ភាគទី ៥

3.2K 274 0
                                    

_ នៅតាមផ្លូវបើកឡានជូនរាងតូចទៅកាន់ភូមិ Jungkook ចេះតែដៀងភ្នែកលួចមើលគេរហូតតែ ពេល Tae ដឹងខ្លួននាយក៏ធ្វើជាគ្រលៀសភ្នែកចេញ រាល់ដងបែបអៀនណាស់ហើយមើលទៅ ។

« មែនហើយលោកJeon ខ្ញុំសុំសួរមួយបានទេ? ហេតុអីបានជាលោកមកធ្វើជាមេភូមិនៅកន្លែងឆ្ងាយពីផ្ទះបែបនេះ? » Tae សួរទាំងដឹងហើយថាជា មូលហេតុអ្វីតែគេគ្រាន់តែចង់សាកចិត្តរាងក្រាស មើលសិន ។

« ព្រោះគេចពីម៉ាក់ខ្ញុំ » Jungkook

« គេច? ហេតុអីចាំបាច់គេច? » Tae

« ក៏...មកពីមានរឿងខ្លះនិយាយមិនត្រូវគ្នា » Jungkook

« អ៎..ចឹងទេ » Tae

« រួចចុះនាង? » Jungkook

« ខ្ញុំ? » Tae

« ម៉េចក៏ម៉ាក់បញ្ជូននាងមកទាំងការពិតខ្ញុំមកនៅ ទីនេះម្នាក់ឯងកន្លះឆ្នាំទៅហើយគ្មានអីគួរឲ្យបារម្ភ នោះទេលុះត្រាតែ... » Jungkook បន្លាយសម្លេងធ្វើឲ្យ Tae រាងភ័យខ្លាចគេចាប់បានតាំងពីមិនទាន់ចាប់ផ្ដើម ។

« លុះត្រាតែយ៉ាងម៉េច? » Tae

« លុះត្រាតែម៉ាក់ចង់ឲ្យនាងមកស៊ើបពីខ្ញុំ » Jungkook

« អត់ទេ!! ខ្ញុំមិនមែនជាប៉ូលីសផងស៊ើបពីលោក បានយ៉ាងម៉េចទៅ » រាងតូចប្រកែកយ៉ាងលឿនតែ រាងក្រាសបែរជាអស់សំណើចទៅវិញ ។

« ខ្ញុំនិយាយលេងទេ » Jungkook

« ចា៎...<និយាយលេងក្បាលឯងស្អី??> » Tae ងាកមកម្ខាងលួចម្ហបៗមាត់ជេរនាយ មុននេះគេវិះនឹងធ្លាក់សួតមកទៅហើយ ។

« អ្នកនាងTaehyung រៀនដល់ថ្នាក់ណាដែរ? » Jungkook

« អឺខ្ញុំទើបតែរៀនចប់ថ្នាក់មហាវិទ្យាល័យខាងឌីហ្សាញគ្រឿងសង្ហារឹមសប្ដាហ៏មុននេះឯង » Tae

« រៀនបានថ្នាក់ខ្ពស់បែបនេះហេតុអីក៏ត្រូវមកធ្វើការងារមើលថែខ្ញុំទៅវិញ? » Jungkook

« អឺ..និយាយតាមត្រង់ចុះព្រោះម៉ាក់ខ្ញុំជំពាក់លុយម៉ាក់លោកអញ្ចឹងហើយទើបគាត់ឲ្យខ្ញុំមកធ្វើការ
នេះដើម្បីលោះបំណុល » Tae

« ជំពាក់ប៉ុន្មាន? » Jungkook

« 50លាន » Tae

« អ៎...មកនៅទីនេះមិនសូវពិបាកអ្វីនោះទេព្រោះក្នុងភូមិមានបងប្អូនលក់អាហារគ្រប់ប្រភេទលើក លែងតែពួកអាហារប្រភេទបែប fast food និងប្រេនៗប៉ុណ្ណោះ មន្ទីរពេទ្យក៏មាន ទឹកនិងភ្លើងគឺមានសព្វគ្រប់ទាស់ត្រង់ថាចំពោះអុីនធើណិតពិបាកប្រើបន្តិចតែអ្នកនាងអាចទៅប្រើ WiFi នៅហាងកាហ្វេទល់មុខផ្លូវច្រកចូលភូមិបាន » Jungkook

CHEATER 🦋 (Completed)Where stories live. Discover now