< ងុឺត > យានជំនិះកង់បួនបានមកឈប់នៅខាងមុខផ្ទះធំមុននឹង Jungkook ជួយ Yoongi លើកវ៉ាលីចុះមក ។
« Hyung ចង់សម្រាកសិនឬក៏ទៅមើលដីឥឡូវនេះដែរ? » Jungkook
« ខ្ញុំថាពួកគាត់ធ្វើដំណើរមកឆ្ងាយប្រហែលជាហត់នឿយហើយចូលទៅសម្រាកផឹកទឹកត្រជាក់ៗហើយញ៊ាំបាយសិនទៅចាំខ្ញុំទៅរៀបចំឲ្យណា៎ » Tae
« ក៏ល្អដែរ ខ្ញុំកំពុងតែចង់ងូតទឹកស្រាប់ផង » Yoongi
« អ៊ីចឹងពួកយើងនាំគ្នាចូលផ្ទះសិនទៅ » Jungkook និយាយហើយក៏នាំបងប្រុសចូលទៅទើបរាងតូចដក ដង្ហើមធំបែបធូរចិត្ត ។
« អួយ៎!! » តែនេះមានឯណា ភ្លេចឲ្យឈឹងថា Jimin នៅមិនទាន់ទៅថែមទាំងដើរមកពញ្ញាក់គេ ទៀត ។
« ឯងមានរឿងត្រូវពន្យល់យើងច្រើនណាស់កុំភ្លេចវុឺយ » Jimin គម្រាមទុកមុននឹងដើរទៅតាមប្ដីឯរាងតូចវិញមុខរកតែយំទេ ផែនដីធំណាស់តែបែរជាមកជួបមិត្តចាស់នៅត្រង់នេះទៅវិញ ។
Skip៚
_ អាហារជាច្រើនមុខត្រូវបានចម្អិនឡើងដោយស្នា- ដៃរបស់ Tae មនុស្សក្នុងផ្ទះក៏ចូលតុរៀងៗខ្លួនដែរ ។
« ម្ហូបច្រើនណាស់សុទ្ធតែអ្នកនាង Tae ជាអ្នកធ្វើទាំងអស់ហ្អេ៎? » Yoongi លាន់មាត់សួរដោយសម្គាល់ពីភាពតុបតែងនិងក្លិនរបស់អាហារគឺថាស្រស់ស្អាតហើយឈ្ងុយទាក់ទាញក្រពះតែម្ដង ។
« ចា៎គឺខ្ញុំ តែមិនដឹងថាត្រូវមាត់ពួកលោកឬក៏អត់ទេ » Tae
« តែខ្ញុំថាធ្វើបានល្អណាស់ គ្រាន់បើជាងប្រពន្ធខ្ញុំទៅ ទៀត » Yoongi
< ផាច់!! >
« ប្ដីឆ្កួត!! បងចង់ថាអូនអន់ខាងផ្ទះបាយមែនទេ? » Jimin វាយប្ដីមួយដៃហើយសួរទាំងតូចចិត្តឡើងមក។
« អា៎វក៏...នៅជាមួយគ្នាជាងពីរឆ្នាំហើយបងមិន ដែលឃើញអូនកាន់វែកឆាផង » Yoongi
« Jimin តែប៉ុណ្ណឹងហើយគេមិនចេះធ្វើអីទេ កាលនៅជប៉ុនជាមួយគ្នាណា៎មានតែមុខខ្ញុំចូលផ្ទះបាយរហូតហ្នឹង » Tae ជ្រុលមាត់និយាយចេញមកធ្វើឲ្យ Jungkook និង Yoongi ភ្ញាក់ផ្អើលភ្លាម ។
« នេះធ្លាប់ស្គាល់គ្នាពីមុនមកដែរ? » លឺរាងក្រាស សួរបែបនេះទើប Tae ភ្ញាក់ខ្លួនព្រឺតច្រឡំនិយាយការ ពិតបាត់ទៅហើយ ។