ភាគទី ២៥

3.3K 261 0
                                    

_ ងាកមកខាងក្រៅវិញ Namjoon ប្រើភ្នែកសម្លឹងមើលរូបរាងមុខមាត់និងឡានទំនើបដែល Jungkook ជិះយ៉ាងយូរ បើស្មានមិនខុសគេច្បាស់ជាលោកJeon ដែលធ្វើឲ្យប្អូនគេយំម្សិលមិញនោះជាមិនខានទេ ទើបនាយធ្វើឬកមុឺងម៉ាត់ដាក់រាងក្រាស ។

« នៅជាមួយប្អូនខ្ញុំពេញមួយយប់ លោកមានរំលោភគេឬអត់? ខ្ញុំប្រាប់ឲ្យហើយណា៎បើប្អូនប្រុសខ្ញុំប៉ោងពោះឡើងមកពេលណា ខ្ញុំនេះហើយជាអ្នកប្ដឹងលោកខ្លួនឯងឲ្យអស់ពីខោមិនខាន » Namjoon នាយគម្រាមញញឹមចុងមាត់ បើគេជាអ្នកមានថ្នាក់នេះហើយប្ដឹងពីបទរំលោភសេពសន្ថវៈ Tae តែបន្តិចនឹងបានលុយចាយស្រួលជាមិនខានតែនាយមិនដឹងទេថាអាសម្ដីនិយាយចេញមកទាំងប៉ុន្មានធ្វើឲ្យ Jungkook នឹកហួសចិត្តឡើងមក គេមិនទាំងដឹងថា នៅក្នុងបន្ទប់ផ្ទះសំណាក់ជាមួយ Tae ដោយសារអីផងហើយមកថានាយរំលោភប្អូនគេ? រំលោភឆ្កួតស្អី? មនុស្សស្រវឹងឲ្យធ្លាក់ភ្នែកយប់មិញទៅធ្វើស្អីកើតទៅ?

« នេះខ្ញុំមិនចម្លែកចិត្តទេថាហេតុអីបានជា Tae ទាល់ច្រកត្រូវម៉ាក់ខ្ញុំប្រើឲ្យទៅរកខ្ញុំដល់ប៊ូសាននោះ? មកពីមានបងប្រុសនិយាយមិនចេះគិតបែបហ្នឹងទេតើសហុឹស!! » Jungkook សើចហុឹសៗក្នុងបំពង់ក បែបចំអកធ្វើឲ្យ Namjoon នឹកក្ដៅឆេវឡើងមកស្ទុះទៅចាប់ក្របួចកអាវនាយស្របពេលម៉ាក់និងប្អូនចេញមកល្មមទើបនាយធ្វើជាសម្រួលកអាវឲ្យរាងក្រាសវិញ មិនចឹងម៉ាក់និង Tae ច្បាស់ជាព្រួតគ្នាវាយបោចសក់គេជាមិនខានឡើយ ។

« អាបង!! ធ្វើអីហ្នឹង? » Tae

« អ៎...បងឃើញអាវលោកJeon ប្រឡាក់ដីទើបជួយបោសឲ្យ មើលចុះស្អាតវិញហើយហិហិ » Namjoon ធ្វើជាសើចហើយព្រលែងដៃចេញពី Jungkook វិញទើបរាងតូចដើរមកក្បែរ ។

« លោកទៅផ្ទះវិញទៅ ម៉ាក់លោកប្រហែលជាបារម្ភ ហើយតោះ ខ្ញុំជូនទៅឡាន » Tae

« ជម្រាបលាបាទអ៊ំស្រី » Jungkook

« ចា៎ » Mrs Kim ញញឹមតបទើបនាយនិងរាងតូច នាំគ្នាចេញទៅ គាត់ក៏មួលដៃកូនបងជើងល្អភ្លាម ស្មានតែគាត់មិនដឹងថាមុននេះគេចង់ធ្វើអីហ្អេ៎?

« កូនឯងធ្វើអីគេមិញនេះហាស? » Mrs Kim

« ខ្ញុំមានបានធ្វើអីឯណាម៉ាក់ » Namjoon ធ្វើមុខឈឺពេលម៉ាក់លេងក្ដិចព្រោះតែអាលោកJeonនោះ បើបានជួបលើកក្រោយនឹងលួចចាប់ស្រមោចដាក់ខោក្នុងឲ្យខាំដាច់ស្បែកមិនខានទេ ។

CHEATER 🦋 (Completed)Where stories live. Discover now