ភាគទី ៣៥

2.8K 201 0
                                    

_ នៅពេលថ្ងៃត្រង់ដោយសារតែបាត់ Tae យូរពេកទើប Jungkook សម្រេចចិត្តចុះមកខាងក្រោមរកគេ ដោយខ្លួនឯងតែពេលមកដល់បែរជាឃើញរាងតូច កំពុងអង្គុយនិយាយសើចសប្បាយជាមួយប្រុសផ្សេងទៅវិញ នាយក៏ប្រញាប់ដើរចូលទៅរកភ្លាម ។

« Tae!! » Jungkook

« Aww Jungkook!! » Tae ងាកមកញញឹមស្របពេលនាយក៏អង្គុយលើដៃកៅអីដាក់ដៃអោបស្មាររបស់គេបញ្ចេញឬកពារជាម្ចាស់ឡើងមក ។

« នេះអូននៅញ៊ាំបាយរួចហើយនៅ? » Jungkook

« អូនញ៊ាំជាមួយសិស្សច្បងរួចហើយ នេះជាសិស្សច្បងអូនឈ្មោះ Yuki, សិស្សច្បង!! នេះជា Jungkook ជាអគ្គនាយកនៅទីនេះ » Tae

« ហើយក៏ត្រូវជាសង្សាររបស់ Tae ផងដែរ » Jungkook និយាយបន្ទរពីក្រោយបញ្ជាក់យ៉ាងច្បាស់មុននឹងចាប់ដៃគួរសមជាមួយ Yuki ។

« អ៎សួស្ដី រីករាយណាស់ដែលបានជួបលោកមុននេះ Tae គេនិយាយពីរឿងរបស់លោកឲ្យខ្ញុំស្ដាប់ច្រើនមែនទែន » Yuki

« អូននិយាយអី? » Jungkook

« ក៏និយាយបែបទូទៅគ្មានអីនោះទេ » Tae

« ខ្ញុំគិតរកលាអ្នកទាំងពីរទៅមុនសិនហើយណា៎សង្ឃឹមថាបានជួបគ្នាទៀត » Yuki

« Okay Bye Bye សិស្សច្បង » Tae បក់ដៃលា ទើបនាយកម្លោះចាកចេញទៅ ។

« ទៅមានសិស្សច្បងតាំងពីអង្កាល់ហ្នឹង? » Jungkook

« កាលនៅជប៉ុន សិស្សច្បងYuki គាត់រៀនជំនាញ ដូចអូននិង Jimin ចឹងតែគាត់រៀនលើសអូនពីរឆ្នាំហើយអូនក៏ឧស្សាហ៍សួរគាត់ពីកិច្ចការសាលាដែរទើបបានជាស្គាល់គ្នាទៅហើយពេលនេះគាត់ក៏មកធ្វើការនៅកូរ៉េមួយរយៈ ចៃដន្យក៏ជួបគ្នាមុននេះទៅ តែប៉ុណ្ណឹងទេ » Tae

« អឹម... » Jungkook ងក់ក្បាល ។

« បងមកញ៊ាំបាយហ្អ៎? អ៊ីចឹងឆាប់ទៅញ៊ាំទៅប្រយ័ត្នឃ្លាន អូនឡើងទៅធ្វើការវិញសិនហើយ » Tae និយាយហើយក៏ក្រោកទៅអូហ្វីសវិញ ទោះបីគេ ញញឹមតែរាងក្រាសមើលដឹងថាកំពុងអន់ចិត្តនឹងរឿងដែលនាយអោបគ្នាជាមួយ Yarin មុននេះមិនខាន ។

@Night🌙

« បាទម៉ាក់ខ្ញុំដឹងហើយ ចាំថ្ងៃសៅរ៍នេះខ្ញុំទៅគេង នៅផ្ទះម៉ាក់កុំភ្លេចធ្វើស៊ុបសារាយសមុទ្រចាំខ្ញុំផង
ខ្ញុំចង់ញ៊ាំ » Tae ផ្ដែផ្ដាំអ្នកម៉ាក់តាមទូរស័ព្ទព្រោះថ្ងៃសៅរ៍នេះដល់ខួបកំណើតគេហើយ ដូច្នេះគេចង់ទៅផ្ទះជប់លៀងឆ្លងជាមួយគ្រួសារឲ្យបានម្ដងបន្ទាប់ពី ទៅនៅជប៉ុនម្នាក់ឯងអស់ប៉ុន្មានឆ្នាំ ។

CHEATER 🦋 (Completed)Donde viven las historias. Descúbrelo ahora