« Taehyung ហ្អា៎!! កូនពិចារណាម្ដងទៀតទៅណា៎កូន 50លានទម្រាំតែយើងរកមកសងគេវិញបានយូរណាស់តែបើកូនព្រមធ្វើតាមសំណើរលោកស្រី Jeon នោះពួកយើងច្បាស់ជារួចខ្លួនណា៎ Taehyung » អ្នកម៉ាក់តាំងពីតាមផ្លូវមកគាត់ប្រឹងបញ្ចុះបញ្ចូលរាងតូចរហូតតែ Tae ដើរលឿនជាងមិនខ្វល់រហូតពេលនេះក៏ត្រូវអង្វរនៅផ្ទះទៀត ។
« មែនហើយអាTae ឯងចង់ឲ្យម៉ាក់នៅជំពាក់លុយគេមួយជីវិតមែនដែរទេ? » Namjoon
« ហេតុអីខ្ញុំត្រូវធ្វើវាបើខ្ញុំមិនមែនជាអ្នកខ្ចីផងហ្នឹង? » Tae ប្រកែកដាច់ខាតគឺគេមិនធ្វើវានោះឡើយ ។
« នែ៎!! និយាយបែបហ្នឹងមកបានយ៉ាងម៉េច? កុំភ្លេចថាឯងរៀននៅជប៉ុនសុទ្ធតែជាលុយដែលម៉ាក់ទៅខ្ចីគេមកហ្នឹងហើយ ទោះបីមិនមែនទាំងអស់តែក៏មួយចំណែកដែរ យ៉ាងណាៗបើឯងព្រមចាំបងជួយរកលុយឲ្យម៉ាក់នៅទីនេះចុះ ពួកយើងពីរនាក់បងប្អូនខំរកជាមួយគ្នាបានទេ? » Namjoon បញ្ចុះបញ្ចូលប្អូនប្រុសដោយសន្តិវិធីធ្វើឲ្យ Tae ទន់ចិត្តតិចៗដែរទើបងាកទៅមើលម៉ាក់គេ កែវភ្នែកគាត់កំពុងអង្វរគេច្បាស់ណាស់ ។
« ចុះបើខ្ញុំមិនព្រម? » Tae
« បើកូនមិនព្រមទេអញ្ចឹងមានតែឲ្យអ្នកស្រី Jeon រឹបអូសយកផ្ទះនេះទៅលោះការប្រាក់ដែលនៅសល់លុយជំពាក់យើងក៏ត្រូវរកសងគាត់ដដែលគ្រាន់តែថាតទៅមុខម៉ាក់ខ្លាចពួកគេយកផ្ទះដែលប៉ាកូនបន្សល់ឲ្យទៅធ្វើអ្វីមិនល្អណា៎ Tae...ម៉ាក់ហុឹក!! ម៉ាក់មិនដាច់ចិត្តទេកូន ហុឹកៗ » គាត់និយាយសុខៗក៏សម្រក់ទឹកភ្នែកចេញមកធ្វើឲ្យរាងតូចទប់ចិត្តមិនបានហើយលោរទៅអោបគាត់លួងលោមពេលនេះគេត្រូវធ្វើការសម្រេចចិត្តដាច់ខាតហើយ ។
« កុំយំអីម៉ាក់ចាំខ្ញុំ...ខ្ញុំ...ទៅធ្វើក៏បានដែរ » រាងតូចនិយាយរដាក់រដុបទម្រាំចប់ធ្វើឲ្យម៉ាក់និង Namjoon បើកភ្នែកធំៗទាំងរំភើបយ៉ាងខ្លាំង ។
« ពិតមែនហ្អេសអាTae?? » Namjoon
« ពិតមែនទេកូន?? » Mom TaeJoon
« យ៉ាងណាក៏ខ្ញុំត្រូវរក្សាផ្ទះរបស់ប៉ាជាលើកចុងក្រោយដែរ ចាត់ទុកថាធ្វើដើម្បីទាំងអស់គ្នាទៅចុះ» Tae
« Tae...អរគុណណាស់កូនម៉ាក់ » Mom TaeJoon និយាយដោយញញឹមមុននឹងចូលទៅអោបកូនប្រុស និយាយទៅ Tae ស្រួលជាង Namjoon ពឹងឲ្យធ្វើអីក៏មិនសូវប្រកែកដែរណាស់គ្រាន់តែត្រូវប្រើពេលបញ្ចុះបញ្ចូលតែប៉ុណ្ណោះ ។