ភាគទី ៩

2.6K 250 0
                                    

_ ក្រោយស្ដាប់ Jungkook ណែនាំហើយ Tae ក៏ញញឹមទៅរកស្រីស្រស់ចំពោះមុខភ្លាមខុសពី Yesoung ដែលសម្លក់មុខគេមិនរាប់ញាតិសោះហើយ ។

« សួស្ដី ខ្ញុំទើបតែមករស់នៅជាមួយលោកមេភូមិថ្មីៗ នេះទេយ៉ាងណាៗជួយណែនាំផងណា៎ » រាងតូច និយាយយ៉ាងគួរសមតែ Yesoung បែរជាសម្លក់គេ ហើយថែមទាំងអោបដៃដោយឬកពារឆ្មើងឆ្មៃទៅវិញ ។

« កុំតែជាស្រីទេមិនចឹងយើងទះឲ្យជ្រុះថ្គាមមិនខាន នាង » Tae ឆ្អើមឬកនាងនៅក្នុងចិត្ត នេះណា៎ប្រហែលជាច្រណែនដែលគេស្និទ្ធិជាមួយ Jungkook ជាងហើយទើបបញ្ចេញចរិតបែបនេះមក បានតើស!! ចាំមើលគេនឹងធ្វើឲ្យនាងបានច្រណែនលើសនេះជាមិនខានទេ ។

« Yesoung!! ឯណាលោកពូ? » Jungkook សួរឡើងទើបនាងក្រមុំប្រែទឹកមុខមកជាញញឹមមួយ រំពេចហើយរហ័សមកអោបដៃគេភ្លាម ។

« ពុកខ្ញុំនៅក្នុងផ្ទះចឹងចាំខ្ញុំជូនលោកមេភូមិទៅណា៎» និយាយមិនទាន់ចប់ នាងក៏អូសរាងក្រាសដើរទៅ យ៉ាងលឿនធ្វើឲ្យ Tae នឹកជ្រេញឡើងមកទើបគេធ្វើជាដើរតាមក្រោយហើយក៏ក្រឡាច់ជើងដួលភ្លាម។

« អួយ!! »

« អ្នកនាង Tae!! » Jungkook លឺសម្លេងនាងតូចហើយក៏ប្រញាប់ប្រឡេះដៃពី Yesoung ដើម្បីមក មើល Tae វិញ ។

« ឈឺណាស់... » Tae ធ្វើជាច្របាច់កែងជើងថ្នមៗ ឲ្យរាងក្រាសអាណិត ។

« អ្នកនាងយ៉ាងម៉េចហើយ? មានត្រូវត្រង់ណាដែរទេ? » Jungkook

« គឺខ្ញុំដើរមិនប្រយ័ត្នជំពប់ជើងដួលណា៎លោកមិនដឹង ថាហើមជើងឬក៏អត់ទេនៀកឈឺណាស់ » Tae ត្អូញត្អែរយ៉ាងគួរឲ្យអាណិតទើបរាងក្រាសអង្គុយក្បែរទាញជើងគេយកមកមើល ។

« ឲ្យខ្ញុំមើលតិចមើល » Jungkook ពិនិត្យដោយអាការៈបារម្ភធ្វើឲ្យ Yesoung ឈឺចិត្តព្រោះគេមិន ដែលខ្វាយខ្វល់នឹងនាងបែបនេះសោះហើយក៏កាន់ តែមួរម៉ៅពេលត្រូវ Tae ញញឹមឌឺដងឲ្យថែមទៀត ។

« ប្រហែលជាថ្លោះជើងហើយអ្នកនាង Tae ដើររួចឬអត់? » នាយសួរឯរាងតូចក៏គ្រវីក្បាល ។

« អ៊ីចឹងនាងអង្គុយលើកៅអីនេះសិនទៅ » Jungkook ជួយគ្រារាងតូចដាក់លើកៅអីមួយក្បែរ នោះមុននឹងបន្ទន់ជង្គង់ចុះដោះស្បែកជើងកែងរាបពី ប្រអប់ជើងស្រឡូនហើយម៉ាស្សាថ្នមៗដើម្បីឲ្យធូរ ស្រាលតែគេមិនដឹងនោះទេថាអាកប្បកិរិយាបែបសុភាពបុរសរបស់គេធ្វើឲ្យ Tae ដែលមិនមែនជា មនុស្សស្រីពិតប្រាកដអាចទទួលបានអារម្មណ៏កក់ ក្ដៅនិងអៀនបានក្នុងពេលតែមួយដោយមិនដឹងខ្លួនឡើយ ។

CHEATER 🦋 (Completed)Where stories live. Discover now