_ នៅលើតុពោរពេញទៅដោយម្ហូបអាហារថ្លៃៗ សម្រាប់ម្ចាស់សណ្ឋាគារដែលមកទទួលទានផ្ទាល់ដោយពេលនេះ Jungkook ទាញ Tae ឲ្យអង្គុយក្បែរខ្លួនហើយប្រាប់ Yarin ឲ្យអង្គុយក្បែរម៉ាក់ខ្លួនទៅវិញធ្វើឲ្យនាងរៀងអាក់អន់ចិត្តតែក៏មិនហ៊ានតស្ដីអ្វីដែរ ។
« នេះម៉ាក់ » រាងក្រាសចាប់ម្ហូបឲ្យអ្នកជាម្ដាយមុន ទើបចាប់ឲ្យរាងតូចតាមក្រោយធ្វើឲ្យ Yarin កាន់ចានរង់ចាំស្មានថាគេចាប់ម្ហូបឲ្យតែ Jungkook បែរជាចាប់ដាក់ចានខ្លួនឯងទៅវិញ ។
« Jungkook ម៉េចមិនចាប់ឲ្យប្អូនផងទៅ? » Mrs Jeon សួរឡើងដោយមិនពេញចិត្តនឹងឬកពារកូន ប្រុសសោះ នេះគូដណ្ដឹងនៅនឹងមុខនឹងមាត់តែគេធ្វើជាមើលមិនឃើញទៅវិញ ឯក្មេងតូចម្នាក់នោះវិញក៏អង្គុយញ៊ាំយ៉ាងស្រួលទាញយកចំណាប់អារម្មណ៏ពី កូនប្រុសគាត់អស់ ឃើញមុខហើយក៏ស្អប់តែម្ដង ។
« ខ្ញុំភ្លេចឲ្យឈឹងទៅសុំទោស » Jungkook
សុំទោសនាងហើយលើកដៃចាប់ម្ហូបឲ្យនាង ។« មិនអីទេបងKook » Yarin ញញឹមឲ្យនាយដែលដាក់ម្ហូបចូលចាននាងថែមទាំងងាកទៅញញឹមដាក់ Tae ដូចគ្មានអ្វីទៀតផង ។
< Ring~~~ >
« ខ្ញុំសុំទៅទទួលទូរស័ព្ទសិន » Jungkook និយាយហើយក៏ដើរចេញឆ្ងាយពីទីនេះដើម្បីលើកទូរស័ព្ទ ដែលរោទិ៏មុននេះទុកឲ្យ Tae នៅជាមួយម៉ាក់គេនិង Yarin តែម្នាក់ឯងតែរាងតូចក៏មិនខ្វល់ព្រោះត្រូវប្រញាប់ទៅធ្វើការវិញទើបគេញ៊ាំលឿនធ្វើឲ្យអ្នកស្រីJeon តាមមើលដោយក្រសែរភ្នែកមើល ងាយឡើងមក ។
« មើលទៅច្បាស់ជាមិនដែលភ្លក្សម្ហូបថ្លៃហើយទើបញាត់យកៗបែបនេះមិនឃើញមនុស្សចាស់នៅរួមតុ ទេហ្អេ៎? អត់សុជីវធម៌មែន » សម្ដីគាត់ហាក់ដូចជា ចាក់រុកត្រចៀករាងតូចឲ្យលឺហើយបញ្ឈប់ការញ៊ាំ ភ្លាម ។
« បាទមែនហើយ ម្ហូបថ្លៃៗបែបនេះខ្ញុំមិនធ្លាប់បានភ្លក្សទេអ៊ីចឹងបើបានញ៊ាំឆ្ងាញ់ហើយមិនអស់លុយបែបនេះគួរតែកុំខ្ជះខ្ជាយ អ្នកស្រីថាទៅមើលត្រូវទេ? » Tae ជ្រើសរើសវាយបកទៅវិញដោយមិនខ្លាចញញើត ម្ហូបបែបនេះគេក៏ធ្លាប់ញ៊ាំពេលនៅជប៉ុនដែរតែបើជ្រុលជាគាត់មើលងាយហើយគេក៏មិនចង់បកស្រាយដូចគ្នាធ្វើឲ្យអ្នកស្រីJeon ខឹងឡើងមក ក្រៅពី Jungkook មិនធ្លាប់មានអ្នកណាហ៊ានលេងពាក្យសម្ដីជាមួយគាត់ដូច្នោះទេ ។