ភាគទី ១៦

2.3K 215 0
                                    

_ ព្រះអាទិត្យថ្ងៃថ្មីបានរះឡើងម្ដងទៀត លោកមេភូមិសង្ហារក៏ទៅហាត់ប្រាណតាមទម្លាប់ថែមទាំងឆៀង ចូលហាងកាហ្វេរបស់ Bokju ដើម្បីទិញអាហារពេលព្រឹកឲ្យក្រមុំតូចរបស់ខ្លួនទៀតផង ។

« Bokju!! » Jungkook ហៅទៅនាងតូចដែលគ្រាន់តែបានឃើញមុខរបស់នាយហើយនាងក៏ ប្រញាប់ដើរមករកតែម្ដង ។

« Aww លោកមេភូមិ!! ចង់ញ៊ាំអីដែរ? » Bokju

« សុំកាហ្វេខ្មៅមួយនិងកាហ្វេទឹកដោះគោមួយដាក់ ទឹកដោះគោច្រើនហើយក៏បាយពីរប្រអប់មកណា » Jungkook

« ចឹងលោកចូលមកអង្គុយចាំបន្តិចសិនទៅ » រាងក្រាសចូលតាមការប្រាប់របស់ Bokju មុននឹងអង្គុយចុះហើយទាញទូរស័ព្ទផ្ញើសារទៅរក Tae ទាំងទឹក មុខញញឹមញញែម ។

" ភ្ញាក់ហើយនៅព្រះនាងតូច? " Jungkook វាយអក្សររួចផ្ញើឲ្យ Tae ខណៈពេលដែលរាងតូចទើបតែ ចេញពីបន្ទប់ទឹកលឺសម្លេងសារក៏បើកមើលភ្លាម ។

« ស្អីគេព្រះនាងតូច? ឆ្កួតទេដឹងនៀក? » រាងតូច លាន់មាត់អស់សំណើចតែមិនថ្វីទេព្រោះរាងក្រាស ហៅដោយសារមិនទាន់ដឹងការពិតប៉ុណ្ណោះទើប Tae ចុចតបទៅវិញ ។

" ចា៎ភ្ញាក់ហើយរួចចុះលោកនៅឯណា? កំពុង
ហាត់ប្រាណមែនឬអត់? " Tae

" ហាត់រួចហើយកំពុងទិញអីឲ្យTaeញ៊ាំ អ៎បងភ្លេចប្រាប់!! ព្រឹកនេះថ្ងៃអាទិត្យមិនបាច់ធ្វើអីទេ បងចង់នាំ Tae ទៅជួបមនុស្សម្នាក់ "Jungkook

" ចង់ឲ្យជួបអ្នកណា? " Tae

" មិនប្រាប់ទេចាំឲ្យជួបផ្ទាល់តែម្ដងទៅ " Jungkook

" ចឹងក៏បានដែរ " Tae

" ចាំបងណា៎ បន្តិចទៀតទៅដល់ផ្ទះហើយ " Jungkook

" ចា៎លោកមេភូមិសង្ហារ " Jungkook ញញឹមយ៉ាងស្រស់នឹងសារចុងក្រោយរបស់រាងតូច អ្នកណាថាគេ សង្ហារមិនសូវជារំភើបដូចដែល Tae ហៅនោះទេ ។

« មេភូមិ!! នេះរបស់លោក » Bokju យកកាហ្វេនិងបាយមកឲ្យនាយ ។

« អស់ប៉ុន្មានដែរ? » Jungkook

« មិនបាច់ទេ ខ្ញុំឲ្យលោកយកទៅញ៊ាំចុះ » Bokju លើកដៃឃាត់ពេល Jungkook ទាញកាបូបលុយចេញមក ។

« ធ្វើចឹងមិនសមទេ » Jungkook ដកលុយប៉ុន្មានសន្លឹកឲ្យ Bokju នាងក៏ទទួលយកទាំងមានអារម្មណ៏ថារាងក្រាសកំពុងតែព្យាយាមខិតខ្លួនឲ្យឆ្ងាយពីនាងបន្តិចម្ដងៗហើយ ។

CHEATER 🦋 (Completed)Donde viven las historias. Descúbrelo ahora