@New day
_ Tae បានក្រោកងូតទឹកនិងរៀបចំខ្លួនរួចរាល់ហើយចេញមកញ៊ាំអាហារពេលព្រឹកដើម្បីទៅធ្វើការក៏បានឃើញ Jungkook មកអង្គុយនៅតុបាយជាមួយម៉ាក់គេបាត់ទៅហើយ ចំណែក Namjoon ក៏ទៅធ្វើការតាំងពីព្រលឹមមុនគេទៅទៀត ។
« Tae មកញ៊ាំបាយជាមួយគ្នាមកកូន » Mrs Kim ហៅទើបគេចូលមកអង្គុយក្បែររាងក្រាស ។
« បងមកយូរហើយហ្អេ៎? » Tae
« ទើបមកដល់មួយសន្ទុះទេ » Jungkook
« នាំគ្នាញ៊ាំឲ្យច្រើនៗទៅហើយរឿងខោអាវTae ចាំ ម៉ាក់រៀបចំឲ្យនឹងអាលឲ្យគេយកទៅឲ្យតែម្ដងចុះ » Mrs Kim
« រៀបធ្វើអីម៉ាក់? » រាងតូចជ្រួញចិញ្ចើមមិនយល់ ។
« អ៎គឺលោកJeon សុំម៉ាក់ឲ្យ Tae ទៅនៅជាមួយគ្នា នោះអី » លឺគាត់ប្រាប់ដូច្នេះ រាងតូចក៏ងាកមករករាងក្រាសហើយទាញដៃគេចេញទៅខាងក្រៅភ្លាម ។
« ម៉េចក៏សុខៗទៅជាចឹង? បងមិនទាន់សួរអូនមុនឯណា៎មែនឬអត់? » Tae សួរទាំងមិនយល់ទង្វើរបស់នាយដែលនៅសុខៗក៏មកនិយាយជាមួយម៉ាក់គេថា ឲ្យទៅនៅសណ្ឋាគារទាំងដែលមិនបានឲ្យដំណឹងគេ មុនសោះ ។
« ធ្វើជាលេខាផ្ទាល់ខ្លួនបងត្រូវនៅជាមួយបងពេញ 24ម៉ោង អូនត្រូវដឹងណា៎Tae » Jungkook ចាប់ដៃ ស្រឡូនមកកាន់ពន្យល់យ៉ាងត្រជាក់ គេបានមើលពីផែនការការងារនិងដេកគិតអស់ពេញមួយយប់ថាគួរ តែនាំរាងតូចទៅនៅក្បែរដើម្បីស្រួលចាប់ផ្ដើមធ្វើការដែលគ្មានបទពិសោធដូចគ្នា ។
« តែអូនទុកម៉ាក់នៅផ្ទះជាមួយបងប្រុសមិនបានទេ បងក៏ឃើញថាចរិតគាត់យ៉ាងម៉េចដែរ បើឲ្យនៅតែពីរនាក់ខ្លាចថាម៉ាក់ត្រូវឈឺក្បាលដោយសារគាត់ » Tae
« តែថ្ងៃសៅរ៍-អាទិត្យ អូនអាចមកផ្ទះវិញបានបង អនុញ្ញាត ណាមួយបងទើបតែចាប់ផ្ដើមការងារត្រូវ ការឲ្យអូនចាំជួយគ្រប់ពេលណា៎...ទៅនៅជាមួយបងទៅ » នាយធ្វើទឹកមុខអង្វរស្លូតៗដូចកូនឆ្មារឲ្យរាងតូចឃើញហើយប្រកែកមិនបានសោះមានតែ បណ្ដោយតាមឲ្យរាល់តែលើក ។
« ក៏បាន តែអត់មាននៅបន្ទប់ជាមួយគ្នាទេណា៎ អូននៅផ្សេងបងនៅផ្សឹងដាច់ខាតមិនចឹងអូនមិននៅជាមួយទេ » Tae