ភាគទី ២៦

3.2K 228 0
                                    

« Jungkook ចង់យកក្មេងនោះធ្វើលេខាផ្ទាល់ខ្លួនចឹងហ្អេ៎? ម៉ាក់មិនព្រមដាច់ខាត » អ្នកស្រីJeon ប្រកែកដោយមិនបាច់គិតច្រើនព្រោះគាត់ខ្លាចថាពួកគេទាំងពីរថ្ងៃណាមួយនឹងទាក់ទងគ្នាជាក្ដីស្រឡាញ់មិនខានឡើយ ។

« បើចឹងក៏តាមចិត្តម៉ាក់ ស្អែកនេះខ្ញុំនឹងនាំ Tae ទៅ ប៊ូសានវិញចុះអេតាស៊ីវិលជាមួយគ្នាហើយម៉ាក់ក៏នៅ មើលសណ្ឋាគារខ្លួនឯងរហូតទៅចុះ » Jungkook និយាយដាច់អហង្ការធ្វើឲ្យរាងចំណាស់សម្លឹងមុខកូនគាត់ មើលទៅគេនិយាយពិតមែនមិនបានលេងសើចហើយបែបនេះបើគាត់នៅតែប្រឆាំងទៀតច្បាស់ណាស់ថាកូនប្រុសតែម្នាក់ក៏គាត់គ្មាននៅសល់ដែរ ។

« នេះកូនពេញចិត្តក្មេងនោះស្អីសម្បើមណាស់ណា ទៅ? Yarin ណា៎ នាងទាំងស្អាតទាំងមានវង្ស ត្រកូលល្អសាកសមជាមួយកូនគ្រប់យ៉ាងមិនដូចជា Kim Taehyung ក្មេងឋានៈតូចទាបនោះទេ Jungkook គួរតែសម្លឹងមើលឲ្យបានវែងឆ្ងាយជាង នេះ » Mrs Jeon

« អត់មិនបានឥឡូវហើយហ្អា៎ » Jimin ដែលលបស្ដាប់នោះលឺពាក្យមើលងាយមិត្តរបស់ខ្លួនពេញៗ ត្រចៀក សឹងតែទប់អារម្មណ៏មិនបានចង់ទៅវែក ញែកសខ្មៅជាមួយអ្នកស្រីJeon តែបានYoongi និង Areum ចាប់ដៃម្នាក់ម្ខាងជាប់ភ្លាម ។

« តែក្រែងជាម៉ាក់មិនចឹងដែលប្រើក្មេងតូចទាបនោះ ទៅទាក់ខ្ញុំដល់ប៊ូសានហើយម៉ាក់មិនចម្លែកចិត្តទេ មែនទេថាហេតុអីបានជាខ្ញុំទៅជាប់ចិត្តលើគេនោះ? ម៉ាក់ជាអ្នកសាងរឿងគ្រប់យ៉ាងហើយក៏ជាម៉ាក់ដូចគ្នាដែលគួរតែទទួលខុសត្រូវទង្វើខ្លួនឯង » Jungkook ស៊កសៀតគ្រប់យ៉ាងឲ្យអ្នកម៉ាក់រកពាក្យអ្វីតបតលែងចេញព្រោះវាសុទ្ធតែជាការពិតទាំងអស់ទើបអ្នកស្រី Jeon សម្រួលអារម្មណ៏សួរសំណួរផ្សេងជំនួស ។

« កូនគិតច្បាស់ហើយហ្អេ៎ថាចង់បានក្មេងនោះធ្វើជា លេខា? » Mrs Jeon

« បាទច្បាស់ហើយ » Jungkook

« ក៏បាន ម៉ាក់យល់ព្រម » Mrs Jeon លើកទង់ជ័យសចុះចាញ់ជាលើកទីពីរ ធ្វើម៉េចបើមានកូនប្រុសតែ ម្នាក់មានតែស្របតាមសិនហើយចាំវាយបកតាមក្រោយទៀត ។

« អរគុណ តែខ្ញុំសុំអ្វីខ្លះពីម៉ាក់ទៀតបានទេ? » Jungkook

« និយាយមក » Mrs Jeon

CHEATER 🦋 (Completed)Where stories live. Discover now