ភាគទី ១៣

2.5K 244 0
                                    

_ Jungkook និងរាងតូចបាននាំគ្នារៀបចំថ្នាក់រៀនទាល់តែរួចរាល់ដោយនាយមិនបានឲ្យ Tae ធ្វើអ្វីច្រើននោះទេក្រៅតែពីបោសសំអាតតុស្រាលៗ
ប៉ុណ្ណោះ ។ មួយសន្ទុះក្រោយមក ក្មេងៗទាំងអស់បានមកដល់ដោយមាន Tammo ជួយសុំអាណាព្យា-បាលហើយនាំមកទីនេះ ។

« សួស្ដីក្មេងៗ » Tae ដើរមកទទួលធ្វើឲ្យក្មេងៗរត់មកអោបគេគ្រប់ៗគ្នា ប្រហែលព្រោះតែរាងតូចស្អាត ស្លូតបូតហើយទើបពួកគេចូលចិត្តដល់ថ្នាក់នេះ ។

« មីងTae ថ្ងៃនេះស្អាតណាស់បាទ » Bensou និយាយឡើងមុនគេ ។

« ចុះម្សិលមិញមីងអត់ស្អាតទេហ្អេ៎? » Tae

« ស្អាតណាស់ មីងស្អាតជានិច្ចក្នុងភ្នែក Bensou » អាល្អិតនិយាយញ៉ែញ៉ងធ្វើឲ្យរាងតូចញញឹមយ៉ាងស្អាតឯ Jungkook លឺបែបនោះក៏ស្រាប់តែដើរចូល មកទាញ Tae ឲ្យឆ្ងាយបន្តិចមិនចឹងក្មេងនេះបេះស្រីតូចរបស់គេទៅមិនខាន ។

« នាំគ្នាចូលតុសិនទៅ ពូនាំមីងTae ទៅយកសៀវភៅសិនណា៎តោះអ្នកនាង » នាយនិយាយហើយក៏អូសរាងតូចទៅផ្ទះធំតែម្ដងធ្វើឲ្យគ្រប់គ្នាជាពិសេស Tammo ឆ្ងល់មិនស្ទើរទេ ។

« តោះក្មេងៗចូលតុ អ្នកណាទាបអង្គុយខាងមុខ ហើយអ្នកខ្ពស់ទៅអង្គុយខាងក្រោយទៅ » នាយនាំពួកគេអង្គុយតាមកម្ពស់រៀងៗខ្លួនភ្លាមនោះ Yesoung ក៏មកដល់ល្មម ។

« លោក!! » Yesoung

« អា៎វ Yesoung មកធ្វើអីទៀតហើយ? មានកាបូប មានសៀវភៅទៀត » Tammo

« ក៏...ពុកឲ្យខ្ញុំមករៀនដែរ » Yesoung

« អ៎ ចឹងអង្គុយសិនទៅបន្តិចទៀតបានរៀនហើយ » Yesoung ក៏អង្គុយចុះតែភ្នែកតាមរកមើលលោក មេភូមិសំណព្វចិត្តរហូត ។ ងាកមក Jungkook វិញ បន្ទាប់ពីអូសដៃរាងតូចចូលបន្ទប់សៀវភៅហើយក៏ឈរសម្លឹងមុខគេជាប់ធ្វើឲ្យអ្នកដែលត្រូវគេមើលឆ្ងល់ជាខ្លាំង ។

« លោក...មើលមកខ្ញុំធ្វើអី? » Tae សួរធម្មតា ស្រាប់តែរាងក្រាសដើរមកជិតបង្ខំឲ្យរាងតូចឈាន ជើងថយដល់ខ្នងបុិតជាប់នឹងទ្វារបន្ទប់ភ្លាម ។

« ទៅនិយាយធ្វើភ្នែកស្រទន់ៗដាក់ Bensou ធ្វើអី? ដឹងថាខ្ញុំហួងហែងដែរទេ? » Jungkook

CHEATER 🦋 (Completed)Where stories live. Discover now