ភាគទី ២២

2.8K 231 0
                                    

« ហុឹកៗ ខ្ញុំសុំទោស ខ្ញុំសុំទោស!! » Tae និយាយពាក្យសុំទោសដដែលៗព្រោះគេពិតជាដឹងថាទង្វើដែលធ្វើមកទាំងប៉ុន្មានមិនគួរឲ្យអភ័យទោស Jungkook កាលបើដឹងនិងមើលឃើញការពិតនៅ ចំពោះមុខ នាយហាក់ដូចជាអស់សង្ឃឹមជាខ្លាំង ដៃដែលចាប់ស្មាររាងតូចក៏ទម្លាក់ចុះមកវិញមុននឹងងក់ក្បាលយល់គ្រប់យ៉ាងហើយបោះជំហានជើងចេញពីទីនោះ ភ្លាមៗពេកគេមិនដឹងថាគួរប្រឈមមុខយ៉ាងណានោះទេ ។

« Jungkook ខ្ញុំសុំទោស... » ទោះបីអ្នកម្ខាងទៀត ស្រែកសុំទោសយ៉ាងណាក៏ដោយក៏រាងក្រាសនៅតែធ្វើជាមិនលឺដើរចុះមកក្រោមយ៉ាងលឿនជាទីបំផុត ។

« ការងាររបស់ឯងចប់ហើយបំណុលទាំង50លាន ក៏ចាត់ទុកថាឯងនិងគ្រួសាររួចខ្លួនទៅចុះ នេះជាថ្លៃរង្វាន់ដែលឯងធ្វើការបានល្អ » អ្នកស្រីJeon ទាញសំបុត្រលុយដែលបានរៀបចំរួចរាល់ទុកនៅលើតុឲ្យ Tae មុននឹងនាំខ្លួនឯងចុះទៅតាមកូនប្រុស ។

« Tae...មិនអីទេមែនទេ? » Areum ចូលមកសួររាងតូចដែលឈរយំទាំងវិប្បដិសារីតែនាងជួយអ្វីគេ មិនបានទេក្រៅតែពីជួយលួងលោមមួយគត់ ។

« Jungkook គេស្អប់ខ្ញុំហើយ គេប្រាកដជាមិនចង់ឃើញមុខខ្ញុំទៀតទេហុឹកៗ ខ្ញុំ...ខ្ញុំគួរធ្វើម៉េចបន្តទៀត ទៅ? ខ្ញុំមិនចង់បាត់បង់គេនោះទេហុឹកៗ » គេយំរៀប រាប់ពីចិត្តរបស់ខ្លួនឯង ពិតណាស់ថាទោះបីជាគេប្រឹងបិទបាំងកុហក Jungkook ជាច្រើនកន្លងមកតែក្ដី ស្រឡាញ់ដែលខ្លួនមានចំពោះនាយ វាគឺជាការពិត គេហាមចិត្តខ្លួនឯងមិនបានព្រោះតែការមើលថែយក ចិត្តទុកដាក់ពី Jungkook នាយជាមនុស្សកក់ក្ដៅគួរឲ្យស្រឡាញ់បំផុត ឲ្យឃាត់អារម្មណ៏ស្រឡាញ់ទៅ លើនាយវាមិនអាចទៅរួចទេ ។

« បើ Tae ស្រឡាញ់បងKook, Tae ត្រូវតែបង្ហាញថា Tae ពិតជាស្រឡាញ់គាត់ពិតមែនទោះបីមាន រឿងអីក៏ដោយហើយបើគាត់ពិតជាស្រឡាញ់ Tae មិនថា Tae ជាប្រុសឬស្រីទេក៏គាត់នៅតែអាចទទួល យកបានដែរ ស្នេហាគ្មានការប្រកាន់លើភេទអ្វីទាំងអស់តស៊ូឡើងដើម្បីខ្លួនឯងនិងគាត់ Tae ធ្វើបានទេ? » ពាក្យលើកទឹកចិត្តរបស់ Areum ធ្វើឲ្យរាងតូចលឺ ហើយងើយមុខឡើងត្រិះរិះសម្ដីរបស់នាង វាត្រូវគ្រប់យ៉ាងគ្មានចន្លោះព្រោះបើពួកគេស្រឡាញ់គ្នាមែន ទោះអ្វីក៏ដោយក៏មិនអាចបំបែកពួកគេចេញពីគ្នាបាន ដែរ ។

CHEATER 🦋 (Completed)Tahanan ng mga kuwento. Tumuklas ngayon