@Hospital
« Jungkook ជួយនាំប្អូនទៅឡានមុនទៅ ម៉ាក់ទៅ យកថ្នាំសិន » Mrs Jeon
« បាទ » រាងក្រាសឆ្លើយរួចក៏ជួយរុញរទេះដែល Yarin កំពុងអង្គុយសម្រាកទៅរកឡាននៅខាងក្រៅមុននឹងដឹកដៃនាងឡើងអង្គុយក្នុងឡាន ។
« អរគុណណា៎បងKook » នាងតូចញញឹមអរគុណទើប Jungkook បានត្រឹមញញឹមតបហើយដើរចូល មកទទួលអ្នកម៉ាក់គេទៅវិញស្រាប់តែឃើញគាត់កំពុងនិយាយជាមួយគ្រូពេទ្យថ្ងៃមុនថែមទាំងចាប់ដៃ បែបស្និទ្ធស្នាលទើបនាយលបស្ដាប់នៅជ្រុងម្ខាងភ្លាម ។
« មីងអរគុណក្មួយខ្លាំងណាស់ដែលជួយកុហក Jungkook ពីរឿងជំងឺរបស់ Yarin » គាត់និយាយដោយមិនដឹងថាកូនប្រុសបានស្ដាប់លឺ Jungkook កាលបើដឹងការពិតដូច្នេះក៏នឹកហួសចិត្ត មិននឹកស្មានថាត្រូវគាត់និង Yarin បោកប្រាស់បែបនេះនោះឡើយ ។
« មិនអីទេអ្នកមីង »
« បើចឹងចាំមីង free សេវាកម្មនៅសណ្ឋាគារឲ្យក្មួយនិងម៉ាក់ក្មួយចង់ទៅប្រើពេលណាក៏បានដែរ »
« ចាសអ្នកមីង »
« បើចឹងមីងលាសិនហើយណា៎ » Mrs Jeon ក៏លា ទៅឡានវិញតែ Jungkook ពេលដឹងការពិតមួយនេះ នាយក៏នឹកឃើញដល់ពេលដែល Yarin នាងយំ សោកប្រាប់ថា Tae បានវាយនាងតែគេជឿជាក់ថា Tae គ្មានថ្ងៃធ្វើរឿងបែបនោះឡើយ គិតហើយគេក៏ ដើរទៅរកបន្ទប់ដែលមានវីដេអូថតចេញពីកាមេរ៉ាសុវត្ថិភាពរបស់មន្ទីរពេទ្យព្រោះវានឹងអាចបញ្ជាក់ថា នរណាជាអ្នកកុហកពិតប្រាកដជាមិនខាន ។
@ភូមិគ្រឹះ Jeon
_ ឡានទំនើបបរចូលបរិវេណភូមិគ្រឹះយ៉ាងធំនៃគ្រួសារត្រកូល Jeon មុននឹង Jungkook នាយជួយគ្រា Yarin ចូលផ្ទះដោយរក្សាទឹកមុខនិងភាពស្ងៀម ស្ងាត់តាំងតែចេញពីមន្ទីរពេទ្យមកម្ល៉េះ ។
« អេ៎កូនចង់ទៅណា Jungkook? » អ្នកស្រីJeon សួរឡើងពេលដាក់ Yarin ឲ្យអង្គុយចុះហើយរាងក្រាសក៏ដើរចេញទៅភ្លាម ។
« ខ្ញុំមានការរវល់សុំលាទៅមុនសិនហើយ »
« អេ៎ Jungkook! Jungkook! » ទោះបីស្រែក ហៅយ៉ាងណាក៏រាងសង្ហារមិនងាកក្រោយហើយឡើងឡានចេញទៅបាត់ធ្វើឲ្យ Yarin ដែលឃើញ បែបនេះក៏នឹកក្ដៅចិត្ត នេះនាងខំធ្វើខ្លួនដើម្បីឲ្យគេ
អាណិតហើតមើលថែតែចុងក្រោយក៏ត្រូវគេទុក ចោលដដែល ចំជាខាតកម្លាំងអត់អំពើមែន!!