_ ក្រោយលួង Tae ឲ្យញ៊ាំបាយហើយបាននិយាយគ្នារៀងច្រើនគួរសម Jimin និងប្អូនថ្លៃក៏លាគេទៅ ផ្ទះវិញល្មម ។
« ស្អែកនេះឯងទៅពិធីរបស់ Jungkook ដែរទេ? » Jimin សួរទាំងមិនចង់ព្រោះបើមើលតាមទឹកមុខ Tae ស្រងូតស្រងាត់ក្រោយលឺសំណួរនេះ ។
« តាមពិតយើងក៏...គួរតែទៅជូនពរគេត្រូវទេ? » Tae
« អឹមបើចឹងស្អែកនេះចាំយើងមកទទួល ឆាប់ចូលផ្ទះសម្រាកវិញទៅ » ពួកគេអោបគ្នាបន្តិចទើបរាងតូច ត្រឡប់ចូលផ្ទះវិញ Jimin ក៏ងាកមកប្រាប់រឿងខ្លះដល់ Namjoon និង Areum ដែលកំពុងឈរជាមួយគ្នាភ្លាម ។
« អ្នកទាំងពីរស្អែកនេះជួយធ្វើរឿងមួយបានទេ? » Jimin
« រឿងអីទៅបងថ្លៃ? » Areum
« គឺរឿងរបស់ Tae ហ្នឹងណា៎ បងសង្ស័យថា Yarin ស្អីគេនោះរៀបចំគម្រោងការគម្រាម Tae ឲ្យបែកគ្នាជាមួយ Jungkook » Jimin ប្រាប់ធ្វើឲ្យពួកគេបើក ភ្នែកធំៗទាំងភ្ញាក់ផ្អើល ។
« បើចឹងចង់ឲ្យពួកខ្ញុំធ្វើអីខ្លះ? » Namjoon សួរឡើងមិនចង់ឲ្យបន្លាយពេលយូរដើម្បីជួយប្អូនទើប Jimin ប្រាប់ពីផែនការដែលគេទើបតែគិតឃើញមុន នេះបន្តិច យ៉ាងណាក៏ដោយថ្ងៃស្អែកនេះត្រូវតែគ្មានពិធីរៀបការដាច់ខាត ទោះបីជាមានក៏កូនក្រមុំត្រូវតែ មិនមែនជា Yarin នោះដែរ ។
Skip៚
_ ពិធីរៀបការយ៉ាងអធិកអធមដែលត្រូវបានរៀបចំ ប្រារព្ធឡើងនៅក្នុងសណ្ឋាគាររបស់ម្ចាស់កម្មវិធីផ្ទាល់មានភ្ញៀវចូលមកហូរហែរមិនដាច់ទាល់តែសោះព្រោះទាំងអ្នកស្រីJeon និងប៉ាម៉ាក់របស់ Yarin សុទ្ធតែជាអ្នកមានមុខមាត់ហើយនាំគ្នាចេញមកទទួលខុសត្រូវភ្ញៀវដោយផ្ទាល់ទាំងទឹកមុខរីកស្រស់ជាងគ្រាប់ជីទៅទៀត ។
_ ដោយឡែក ងាកមកមើលកូនកម្លោះកូនក្រមុំវិញក៏ឈរចាំទទួលភ្ញៀវនៅខាងមុខដូចគ្នា ទាស់តែ Jungkook មិនបានញញឹមស្រស់ដូចជា Yarin នោះឡើយព្រោះគេមិនបានពេញចិត្តនឹងពិធីរៀបការ មួយនេះទាល់តែសោះ ដែលយល់ព្រមក៏ព្រោះតែចង់មានឱកាសនិយាយជាមួយ Tae ទៀតប៉ុណ្ណោះ ។
« លោកប្ដីជួយញញឹមបន្តិចទៅ មើលចុះភ្ញៀវខ្លះប្រហែលជាគិតថាបងត្រូវគេចាប់ពង្រត់មកឲ្យរៀបការជាមួយអូនមិនខានទេ » Yarin ខ្សឹបៗជិតរាងក្រាស ស្មានតែនាងមិនដឹងហ្អេ៎ថានាយឈរធ្វើមុខ ស្ងួតតាំងតែពីពិធីចាប់ផ្ដើមម្ល៉េះ ។