< ងុឺត > គ្រាន់តែ Jungkook ចតឡាននៅខាងមុខផ្ទះភ្លាម ពួកអ្នកបម្រើក៏នាំគ្នាចេញមកទទួលរីឯYarin ដែលនៅឈរមើលពីមាត់បង្អួចខាងលើមកបាន ឃើញនាយមកតាមការចង់បានហើយក៏ញញឹមមុន នឹងចូលទៅថែមម្សៅឲ្យមុខឃើញកាន់តែស្លេករួចចូលទៅដេកដូចមនុស្សឈឺពិតមែនយ៉ាងចឹង ។
« អ្នកប្រុស »
« មានហៅពេទ្យឲ្យមកមើល Ya ហើយឬនៅ? » Jungkook
« ពេទ្យមកមើលរួចហើយអ្នកប្រុស ពេលនេះអ្នក នាងកំពុងសម្រាកនៅក្នុងបន្ទប់ » ពួកនាងប្រាប់តាមបញ្ជារបស់ Yarin ទាំងអស់ទើបរាងក្រាសលឺហើយដើរទៅមើលនាងនៅខាងលើ ។
< ក្រាក > បាតដៃក្រាសបើកទ្វារចូលមកធ្វើឲ្យ Yarin នាងប្រញាប់បិទភ្នែកដូចកំពុងសម្ងំដេកភ្លាម ។
« នេះគេគេងយូរហើយហ្អេ៎? » Jungkook
« ប្រហែលជាមុននេះមួយសន្ទុះចាស » អ្នកបម្រើ
« មើលទៅក៏គ្រាន់បើហើយដែរ បើចឹងពួកនាងនៅ មើលគេឲ្យបានល្អ បើមានអីមិនស្រួលប្រញាប់នាំ ទៅពេទ្យទៅ » និយាយហើយនាយបម្រុងនឹង
ត្រឡប់ទៅវិញតែ Yarin នាងដឹងទាន់ក៏ធ្វើជាបើក ភ្នែកព្រឹមៗហៅនាយឲ្យមកវិញទាល់តែបាន ។« បងKook... » រាងក្រាសពេលដែលលឺបែបនោះក៏ងាកមករកនាងវិញ មិនមែនគេបារម្ភអីណាស់ណា ទេតែនេះនាងជាមនុស្សរបស់ម៉ាក់គេហើយមកនៅ ក្នុងផ្ទះរបស់គាត់ទៀត បើមានបញ្ហាអីនឹងមានរឿង ដល់ម៉ាក់គេជាមិនខាន ។
« Ya...មានមិនស្រួលខ្លួនត្រង់ណាឬអត់? » Jungkook
« គឺខ្ញុំវិលមុខហើយធីងធោងចង់ក្អួត នៅឈឺដើម ទ្រូងទៀតផង » នាងឈ្លីក្បាល សង្កត់ដើមទ្រូង បង្ហាញពីការសម្ដែងរបស់ខ្លួនឲ្យគេឃើញដូចជាការពិត ។
« បើចឹងគួរតែលេបថ្នាំហើយ ឆាប់ទៅយកថ្នាំមក » Jungkook
« ចាសអ្នកប្រុស » អ្នកបម្រើឆ្លើយដោយមិនភ្លេចសម្លឹងភ្នែក Yarin ដែលប្រើការបង្ខំបញ្ជាពួកនាងមុន នឹងដើរទៅយកថ្នាំ មួយសន្ទុះក៏មកវិញជាមួយថ្នាំនិងទឹកពីរកែវហើយហុចវាទៅឲ្យ Jungkook ដែលកំពុងអង្គុយក្បែរ Yarin រួចក៏នាំគ្នាចេញទៅដោយ មិនភ្លេចបិទទ្វារឲ្យទៀតផង ។