ភាគទី ២៣

2.9K 244 0
                                    

« ថាម៉េច?! បានន័យថា Tae ជាមនុស្សប្រុសចឹង ហ្អេ៎? » Yoongi ភ្លាត់មាត់ទាំងភ្ញាក់ផ្អើលក្រោយ ពេលដែល Jimin និង Areum ពន្យល់ប្រាប់គ្រប់យ៉ាងឲ្យគេដឹង ។

« ចា៎តែដែលធ្វើនេះ Tae គេគ្មានជម្រើសទេណា៎បងប្រុស » Areum

« ហើយគ្រប់គ្នាចាំបាច់លាក់បាំងជាមួយបងធ្វើអីទៅ? នេះបើបងដឹងមុននឹងបានជួយពន្យល់ Jungkook ឲ្យគេបានយល់ជាមិនខានទេ » Yoongi

« វាភ្លាមៗពេក ណាមួយ Tae មិនឲ្យអូនប្រាប់បងខ្លាចខូចកិច្ចការនោះអី » Jimin

« ល្អតើសឃើញទេថាឥឡូវនេះមានរឿងឲ្យទាល់តែ បាន មិនដឹងជាពេលនេះ Jungkook គេទៅដល់ណាហើយទេ » Yoongi

< រុឺង!! >

« Jungkook!? » Yoongi លាន់មាត់ពេលឃើញលេខប្អូនខលមកទើបប្រញាប់លើកទទួលភ្លាម ។

@In call

« Jungkook ឯងនៅណា? បងបារម្ភខ្លាំងណាស់ » Yoongi

( Hyung...ពេលនេះខ្ញុំនៅ Gangnam, Hyung មករកខ្ញុំបន្តិចបានទេ? ) Jungkook

« អឺបងទៅដល់ឥឡូវហើយ ប៉ុណ្ណឹងចុះ » Yoongi ក៏បិទទូរស័ព្ទត្រឹមនេះ ។

« Jungkook និយាយថាម៉េច? » Jimin

« គេហៅបងទៅ Gangnam ស្ដាប់សម្លេងមើល ទៅដូចជាផឹកស្រាទៀតផង ប្រហែលជានៅបារ ហើយ » Yoongi ងើបឡើងតែរាងតូចស្ទុះចាប់ដៃគេ ។

« អេ៎តែកន្លែងនោះមានពួកស្រីឲ្យដៃប្ដីគេឬអត់? » Jimin

« ប្ដីគេមិនមែនប្ដីអូនឯណា បងទៅហើយ » Yoongi និយាយហើយក៏ទាញសោរឡាន Areum ជិះទៅរក Jungkook ភ្លាមទុកឲ្យ Jimin ក្នាញ់គេ ម្នាក់ឯងតែក៏ល្អហើយដែល Jungkook មិនបានគ្រោះថ្នាក់អីនោះមិនចឹង Tae ច្បាស់ជាស្ពាយ
វិប្បដិសារីអស់មួយជីវិតជាមិនខាន ។

_ មកដល់បារនៅ Gangnam ភ្លាម Yoongi ក៏ជ្រែកចូលហ្វូងមនុស្សដើម្បីរក Jungkook ហើយក៏បានឃើញគេកំពុងអង្គុយផឹកស្រាតែឯងទើបនាយ ប្រញាប់ចូលទៅរក ។

« សួស្ដីប្រុសស្អាតមកតែម្នាក់ឯងទេហ្អេ៎? ត្រូវការខ្ញុំកំដរទេ? » ស្រីស៊ិចស៊ីម្នាក់កាន់កែវស្រាមកបបួល Jungkook ដោយរូបរាងសង្ហាររបស់គេទាក់ទាញ នាងឲ្យមករក ។

« ចេញទៅ » រាងក្រាសឆ្លើយហីៗរួចលើកស្រាផឹកទៀតធ្វើឲ្យស្រីនោះញញឹមចុងមាត់បម្រុងចូលទៅកៀកកើយតែ Yoongi រហ័សមកទាញនាងឲ្យចេញពីប្អូនភ្លាម ។

CHEATER 🦋 (Completed)Tempat cerita menjadi hidup. Temukan sekarang