ភាគទី ៤០

2.5K 183 0
                                    

_ ក្រោយចាកចេញពីទីនោះហើយ Jungkook ក៏បើកឡានជូន Tae មកផ្ទះរបស់ម៉ាក់គេសូម្បីមួយ ម៉ាត់ក៏នាយមិននិយាយដែរ ។

« ម៉ាក់!! កូនមកហើយ » Tae និយាយពេលដើរ ចូលមកដល់ក្នុងផ្ទះឯរាងចំណាស់ដែលកំពុងធ្វើម្ហូបចាំបានលឺសម្លេងក៏ចេញមកទទួលភ្លាម ។

« មកហើយហ្អីកូន? នេះ Jungkook ក៏មកដែរហ្អេ៎? » Mrs Kim

« បាទអ៊ំស្រី » Jungkook នាយញញឹមស្រស់គួរ សមគាត់វិញ យ៉ាងហោចណាស់ក៏គាត់ញញឹមទទួលទាំងដែលគេត្រឹមតែជាអ្នកក្រៅខុសពីម៉ាក់គេដែលជួបមុខគ្នាពេលណាក៏មើលមុខគ្នាមិនចំដែរ ។

« ហឹមឈ្ងុយដល់ហើយ ម៉ាក់កំពុងធ្វើម្ហូបមែនទេចាំកូនជួយ » Tae និយាយហើយអោបស្មារម៉ាក់គេចូលទៅផ្ទះបាយតែពេលរាងក្រាសនៅឈរធ្មឹងម្នាក់ឯង គេក៏ត្រឡប់មកកាន់ដៃនាយចូលទៅជាមួយគ្នា ។

« តោះ » Tae ថាហើយក៏នាំនាយចូលទៅស្របពេលអ្នកម៉ាក់ក៏រុញការងារឲ្យធ្វើតែម្ដង ។

« ជួយបេះសាឡាត់ឲ្យម៉ាក់បន្តិចទៅ » Mrs Kim ប្រាប់ហើយក៏ងាកទៅធ្វើម្ហូបលើចង្ក្រាន្តបន្តតែ Jungkook វិញអង្គុយស្ងៀមព្រោះមិនចេះអីនោះទេ ។

« ធ្វើបែបនេះណា៎ Jungkook » Tae បេះសាឡាត់ ឲ្យនាយមើលទើបរាងក្រាសរៀនធ្វើតាម ទោះបីមិនសូវល្អក៏គេសប្បាយចិត្តនឹងធ្វើដែរ ។

« Tae មកជួយបកបង្គារម៉ាក់ » Mrs Kim

« បាទម៉ាក់ » រាងតូចក៏ទៅជួយម៉ាក់ទុកឲ្យ Jungkook អង្គុយធ្វើម្នាក់ឯង ។

« Jungkook កើតអីឬកូន? មុខមិនស្រស់បស់ដូច រាល់ដងសោះ » Mrs Kim លបសួរកូនប្រុសតិចៗ ទាំងបារម្ភពីរាងក្រាស ។

« ពួកខ្ញុំទើបមកពីផ្ទះអ្នកស្រីJeon ណា៎ម៉ាក់ទើបគាត់ ទាំងពីរទាស់សម្ដីគ្នាតិចតួច Jungkook ក៏ក្លាយជា ចឹងទៅ » Tae ប្រាប់ទាំងទម្លាក់ទឹកមុខចុះបន្តិចព្រោះ គិតថាមកពីខ្លួនទើបមានរឿងបែបនោះ ។

« អាណិតគេណាស់ អ៊ីចឹងកូនត្រូវមើលថែគេឲ្យបានល្អកុំឲ្យគេគិតច្រើនអី » Mrs Kim

« បាទខ្ញុំដឹងហើយ » Tae ឆ្លើយរួចងាកក្រឡេក មើលរាងក្រាសដែលកំពុងអង្គុយផ្ចិតផ្ចង់បេះសាឡាត់តែម្នាក់ឯងដូចកូនក្មេងមិនធ្លាប់ចូលផ្ទះបាយយ៉ាងចឹង តែយ៉ាងណាក៏គេមិនសូវជាបារម្ភទៀតដែរពេលនាយមិនគិតច្រើនបែបនេះ គេមិនចង់ឲ្យនាយស្មុគ ស្មាញនោះឡើយ ។

CHEATER 🦋 (Completed)Where stories live. Discover now