ភាគទី ៣៤

2.8K 209 0
                                    

« រួចហើយៗ » សម្លេងស្រែកប្រាប់ចេញពីផ្ទះបាយរបស់ Jungkook ដែលកំពុងដើរចូលបន្ទប់រាងតូច ក្នុងដៃក៏មានស៊ុបមួយចានមកជាមួយផងដែរ ព្រោះ Tae ឈឺខ្លួនដោយសារតែគេដូច្នេះហើយគេក៏ត្រូវថែទាំដោយផ្ទាល់ដៃដូចគ្នា ។

« អ្ហឹមឈ្ងុយណាស់ បងធ្វើអីហ្នឹង? » Tae ទាញភួយចេញខណៈអង្គុយលើគ្រែរង់ចាំរាងក្រាសកាន់ថាស ស៊ុបមកដាក់នៅក្បែរ ។

« បងធ្វើស៊ុបមាន់តែមិនបានភ្លក់មិនដឹងថាឆ្ងាញ់ឬអត់ ទេ អូនសាកមើលសិនទៅណា៎ » នាយនិយាយហើយបញ្ចុកឲ្យ Tae ញ៊ាំ ។

« ឆ្ងាញ់ឬអត់? » នាយសួរព្រោះមើលទៅទឹកមុខ រាងតូចដូចជាស៊ុបនោះញ៊ាំមិនកើតទេ ។

« អឹមឆ្ងាញ់ បញ្ចុកទៀតមកអូនចង់ញ៊ាំ » Tae ងក់ក្បាលញញឹមប្រាប់ថាមិនអីតែ Jungkook មិនអស់ចិត្តក៏ដួសហុតខ្លួនឯងមួយព្រា គ្រាន់តែទឹកស៊ុបប៉ះ
អណ្ដាតគេចង់ក្អួតចេញមកវិញទៅហើយ ។

« អូនកុហក ស៊ុបប្រៃខ្លាំងយ៉ាងនេះហើយនៅថាឆ្ងាញ់ទៀត មិនបានទេបងទៅធ្វើថ្មីឲ្យអូនវិញ » នាយនិយាយហើយប្រុងយកទៅវិញតែរាងតូចក៏ រហ័សទាញចានស៊ុបមកវិញឲ្យទាល់តែបាន ។

« អូនប្រាប់ថាឆ្ងាញ់គឺឆ្ងាញ់ហើយបងនេះម៉េចក៏ស៊ាំម្ល៉េះ » Tae ស្ដីឲ្យរួចដួសវាញ៊ាំខ្លួនឯង ទោះបីវាប្រៃ ល្វីងចត់ឬពិបាកញ៊ាំយ៉ាងណាក៏ដោយក៏គេនៅតែ ពេញចិត្តញ៊ាំព្រោះជារបស់ដំបូងដែល Jungkook ធ្វើឲ្យញ៊ាំ គេស្ដាយមិនចង់ខ្ជះខ្ជាយទេទើបរាងក្រាសកម្ម៉ង់ទៅខាងភោជនីយដ្ឋានឲ្យធ្វើបង្អែមនិងនំបីបួន មុខឲ្យរាងតូចញ៊ាំបន្តមិនចឹងនឹងកើតទឹកនោមប្រៃដោយសារស៊ុបរបស់គេជាមិនខាន ។

_ ពេលយប់ស្ងាត់មកដល់ Jungkook បានបីរាងតូច ល្អិតមកដាក់ក្នុងអាងទឹកក្ដៅឧណ្ហៗឯគេក៏ដោះសម្លៀកបំពាក់ហើយចូលមកអង្គុយពីក្រោយធ្វើជា បង្អែកសម្រាប់សំណព្វចិត្តផ្ដេកលេង ។

« ដៃបងធំៗណាស់មើលចុះដូចយក្សចឹង » Tae និយាយពេលកំពុងកាន់បាតដៃរាងក្រាសមើលម្រាម ដៃថ្នាំងធំៗរបស់គេប្រៀបនឹងខ្លួនឯងគឺខុសគ្នាឆ្ងាយខ្លាំងណាស់ ។

« មិនដឹងដែរ សង្ស័យតែកាត់រកប៉ាបងហើយមើល ទៅ » នាយនិយាយរំលឹកដល់ប៉ាទាំងមុខស្រងូតស្រងាត់ទើបរាងតូចងាកមកលួងលោមគេភ្លាម ។

CHEATER 🦋 (Completed)Where stories live. Discover now