ភាគទី ២៤

3.1K 259 0
                                    

_ ពន្លឺព្រះអាទិត្យនៃព្រឹកថ្ងៃថ្មីបានរះឡើងចាំងចូលតាមស្រមោលកញ្ចក់បង្អួចនៃបន្ទប់ស្របពេលដែល មនុស្សទាំងគូនៅគេងអោបគ្នាលើគ្រែនៅឡើយ ។

« អ្ហឹម... » សម្លេងគ្រហឹមដើមកបន្តិចរបស់អ្នកមាឌធំជាងពេលត្របកភ្នែកទទួលដឹងដល់ពន្លឺដែលជះប៉ះធ្វើឲ្យនាយភ្ញាក់ដឹងខ្លួនឡើងមុននឹងបើកភ្នែកសន្សឹមៗ ហើយក៏បានឃើញក្មេងប្រុសតូចច្រឡឹងកំពុងគេងអោបហើយដាក់ក្បាលកើយទ្រូងរឹងមាំរបស់គេយ៉ាងណែន មើលទៅដូចជាគេងលក់ស្រួលណាស់ ។

« កន្លែងណាអញ្ចេះ? » Jungkook ចោទសួរខ្លួន ឯងមុននឹងទាញរាងតូចឲ្យងើបចេញតែកុំថាឡើយ ងើបមានតែអោបរឹតណែនជាងមុនទៅទៀត បង្ខំឲ្យរាងក្រាសទម្លាក់ខ្លួនគេងចុះវិញមុននឹងច្រត់ដៃកល់ក្បាលផ្អៀងខ្លួនសម្លឹងមើលរង្វង់ភក្ត្រាតូចនៅចំពោះ មុខ ។ សាច់មុខសម៉ដ្ឋដូចម្សៅនំ ភ្នែកធំស្អាតបិទបាំងដោយត្របកភ្នែកពីរជាន់អមដោយរោមវែងងរក្រាសឃ្មឹក ច្រមុះស្រួចដូចគេចាក់ នៅមានបបូរមាត់ដែលស្អាតប្រៀបបីចាក់ពុម្ពទៀតធ្វើឲ្យនាយលែងឆ្ងល់ថា ហេតុអ្វីបានជាបន្លំធ្វើខ្លួនជាស្រីហើយនៅមើលមិន ដឹងថាកុហកទៀត បើសូម្បីតែសម្លេងក៏តូចឆ្មារគួរឲ្យចង់ស្ដាប់ រាងរៅវិញមិនបាច់និយាយព្រោះត្រគៀកគេ ស្អាតសមនឹងដៃជើងស្រឡូនពេញមួយតួខ្លួនតែម្ដង អ្នកណាក៏មើលមិនដឹងថាជាមនុស្សប្រុសដែរ ។

« តែហេតុអីក៏អូនកុហកបងទៅវិញហឹម? »
រាងក្រាសអង្អែលថ្ពាល់តូចព្រមទាំងជាសំណួរឡើង មក តាមពិតគេមិនមែនខឹងរឿងដែលរាងតូចជា មនុស្សប្រុសឡើយតែអ្វីដែលគេពិបាកទទួលយក នោះគឺជាការកុហកទៅវិញទេ នឹកស្មានថាជីវិតនេះអស់ការកុហកទៅហើយផ្ទុយទៅវិញ Tae ដែលជា មនុស្សម្នាក់គេប្រាថ្នាចង់សាងគ្រួសារជាមួយបែរជាកុហកគេម្ដងទៀតធ្វើឲ្យនាយអស់ជំនឿលើនរណា ទៀតហើយ គេឆ្អែតឆ្អន់ពេកហើយ ។

« អ្ហឹម... » រាងតូចគ្រហឹមក្នុងបំពង់កខណៈពេលដឹងដល់ដៃនរណាម្នាក់អង្អែលលើផ្ទៃមុខធ្វើឲ្យ Jungkook ប្រញាប់ដកដៃចេញវិញហើយក្រោកឈរបែរខ្នងយ៉ាងលឿន ។

« Jungkook នេះពួកយើងនៅកន្លែងណាហ្នឹង? » Tae សួរទាំងដៃទប់ក្បាលដែលវិលៗនៅឡើយ ។

CHEATER 🦋 (Completed)Where stories live. Discover now