ភាគទី ៤១

2.2K 185 0
                                    

@New Day

« អ្ហឹម... » រាងក្រាសគ្រហឹមស្រាលៗបន្ទាប់ពីភ្ញាក់ពីដំណេកហើយក៏សឹងតែបើកភ្នែកមិនរួច ក្បាលក៏ វិលៗព្រោះយប់មិញនេះនាយផឹកស្រាអស់មិនតិច នោះទេ ។

< ក្រាក > ទ្វារបន្ទាប់បើកឡើងដោយ Tae ដែល
ភ្ញាក់មុនគេហើយក៏បានទៅជួយអ្នកម៉ាក់ធ្វើអាហារពេលព្រឹកដែរ ។

« Jungkook ភ្ញាក់ហើយហ្អេ៎? មានឈឺក្បាលឬអត់? » រាងតូចអង្គុយទល់មុខនាយហើយលើកដៃ ស្ទាបថ្ងាសបែបបារម្ភ មុននេះគេបានទៅជួយរៀបចំ សំអាតខាងក្រៅក៏ឃើញដបស្រានៅរាយប៉ាយគគោកទៅហើយ ។

« រៀងឈឺក្បាលបន្តិចតែមិនអីទេ » Jungkook ញញឹមតបវិញទើប Tae ទាញខោអាវមួយកំប្លេមកឲ្យ ។

« ឆាប់ងូតទឹកប្ដូរខោអាវចេញទៅនឹងអាលទៅញ៊ាំ ស៊ុបបន្សាបស្រា កុំឲ្យឈឺខ្លាំង » Tae

« យប់មិញបងមកបន្ទប់វិញខ្លួនឯងមែនទេ បងចាំមិនបានសោះ » Jungkook សួរបែបមិនដឹងខ្យល់អី សោះធ្វើឲ្យរាងតូចដែលដឹងគ្រប់យ៉ាងឡើងក្រហម មុខ ។

« ក៏...ហ្នឹងហើយ បងថែមទាំង...ហុឺយ គួរឲ្យខ្មាសណាស់មិននិយាយទេ » Tae ងាកមុខចេញបត់ភួយទុកទាំងអៀនសឹងរត់គេច រាងក្រាសស្រាប់តែនឹក ឃើញរឿងកាលពីយប់មិញក៏ចូលមកអោបគេពី ក្រោយ ។

« និយាយមកបងចាំស្ដាប់ » Jungkook

« ប្រាប់ថាមិននិយាយទេ ឆាប់ទៅងូតទឹកចេញទៅ ស្អុយស្រាណាស់ » រាងតូចរុញនាយឲ្យចេញពីបន្ទប់ មិនចឹងគេនឹងខ្មាសយកភួយគ្របក្បាលជាមិនខានទេ ។

_ ក្រោយងូតទឹករួចរាល់ Jungkook ក៏ចូលមកញ៊ាំអាហារពេលព្រឹកជាមួយម៉ាក់របស់រាងតូច ។

« Jungkook ញ៊ាំស៊ុបមាន់ទៅឲ្យសាបជាតិស្រា » ម៉ាក់ Tae ប្រាប់ទៅនាយកម្លោះឯកូនប្រុសធំរបស់គាត់នៅគេងមិនទាន់ភ្ញាក់ក្នុងបន្ទប់ឯណោះ ។

« បាទអ៊ំស្រី » រាងក្រាសញញឹមដាក់គាត់ មានអារម្មណ៏ថានៅជាមួយគត់កក់ក្ដៅជាងម្ដាយខ្លួនឯង ទៅទៀតទើបនាយរំជួលអារម្មណ៏ដល់ថ្នាក់ញ័រដៃ រាងចំណាស់កាលបើឃើញបែបនេះក៏ខិតចូលទៅ ចាប់ដៃផ្ដល់ភាពកក់ក្ដៅមួយកម្រិតកក់ក្ដៅមួយទៀត ឲ្យគេ ត្បិតអីគាត់ស្រឡាញ់ចូលចិត្តក្មេងម្នាក់នេះដូចកូនប្រុសតាំងតែពីបានជួបលើកដំបូងម្ល៉េះ អាចថាជា និស្ស័យក៏ថាបានដែរ ។

CHEATER 🦋 (Completed)Where stories live. Discover now