@Jungkook's Office
« Jungkook!! បន្តិចទៀតមានភ្ញៀវចង់មកមើលសាលសម្រាប់ធ្វើសិក្ខាសាលា បងកុំភ្លេចត្រៀមខ្លួនទៅនិយាយចរចារផង » Tae ផ្ដាំទៅនាយខណៈ ពេលកំពុងធ្វើការ ។
« បាទ...មែនហើយ អូនជួយព្រីនឯកសារគម្រូឲ្យបងដប់ច្បាប់ផង ទុកឲ្យពួកគេមើល » Jungkook
« អូខេ » Tae ឆ្លើយហើយធ្វើការបន្តទៀតតាម ដែលរាងក្រាសប្រាប់មកខ្លួន ។
Skip៚
« អរគុណណាស់ដែលពួកលោកជ្រើសរើសយក សណ្ឋាគាររបស់ពួកខ្ញុំ បើចឹងចាំខ្ញុំឲ្យបុគ្គលិករៀបចំ ឲ្យលោកឲ្យបានលឿនបំផុតទៅចុះ » Jungkook និយាយឡើងក្រោយពិភាក្សាត្រូវរូវគ្នាជាមួយភ្ញៀវ ដែលសំខាន់គឺជាអ្នកដែល Yuki សិស្សច្បងរបស់ Tae នាំមកទៀតព្រោះគេធ្លាប់មកលើកមុនគឺដើម្បីមកយកព័ត៌មានហ្នឹងហើយ ។
« បាទអ៊ីចឹងពួកខ្ញុំសុំលាទៅសិនហើយ » ពួកគេថា ហើយក៏នាំគ្នាចេញទៅឯ Yuki ក៏ដើរមករករាងតូចតាមក្រោយ ។
« សិស្សច្បងនៀកភ្នែកមុតមែនទែនដែលធ្វើសិក្ខាសាលានៅទីនេះ ធានាឲ្យថាមិនធ្វើឲ្យទាស់ចិត្តបង នោះទេ » Tae និយាយឡើងជាមួយភាពគួរឲ្យ
ស្រឡាញ់ធ្វើឲ្យ Yuki នាយញញឹមហើយលើកដៃ ញីសក់ក្បាលគេបន្តិច ស្រាប់តែ Jungkook បានឃើញហើយក៏ដើរមកអោបស្មាររាងតូចបង្ហាញភាពជាសង្សារម្ដងទៀតឲ្យទាល់តែបាន ។« មកពីបងដឹងថាបើមិនមែនជាកន្លែងល្អទេ ឯងក៏មិនមកធ្វើការដែរ » Yuki
« មែនហើយ » Tae
« អ៎បងមានរបស់មួយចង់ឲ្យឯង » Yuki នឹកឃើញអ្វីម្យ៉ាងមុននឹងដកសំបុត្រមួយហុចឲ្យរាងតូច ។
« ពិធីរៀបការ? នេះកុំប្រាប់ឲ្យសោះថាបងជិតរៀបការហើយ? » Tae បើកភ្នែកធំៗសួរទៅកាន់សិស្សច្បង ឃើញស្ងៀមស្ងាត់បែបនេះទេតែរៀបការមុនគេ ទៅទៀត ។
« បងនិងនាងស្រឡាញ់គ្នាហើយភ្ជាប់ពាក្យជាមួយគ្នាក៏យូរណាស់ហើយដែរ ណាមួយខ្លាចនាងចាំយូរទើបបងសម្រេចចិត្តរៀបការតែម្ដងទៅ » Yuki
« អបអរផងណា៎ » Tae
« សូមជួយអបអរផង » Jungkook នាយក៏ចូលរួមអបអរជាមួយ មុននេះស្មានតែគេចង់បេះបួយញ៉ែ Tae របស់គេតែមានឯណា បែរជាហុចធៀបការភ្លាមៗចឹង ទៅវិញ ខំតែហួងហែង ។