ភាគទី ៦

3.1K 278 0
                                    

_ ក្រោយពេលជូនរាងតូចទៅផ្ទះតូចហើយ Jungkook ដែលដើរត្រឡប់មកផ្ទះធំវិញគិតតែពី ញញឹមជាប់ផ្ទៃមុខ មាត់ហួច ដៃក៏គ្រវីសោរទៅមក រហូតធ្វើឲ្យ Tammo ដែលទើបតែដើរចេញពីផ្ទះនោះអត់សង្ស័យមិនបានពិតមែន ។

« កើតអីអាមេភូមិ?? សប្បាយចិត្តខុសពីធម្មតា ហ្អេស? »

« គ្មានអីទេ » នាយធ្វើខ្លួនមកជាធម្មតាវិញទាំងការ ពិតកំពុងរីកថ្លើមប៉ុនណាណីទៅហើយ ។

« ច្បាស់ហើយថាគ្មាន? មុខឯងពេលនេះណា៎រីក ស្រស់ដូចផ្កាត្រូវទឹកសន្សើម អ្នកណាមិនដឹងស្មានតែឯងជិតមានប្រពន្ធទៅហើយវុឺយ » Tammo

« ពិតមែនហ្អេស? មុខយើងបង្ហាញច្បាស់ដល់ម្លឹងផង? » Jungkook

« នែ៎ៗ សួរបែបនេះកុំប្រាប់ឲ្យសោះណា៎ថាឯងជិត មានប្រពន្ធពិតមែន? អ្នកណាគេចេះ? Yesoung ឬមួយក៏ Bokju? » Tammo

« ហុឺយៗ កុំនិយាយចឹងអីនាំតែខូចឈ្មោះពួកនាងទេ យ៉ាងណាពេលយើងមានប្រពន្ធចាំប្រាប់ឯងមុនគេតែម្ដងបានទេ? » Jungkook

« អឺក៏បាន » Tammo

« ហើយរៀបចំខ្លួនទៅណាហ្នឹង? » Jungkook

« អ៎..គិតថាទៅសាកសួរនៅភូមិក្បែរៗនេះក្រែង លោមានអ្នកណាស្ម័គ្រចិត្តធ្វើគ្រូបង្រៀន
ក្មេងៗទៅសិនហើយ » Tammo

« អេ៎ឈប់សិន!! យើងថាយើងមានអ្នកសាកសមធ្វើជាគ្រូបង្រៀនហើយ » Jungkook

« អ្នកណា? យើងស្គាល់ឬអត់? » Tammo

« អត់ទេចាំថ្ងៃត្រង់ចាំយើងនាំនាងមកជួបឯងហើយ សាកសួរតែម្ដងក្រែងលោមិនបាច់ទៅរកឯណាឆ្ងាយ » Jungkook

« អញ្ចឹងក៏បាន ឥឡូវយើងគិតទៅរកកាហ្វេផឹកសិន » Tammo

« ស្អីគេ!? ចុះក្រែងយើងឲ្យកាហ្វេ Bokju ទៅឯង ព្រឹកមិញរួចហើយតើស » Jungkook

« ក៏...ឃ្លាន ចង់ផឹកទៀត » Tammo

« មិនមែនដោយសារលង់ស្នេហ៏កូនអ្នកលក់ទេដឹង? » Jungkook

« ឈប់និយាយហើយទៅហើយ » Tammo ចាប់ផ្ដើមអៀនហើយក៏ជិះម៉ូតូចេញទៅតែម្ដង ។

« ឆឹស!! ស្រឡាញ់ក៏មិនប្រាប់ដែរ » Jungkook

Skip៚

CHEATER 🦋 (Completed)Where stories live. Discover now