឯងម៉ង់ៗ ។
« សួស្ដីអូនស្រី!! ទើបមកពីសេអ៊ូលហ្អេស? ត្រូវការឲ្យបងជូនទៅផ្ទះដែរទេ? » Man1 និយាយលេបខាយធ្វើឲ្យ Tae ជ្រួញចិញ្ចើមបម្រុងនឹងយួរវ៉ាលីគេចតែក៏ត្រូវគ្នាវាចាប់ដៃគេជាប់ ។
« ចង់ទៅណានៅនិយាយជាមួយពួកបងសិនទៅ មើល » Man2
« ទៅនិយាយជាមួយម៉ែពួកឯងវិញទៅវុឺយ!! » Tae
« ចុ*!! ឆ្នាស់ផងតើស..!! » Man1
« នាំទៅតែម្ដងទៅហាសម៉ោះ » Man2
_ ពួកគេនាំគ្នាអូសរាងតូចបម្រុងនាំទៅធ្វើអីផ្ដេស ផ្ដាសតែ Tae ដឹងក៏អោនខាំដៃអាម្នាក់ហើយជាន់ជើងអាម្នាក់ទៀតរួចស្រែកឲ្យគេជួយ ។
« ជួយផង!!! មានចោរចាប់ខ្ញុំជួយផង!!!! អាថោក លែងអញទៅហ្អា៎~~~ទៅរកម៉ែពួកឯងវិញទៅពួកអាងាប់ លែងទៅណា៎ លែង!!! ជួយផង!!! » Tae
« បាទម៉ាក់ខ្ញុំមកដល់ហើយតែម៉ាក់ជួយខលសួរគេ ទៅមើលថានៅឯណា បើខ្ញុំមិនស្គាល់មុខមាត់គេថា យ៉ាងម៉េចផងហ្នឹង » Jungkook មកដល់ស្ថានីយ៏រថភ្លើងក៏ខលទៅសួរ ម៉ាក់គេ ព្រោះមិនទាន់ដឹងនៅ ឡើយថាស្រីដែល ម៉ាក់បញ្ជូនមកមានមុខមាត់យ៉ាងណា ។
« អញ្ចឹងចាំម៉ាក់ផ្ញើរលេខទូរស័ព្ទគេឲ្យទៅកូនស្រួល និយាយគ្នាជាង » Mrs Jeon
« បាទ » Jungkook
« ជួយខ្ញុំផង!! អ្នកណាក៏បានដែរជួយចាប់ពួកអាចោរ ពីរនាក់នេះផង..!! »
« សម្លេងមនុស្សស្រី..?? » បន្ទាប់ពីបិទទូរស័ព្ទ ហើយលឺសម្លេងស្រែកឲ្យជួយ ក្នុងនាមជាមនុស្សប្រុស Jungkook ក៏ស្ទុះស្ទាររត់ទៅមើលថាមាន រឿងអី ពេលទៅដល់ក៏ឃើញប្រុសម្នាក់កំពុងចាប់រាងតូចដាក់លីនៅលើស្មារឯអាម្នាក់ទៀតក៏ប្រមូលវ៉ាលី ប្រុងនឹងរត់ទៅទើបនាយចូលទៅជួយភ្លាម ។
« ពួកឯងចង់ធ្វើស្អីនាង!?? » ពួកនោះលឺហើយក៏ បែរមករកនាយមុននឹងដាក់រាងតូចចុះពីស្មារហើយឃាត់ជាប់ ឯTaeក៏ភ្ញាក់ព្រើតព្រោះនោះជាកូនប្រុស របស់លោកស្រីJeonតែម្ដង។
« គឺជាគេ...!! » Tae
« វាទាក់ទងស្អីនឹងឯង?? កុំមកចេះដឹងរឿងពួក យើងបើមិនចង់ឈឺខ្លួនវុី!! » Man2
« ឯងចាប់មនុស្សស្រីខ្លួនតូចមួយបែបនេះចង់ឲ្យយើងឈរមើលស្ងៀមចឹងហ្អេស?? ឆាប់ដោះលែង នាងភ្លាមទៅ បើមិនចង់សុីបាយគុក!! » រាងក្រាសដើរចូលមកសន្សឹមហើយខលទៅរកប៉ូលីសបំភ័យពួកវាធ្វើឲ្យពួកវាភ័យខ្លួនតាមដែរ ។
« គ្រាន់បើឯង...ម៉ោទៅវិញ!! » Man2 លឺហើយ ក៏ព្រលែងរាងតូចចេញពីខ្លួនហើយដើរទៅដោយមិន ភ្លេចសម្លក់រាងក្រាស ទាំងចងគំនុំដែរ បន្ទាប់ពីនោះទើប Jungkook ដើរមករក Tae ដើម្បីសួរនាំ ។
« អ្នកនាងមិនអីទេហ្អេស? » គេសួរទៅរាងតូចដែលកំពុងបែរខ្នងរៀបចំសក់និងដើមទ្រូង ខ្លាចវៀចកន្លែងណាមួយបែកការណ៌ខ្ទេច ពេលរៀបហើយទើបរាងតូចបែរមកវិញ ។
« ខ្ញុំមិនអីទេអរគុណលោកច្រើនហើយដែលបានជួយ » Tae តបដោយស្នាមញញឹមផ្អែមល្ហែមហើយ ស្នាមញញឹមនេះហើយកំពុងទាក់ចិត្តនិងបេះដូងនាយ ឲ្យលោតញាប់ខុសរាល់ដង វាដូចជាអារម្មណ៏នៃការធ្លាក់អន្លង់ស្នេហ៏.....
« សំណាងហើយមានលោកឆ្លងកាត់ទីនេះកុំអីខ្ញុំមិនដឹងរួចខ្លួនឬអត់ទេ អរគុណម្ដងទៀតណា៎លោកJeon » Jungkook ដែលកំពុងលង់ស្នេហ៏អ្នកនៅចំពោះ មុខក៏កំពុងភ្លឹកមិនចាប់អារម្មណ៏ថាគេ និយាយអ្វីឡើយ គេដឹងត្រឹមតែថានាងតូចម្នាក់នេះស្រស់ស្អាត... ស្រស់ស្អាតខ្លាំងណាស់ដូចទេពអប្សរចឹងជាពិសេស ស្នាមញញឹមស្រស់ដូចផ្កានោះអន្ទងចិត្តគេឲ្យហោះទៅដល់ណាក៏មិនដឹង ។
« លោកJeon...លោកJeon!!! » Tae
« បាទ!! » ទាល់តែរាងតូចតម្លើងសម្លេងទើបនាយ ភ្ញាក់ប្រមូលព្រលឹងមកវិញហើយតបឆ្លើយបាន ។
« លោកកើតអីបានជាភ្លឹកអញ្ចឹង?? » Tae
« អឺគ្មានអីទេ » Jungkook
« អ៎..បាទ » Tae
« បាទ? » Jungkook
« អឹម..មិនមែនទេខ្ញុំចង់ឆ្លើយថាចា៎តើសគឺចា៎... » រាងតូចប្រញាប់បកស្រាយយ៉ាងលឿនខ្លាចគេចាប់ បាន ។
« អ្នកនាងមានត្រូវត្រង់ណាឬអត់? » Jungkook
« ចា៎អត់មានទេ » Tae
« អ៎..មែនហើយមុននេះខ្ញុំដូចជាលឺអ្នកនាងហៅខ្ញុំថា លោកJeon ពួកយើងធ្លាប់ស្គាល់គ្នាឬអត់?? » Jungkook
« ស្ទាយញ៉ែស្រីតាំងពីសតវត្សណាទេអញអ្ហើយ.. » Tae និយាយក្នុងចិត្តទាំងសើចញឹមៗដាក់គេ
នេះសតវត្សទី21ហើយនៅមកប្រើស្ទាយបែបនេះ ញ៉ែស្រីទៀត ។
« លោកអាចមិនស្គាល់ខ្ញុំក៏ប៉ុន្តែខ្ញុំស្គាល់លោកគឺចេះទេ...ខ្ញុំជាអ្នកដែលលោកស្រីJeon បញ្ជូនឲ្យមក មើលថែលោកនៅទីនេះ » Tae
« ជានាង?? » Jungkook
« បាទអ៎ចា៎..ហិហិ » Tae
« នាងឈ្មោះអី? »
« ឈ្មោះពេញ Kim Taehyung ឬមួយលោក ហៅខ្ញុំថា Tae ក៏បានដែរងាយស្រួលជាង » Tae
« ឆ្នាំនេះអាយុប៉ុន្មានហើយ?? » Jungkook
« 22ចា៎ » Tae
« មានសង្សារហើយនៅ? » Jungkook
« ចា៎?? » Tae
« សួរថាមានសង្សារហើយនៅ? » Jungkook
« មិ..មិនទាន់មានសង្សារទេមានតែប្ដី » Tae
« មានប្ដីហើយ?? » Jungkook បើកភ្នែកធំៗក្រឡោតតែរាងតូចបែរជាសើចទៅវិញ ។
« លេងសើចទេចា៎ ការពិតមិនទាន់មានទេនៅលីវតាំងពីកំណើត » Tae
« ម្ដងនេះលេងសើចទៀតឬអត់? » Jungkook
« អត់ទេ វាជាការពិត » Tae
« ល្អណាស់ » Jungkook ឆ្លើយទាំងញញឹមខ្ជិបធ្វើឲ្យរាងតូចឆ្ងល់បន្តិចដែរ ។
« ហេតុអីក៏ល្អ?? » Tae
« គឺបើនាងមានម្ចាស់ចិត្តរួចហើយ មិនគួរមកនៅផ្ទះមនុស្សប្រុសឆ្ងាយអីបែបនេះនាំតែឈ្លោះគ្នាស្មុគ ស្មាញដល់ខ្ញុំ ខ្ញុំមិនចូលចិត្ត » Jungkook
« អ៎ចា៎..សំណាងហើយន៎ដែលខ្ញុំគ្មានសង្សារ »Tae
« អឹមបើចឹងយើងទៅតែម្ដងទៅ » Jungkook
« បាទអ៎..ចា៎ » រាងតូចឆ្លើយហើយបម្រុងនឹងលើក វ៉ាលីធ្ងន់ឡើងតែ Jungkook ក៏ចូលមកលើកមុន ។
« មិនអីទេទុកឲ្យខ្ញុំលើក »
« អរគុណលោកJeon » រាងក្រាសក៏ជួយកាន់វ៉ាលី យកទៅដាក់ឡានហើយបើកជូនរាងតូចទៅកាន់ភូមិដាច់ស្រយាលរបស់គេទាំងអារម្មណ៏រៀងសប្បាយ ចិត្តលាយភ័យអរៗ នេះម៉ាក់គេគិតយ៉ាងម៉េចទើបបញ្ជូនក្មេងស្រីស្រស់ស្អាតគួរឲ្យស្រឡាញ់បែបនេះ ឲ្យមកនៅជាមួយគេ ចុះបើគេលង់ស្រឡាញ់នាងថ្ងៃណាមួយគាត់នឹងយល់ព្រមឬមួយក៏អត់..??

To be continued....💗💗

CHEATER 🦋 (Completed)Место, где живут истории. Откройте их для себя